ស្វែងយល់ពីចរិកលក្ខណៈខែកំណើតតាមរបៀបគិតរបស់ជនជាតិជប៉ុន
នៅពេលជួបនរណាម្នាក់លើកដំបូងជនជាតិជប៉ុនច្រើនតែមើលទៅលើលក្ខណៈពិសេសដូចជាថ្ងៃខែឆ្នាំកំណើត ប្រភេទឈាម ស្ថិតក្នុងក្រុមផ្កាយណាដើម្បីស្វែងយល់ពីមនុស្សម្នាក់។ សូម្បីតែនិយោជកជប៉ុនមួយចំនួនក៏វាយតម្លៃលើលក្ខណៈនេះដែរ។
តោះយើងស្វែងយល់ពីខែកំណើតរបស់អ្នកតាមរបៀបគិតរបស់ជនជាតិជប៉ុនទាំងអស់គ្នា។
ខែមករា៖ 月(tsuki) – ព្រះច័ន្ទ
និស្ស័យ៖ អ្នកដែលកើតក្នុងខែមករាមានចរិកលក្ខណៈកក់ក្តៅ សុភាព និងចេះជួយអ្នកដទៃ។ លុយកាក់ ថាមពល និងមិត្តភក្តិសុទ្ធតែគ្មានបញ្ហា។
ពូកែរកលុយ មានទំនាក់ទំនងល្អជាមួយអ្នកដទៃ ទោះជាមានរឿងអ្វីក៏ជៀសវាងការឈ្លោះប្រកែកគ្នាដែរ។ ប្រសិនបើចង់និយាយឬពិភាក្សារឿងអ្វីមួយអ្នកអាចរកអ្នកដែលកើតនៅខែមករា។ ទោះយ៉ាងណាមនុស្សដែលកើតក្នុងខែនេះជាមនុស្សបូរាណ មានចិត្តរឹងរូស ចរិកដូចក្មេង ហើយងាយទុកចិត្តមនុស្ស។ ទឹកមុខដូចជាកំពុងមានរឿងសោកសៅអាចនឹងពិបាកចិត្តរឿងអ្នកដទៃ។
តំណាងអោយប្រភេទផ្កា៖ Cymbidium
ប្រភេទថ្ម៖ ថ្ម Garnet
ពណ៌សំណាង៖ ក្រហម
ខែកុម្ភៈ៖ 愛(Ai) – សេ្នហា
និស្ស័យ៖ មនុស្សកើតខែកុម្ភៈតែងតែគិតវិជ្ជមានចំពោះរឿងគ្រប់យ៉ាង ឆន្ទៈវិនិច្ឆ័យល្អ មានគំនិតអភិវឌ្ឍខ្លួន។ ស្អប់ភាពបរាជ័យ ពេលកំណត់គោលដៅនឹងបំពេញដល់ទីបញ្ចប់។
គុណវិបត្តិ៖ ការប្រាស្រ័យទាក់ទងជាមួយមនុស្សទល់មុខគឺខ្សោយ រឹងរូស ហើយមានជំនឿលើខ្លួនឯងខ្លាំងពេកធ្វើអោយមានសត្រូវច្រើន ប៉ុន្តែដោយចរិកលក្ខណៈទៀងត្រង់នាំអោយមនុស្សជុំវិញចាប់អារម្មណ៍។
តំណាងអោយប្រភេទផ្កា៖ Orchids South Africa
ប្រភេទថ្ម៖ Amethyst
ពណ៌សំណាង៖ Cyan
ខែមីនា៖ 空 (Sora) – ផ្ទៃមេឃ
និស្ស័យ៖ មនុស្សដែលកើតក្នុងខែនេះទន់ភ្លន់ ពូកែចាប់គូរអោយអ្នកដែលនៅលីវ ហើយជាមនុស្សងាយចុះសម្រុងគ្នាតែងតែសប្បាយរីករាយប៉ុន្តែពេលខ្លះរៀងស្ងប់ស្ងាត់។
ជាមនុស្សរស់ដើម្បីខ្លួនឯងច្រើនជាង ជួនកាលគ្មានទំនួលខុសត្រូវ ខ្ជិលច្រអូស ហើយងាយស្រួលត្រូវគេបោកបញ្ឆោត។
