ការស្ទង់មតិបុរសជប៉ុនរវាងស្នេហា និងអាជីពតើមួយណាសំខាន់ជាង?
ប្រសិនបើថ្ងៃណាមួយអ្នកត្រូវមិត្តស្រីរបស់អ្នកសួរថា “តើអូនឬការងារសំខាន់ជាង?” អ្នកនឹងឆ្លើយដូចម៉េ្តច?
ក្នុងមួយថ្ងៃមាន ២៤ ម៉ោង ចំណែកបុគ្គលិកប្រុសចំណាយពេលភាគច្រើននៅការិយាល័យ។ តើការងារ និងផលប្រយោជន៍ត្រូវដាក់លំដាប់សំខាន់ឬ?
យោងតាមការស្ទង់មតិរបស់ My Navi ឆ្លើយតបនឹងសំណួរថា “ប្រសិនបើប្រពន្ធឬមិត្តស្រីរបស់អ្នកសួរថាគេឬការងារមួយណាសំខាន់ជាង តើអ្នកនឹងឆ្លើយយ៉ាងម៉េច?” លទ្ធផលមិននឹកស្មានបុរសភាគច្រើនយល់ថាស្នេហាសំខាន់ជាងអាជីព (៦០,២%) ។
រូបភាព https://news.mynavi.jp/article/20191224-942803/
ហេតុផលដែលបានលើកឡើងគឺ៖
- ទំនាក់ទំនងរវាងមនុស្សពីរនាក់ដែលស្រលាញ់គ្នាតែងសំខាន់ជាងទំនាក់ទំនងការងារ។
- ខ្ញុំមិនចង់ខំប្រឹងធ្វើការរហូតដល់បាត់បង់សុភមង្គលគ្រួសារទេ។
- គ្រួសារគឺលេខ ១។
- នៅទីបំផុតមិត្តរួមការងារមិនមែនជាមនុស្សដែលមើលថែអ្នកទេ។
ទោះបីជាយ៉ាងណាក៏មាន ១៨,៧% (មនុស្សម្នាក់ក្នុងចំណោម ៥ នាក់) អះអាងយ៉ាងច្បាស់ថា “កុំជ្រៀតជ្រែកក្នុងការងាររបស់បង! អូនសម្លាញ់”។
មូលហេតុរបស់អ្នកទាំងនេះគឺ៖
- ខ្ញុំគិតថាទាំងពីរសុទ្ធតែសំខាន់ ប៉ុន្តែបើខ្ញុំត្រូវរើសមួយខ្ញុំនឹងជ្រើសរើសយកការងារ។
- ប្រសិនបើអ្នកគ្មានការងារ តើមានប្រាក់ឯណាទិញម្ហូប សម្លៀកបំពាក់?
- ប្រសិនបើនាងសួរខ្ញុំថាតើមួយណាសំខាន់ជាង ខ្ញុំគិតថានាងមិនយល់ពីស្ថានភាពចំណូលបច្ចុប្បន្នរបស់ខ្ញុំទេ។ ដូច្នេះចម្លើយរបស់ខ្ញុំអាចជាការងារ។
- ខ្ញុំមិនមានអារម្មណ៍ស្រឡាញ់ប្រពន្ធខ្ញុំទៀតទេ។
រូបភាព https://soranews24.com/2019/12/30/is-work-more-important-to-japanese-salarymen-than-their-girlfriends-survey-investigates/
ជាការពិតណាស់បុរសជប៉ុនភាគច្រើនមិននិយាយត្រង់ជាមួយថ្នាក់លើថា “សុំទោសខ្ញុំមិនធ្វើការថែមម៉ោងទេព្រោះប្រពន្ធខ្ញុំកំពុងរង់ចាំនៅផ្ទះ”។ ដូច្នេះលទ្ធផលនៃការស្ទង់មតិនេះគ្រាន់តែបង្ហាញពីបំណងប្រាថ្នារបស់បុរសប៉ុណ្ណោះ។ ទោះបីជា ៦០ % គិតថាប្រពន្ធ និងមិត្តស្រីសំខាន់ជាងក៏ដោយ ក្នុងចំណោមពួកគេភាគច្រើននឹងលះបង់ពេលវេលាសម្រាប់គ្រួសារដើម្បីធ្វើការងារ។ ប៉ុន្តែប្រហែលជាអ្នកទាំងនេះទទួលបានការយោគយល់ពីប្រពន្ធមិនធ្វើអោយពួកគេត្រូវជ្រើសរើស។
ក្រៅពីនេះមានចម្លើយជាក់ស្តែងថា “ខ្ញុំស្រឡាញ់ប្រពន្ធខ្ញុំ ប៉ុន្តែខ្ញុំនឹងមិនអាចផ្គត់ផ្គង់គ្រួសាររបស់ខ្ញុំបានទេបើគ្មានការងារធ្វើ”។ ផ្ទុយទៅវិញបើគ្មានការគាំទ្រពីនាង ខ្ញុំនឹងមិនអាចបញ្ចប់ការងារបានល្អទេ។
ជាការពិតជីវិតសង្គមរបស់បុរសជនជាតិជប៉ុនពិតជាពិបាកណាស់ បុរសជនជាតិជប៉ុនភាគច្រើនស្រឡាញ់គ្រួសាររបស់ពួកគេ ប៉ុន្តែពួកគេនៅតែត្រូវលះបង់ពេលវេលាសម្រាប់ការងារ។ នេះក៏ជាមធ្យោបាយសម្រាប់ពួកគេបង្ហាញពីទំនួលខុសត្រូវចំពោះគ្រួសារផងដែរ។ នៅពេលនោះការយោគយល់ពីប្រពន្ធពិតជាសំខាន់។ ផ្ទុយទៅវិញស្ត្រីចំណាយពេលភាគច្រើនរបស់ពួកគេសម្រាប់គ្រប់គ្រងគ្រួសារ។ នេះជាមូលដ្ឋានគ្រឹះនៃគ្រួសារជនជាតិជប៉ុនដែលមានតាំងពីយូរយារណាស់មកហើយរហូតមកដល់បច្ចុប្បន្ន។
Sacchan