តើអាផាតមិនលំដាប់កំពូលនៅទីក្រុងតូក្យូមានលក្ខណៈបែបណា?
នៅក្នុងអាផាតមិនប្រណីតនៃទីក្រុងតូក្យូគឺជាក្តីស្រមៃរបស់ជនជាតិជប៉ុន សូម្បីតែជនបរទេសក៏ដូចគ្នាដែរ។ កាលពីមុនមានព័ត៌មានថាអាផាតមិនតម្លៃលើសពី ១០០,០០០,០០០ យ៉េនបង្កការភ្ញាក់ផ្អើលខ្លាំង។ ប៉ុន្តែឥឡូវនេះអាផាតមិនប្រណីតបែបនេះកើនឡើងជាលំដាប់ ហើយរួមចំណែក ១០% នៃទីផ្សារលំនៅដ្ឋាន។ ក្នុងចំណោមនោះអគារខ្លះមានតម្លៃរហូតដល់ ៤០០,០០០,០០០ យ៉េនចំនួននេះស្មើនឹង ០,១៥% នៃទីផ្សារ។ មានតែអ្នកមានទើបមានលទ្ធភាពរស់នៅក្នុងអគារបែបនេះ។
តើអ្នកធ្លាប់ស្រមៃមើលក្នុងអាផាតមិនរបស់អ្នកមានដូចម៉េ្តចទេ?
ដំបូងតោះមកអាផាតមិន Takanawa The Residence ។
ទីធ្លាជុំវិញធំទូលាយនៅចំកណ្តាលគឺអគារខ្ពស់។
រូបភាព kawlu.com/journal/2017/06/26/37340/
ខាងក្រោមនេះជាប្លង់បន្ទប់លំដាប់កំពូលរបស់អាផាតមិន។
រូបភាព kawlu.com/journal/2017/06/26/37340/
ប្រអប់ការ៉េពណ៌ប្រផេះតភ្ជាប់គ្នាលើប្លង់ផ្ទះមិនមែនជាបន្ទប់សំលៀកបំពាក់ឬឧបករណ៍អ្វីទេ។ ទីតាំង Living Dining មានលេខ ៣០.២ ដែលស្មើនឹងផ្ទៃបន្ទប់គិតជាខ្នាត (tatami – ខ្នាតគិតទំហំបន្ទប់បែបប្រពៃណីជប៉ុន)។ ១ Tatami = ១.៦៥៥៦២㎡ ដូច្នេះ ៣០.២ ត្រូវបានប៉ាន់ប្រមាណថាប្រហែល ៥០㎡ ។
ខណៈដែលទំហំនៃបន្ទប់ 1LDK (មានតែបន្ទប់គេង ផ្ទះបាយ និងបន្ទប់ទទួលភ្ញៀវ) ប្រហែល ៦ Tatami ប៉ុណ្ណោះ។ គ្រាន់តែប៉ុណ្ណឹងបន្ទប់ទទួលភ្ញៀវថ្នាក់កំពូលក៏លើសបន្ទប់ធម្មតាទៅហើយ។
Tora no Mon Hills Residence
រូបភាព kawlu.com/journal/2017/06/26/37340/
បើប្រៀបទៅនឹងអាផាតមិនដំបូង Tora no Mon Hills Residence ធ្វើអោយអ្នកមានអារម្មណ៍ទំនើប ប៉ុន្តែទីធ្លារៀងតូចបន្តិច។ ទទឹងបន្ទប់នីមួយៗប៉ាន់ប្រមាណថា ៨៤.៩㎡ មានទីតាំងស្ថិតនៅកណ្តាលទីក្រុង ដូច្នេះថ្លៃផ្ទះឡើងដល់ ៤.១៨០,០០០,០០០ យ៉េន។
គ្រាន់តែក្រឡេកមើលបន្ទប់អ្នកអាចស្រមៃពីភាពឆើតឆាយនៃផ្ទះខាងលើ។
រូបភាព kawlu.com/journal/2017/06/26/37340/