តំណាងអោយប្រភេទផ្កា៖ ផ្កា Tulip
ប្រភេទថ្ម៖ Aquamarine ផ្កាថ្ម
ពណ៌សំណាង៖ ពណ៌ផ្កាឈូកខ្ចី ( Yume yoi Zakura)
ខែមេសា 水 (Mizu) – ទឹក
និស្ស័យ៖ ជាមនុស្សស្វាហាប់ មានថាមពលនាព្រឹកនៃនិទាឃរដូវ គួរអោយទុកចិត្ត មនុស្សបូរាណ ពេលខ្លះតឹងរឹងចំពោះខ្លួនឯង និងចេះជួយធុរៈ។
ចេះគិតល្អិតល្អន់ និងហ្មត់ចត់ ជាមនុស្សគិតអ្វីនិយាយនឹងងាយធ្វើអោយអ្នកដទៃខឹង អ្នកគួរតែចាប់អារម្មណ៍មុនពេលនិយាយជាមួយនរណាម្នាក់។
តំណាងអោយប្រភេទផ្កា៖ ផ្កាសាគូរ៉ា
ប្រភេទថ្ម៖ ពេជ្រ
ពណ៌សំណាង៖ Yellow-brown
ខែឧសភា៖ 花 (Hana) – ផ្កា
អ្នកដែលកើតក្នុងខែឧសភាមានសមត្ថភាពដោះស្រាយបញ្ហាលំបាកដោយសារការប្រាស្រ័យទាក់ទងល្អ មានទំនុកចិត្តលើខ្លួន និងតែងតែខិតខំព្យាយាម។ ពេលខ្លះគិតតែខ្លួនឯងហើយច្រណែននឹងអ្នកដទៃ។ ចូលចិត្តធ្វើដំណើរកំសាន្ត ជួនកាលខ្ជិលច្រអូស ជួបឧបសគ្គក្នុងរឿងស្នេហា។
តំណាងអោយប្រភេទផ្កា៖ ផ្កាអ័រគីដេ
ប្រភេទថ្ម៖ ត្បូង និងថ្មខៀវ
ពណ៌សំណាង៖ ពណ៌ស្វាយចាស់ (hatsukoi Azami)
ខែមិថុនា 宇宙 (Uchu) – សកលលោក
និស្ស័យ៖ ដូចជាភ្លើងនៅរដូវក្តៅតែងតែឆេះឆួល ចូលចិត្តដំណើរកំសាន្តកន្លែងដែលពោរពេញដោយការផ្សងព្រេង គ្រោះថ្នាក់ ចូលចិត្តឈ្នះ ចាញ់ដូច្នេះមានទំនោរលេងកីឡា។
មនុស្សដែលកើតក្នុងខែនេះស្រលាញ់ស្អប់ច្បាស់លាស់ ហើយមិនសូវពូកែលាក់បាំងឬការងារដែលត្រូវការភាពហ្មត់ចត់ឡើយ តែងភ្លេចសន្យា គិតអីនិយាយនឹងដូច្នេះអាចបរាជ័យច្រើនក្នុងការងារ។
តំណាងអោយប្រភេទផ្កា៖ ផ្កាកូលាប
ប្រភេទថ្ម៖ ថ្មព្រះច័ន្ទ គុជខ្យង
ពណ៌សំណាង៖ ពណ៌ខៀវ (Akogare kazura)
ខែកក្កដា៖ 太陽 (Taiyo) – ព្រះអាទិត្យ
និស្ស័យ៖ ស្រួលបង្កើតមិត្តភក្តិភាព តែធ្វើការហួសកម្លាំង មិនអាចទ្រាំនឹងសម្ពាធ មិនលេចធ្លោដូចអ្នកដទៃ ត្រូវខិតខំព្យាយាមទើបការងារទទួលបានជោគជ័យ។
តំណាងអោយប្រភេទផ្កា៖ ផ្កា Tuberose, lilies
ប្រភេទថ្ម៖ Ruby
ពណ៌សំណាង៖ ពណ៌ស្វាយខ្ចី (sakisome kofuji)
ខែសីហា៖ 星 (Hoshi) – ផ្កាយ