Atlas Tower ở Nakameguro
រូបភាព kawlu.com/journal/2017/06/26/37340/
Nakameguro គឺជាកន្លែងដែលគេនិយមមកមើលផ្កាសាគូរ៉ារីកនៅនិទាឃរដូវ។ ដូច្នេះអ្នករស់នៅអគារ Atlas Tower មិនចាំបាច់ទៅណាឆ្ងាយក៏អាចគយគន់ទេសភាពស្រស់ស្អាតពេលនិទាឃរដូវមកដល់ដែរ។
តាមទ្វារកញ្ចក់នៅសាលបន្ទប់អ្នកអាចផឹកតែមួយពែង និងរីករាយមើលផ្កា។
បន្ទប់នីមួយៗមានទំហំ ១៦៣.៧㎡ និងតម្លៃផ្ទះ ៤.២០០.០០០ យ៉េន។
រូបភាព kawlu.com/journal/2017/06/26/37340/
ជាមួយនឹងតម្លៃជាង ៤០០,០០០,០០០ យ៉េន អ្នកអាចទិញផ្ទះធំមានទំហំ ២០០㎡ ប៉ុន្តែដោយសារវាត្រូវបានសាងសង់លើដីដែលថ្លៃនៃទីក្រុងតូក្យូ ដូច្នេះតម្លៃជួលក៏ថ្លៃណាស់ដែរ។
រូបភាព kawlu.com/journal/2017/06/26/37340/
ការវិនិយោគលើអាផាតមិនប្រណីតទំនងជាមិនសូវមានហានិភ័យឡើយ។ ប្រហែល ៣០ ឆ្នាំមុនអាផាតមិនដាប់កំពូលជាទូទៅមានតម្លៃ ១០០,០០០,០០០ យ៉េនប៉ុន្តែរហូតមកដល់ពេលនេះសុទ្ធតែឡើងថ្លៃរហូតដល់ ២,០០០,០០០ យ៉េន។ អ្នកដែលរស់នៅក្នុងអាផាតមិនទាំងនោះចំណេញបាន ១,០០០,០០០,០០០ យ៉េនបើសម្រេចលក់ផ្ទះនៅពេលនេះ។
ចំនួនអាផាតមិនប្រណីតដូចខាងលើមិនច្រើនទេ ទីតាំងងាយស្រួលព្រោះនៅកណ្តាលទីក្រុង តំបន់មានប្រជាជនច្រើនឬនៅក្បែរស្ថានីយ៍ងាយស្រួលលក់ដូរ។ ម៉្យាងវិញទៀតអាផាតមិនមានតម្លៃដល់ទៅ ១.០០០.០០០.០០០ យ៉េនពិបាកលក់ចេញបើគេចង់លក់ត្រូវវាយកម្ទេចដើម្បីលក់ដី ដូច្នេះពួកគេប្រាកដជាខាតច្រើនឬលក់ផ្ទះទាំងមូលកាន់តែស្មុគស្មាញជាងនេះ។
លើសពីនេះពេលជ្រើសរើសផ្ទះប្រជាជនចាប់អារម្មណ៍ថាតើតំបន់រួមស្អាតឬអត់ហើយប្រៀបធៀបទៅនឹងអាផាតមិនផ្សេងទៀត។ ជាពិសេសអាផាតមិនលំដាប់កំពូលថ្លៃចំណាយថែរក្សាអគារមិនថោកទេដូច្នេះសន្តិសុខនៅទីនោះរឹតបន្តឹងខ្លាំង។ មានមូលហេតុច្រើនបើថ្លៃផ្ទះឡើងមិនងាយធ្លាក់ទេ។
ប្រសិនបើអ្នកមានប្រាក់ចំណូលខ្ពស់ ហើយចង់រកកន្លែងស្នាក់នៅប្រកបដោយផាសុកភាពនៅទីក្រុងតូក្យូ អ្នកអាចពិចារណាទៅលើអាផាតមិនទាំង ៣ ខាងលើនេះណា!
Kengo Abe