និស្ស័យ៖ ជាមនុស្សតែងតែយកចិត្តទុកដាក់ចំពោះគ្រួសារ ពូកែខាងទំនាក់ទំនងសង្គម តែងទទួលបានជោគជ័យចំពោះការងារដែលមានសម្ពាធ និងបញ្ហាប្រឈមច្រើន ប៉ុន្តែរៀងគិតច្រើនមិនងាយទុកចិត្តមនុស្ស។
តំណាងអោយប្រភេទផ្កា៖ ផ្កាឈូករ័ត្ន
ប្រភេទថ្ម៖ Peridot
ពណ៌សំណាង៖ ក្រហមស្វាយខ្ចី
ខែកញ្ញា 森 (Mori) – ព្រៃ
និស្ស័យ៖ មនុស្សដែលកើតក្នុងខែកញ្ញាជាមនុស្សមានមនោសញ្ចេតនាច្រើន រឹងរូស បូរាណដូច្នេះអាចនឹងធ្វើអោយអ្នកដទៃអន់ចិត្ត។ ខ្វះការគិតពិចារណាប៉ុន្តែគិតគូហ្មត់ចត់ ដូច្នេះសកម្មភាពរបស់គួកគេទាំងអស់មិនលើសហើយក៏មិនខ្វះដែរ។
តំណាងអោយប្រភេទផ្កា៖ ផ្កា Peony
ប្រភេទថ្ម៖ Sapheir
ពណ៌សំណាង ៖ ខៀវចាស់ (Koijizayoi)
ខែតុលា៖ 風船 (fusen) – ប៉េងប៉ោង
និស្ស័យ៖ ជាមនុស្សចូលចិត្តធ្វើការ មានទំនួលខុសត្រូវ ចូលចិត្តផ្លាស់ប្តូរទីកន្លែង តែងកំណត់គោលដៅផ្ទាល់ខ្លួន ហើយព្យាយាមសម្រេចគោលដៅ។ ជាមនុស្សបូរាណ ពេលខឹងគួរអោយខ្លាចណាស់។
តំណាងអោយប្រភេទផ្កា៖ ផ្កា Gerbera
ប្រភេទថ្ម៖ Opal tourmaline
ពណ៌សំណាង៖ ពណ៌ស្វាយ (Omoware shion)
ខែវិច្ឆិកា៖ 天 (Ten) – មេឃ
និស្ស័យ៖ រឿងដែលមិនសប្បាយចិត្តស្រួលបំភ្លេច ចូលចិត្តនិយាយពីប្រធានបទស្នេហា ពេលខ្លះត្រួតត្រា។ តែងកំណត់គោលដៅតែបោះបង់ពាក់កណ្តាលផ្លូវ ឆាប់ជឿមនុស្សអាចត្រូវគេបោក។
តំណាងអោយប្រភេទផ្កា៖ ផ្កា Primulaceae
ប្រភេទថ្ម៖ ត្បូងពណ៌លឿង
ពណ៌សំណាង៖ ពណ៌ក្រហមទឹកក្រូច (Koisome momiji)
ខែធ្នូ៖ 雪 – ព្រិល
និស្ស័យ៖ ដោយសារតែកើតក្នុងរដូវរងារសំបកក្រៅមើលទៅសោះកក្រោះ មានញ្ញាណទី ៦ មានគំនិតច្នៃប្រឌិត ល្អិតល្អន់ មានភាពទាក់ទាញតែចូលចិត្តប្រច័ណ្ឌ។
តំណាងអោយប្រភេទផ្កា៖ ផ្កា Poinsettia
ប្រភេទថ្ម៖ Turquoise
ពណ៌សំណាង៖ ពណ៌ត្នោតលាយប្រផេះ (Wasurena sumire)
អត្ថបទនេះគ្រាន់ជាឯកសារយោងតែប៉ុណ្ណោះ មិនមែនត្រូវ ១០០ % ទៅលើអត្តចរិកមនុស្សម្នាក់ឡើយ។ អ្នកគួរតែស្វែងយល់ពីមនុស្សម្នាក់ដោយនិយាយគ្នាឬជួបផ្ទាល់ល្អជាង។
DK