កន្លែងទាំង ៥ ដែលទៅមើល​ផ្កាសាគូរ៉ាពណ៌សរីកស្អាត​បំ​ផុត​នៅ​ទីក្រុងតូក្យូ

តើអ្នកធ្លាប់ធ្វើដំណើរទៅប្រទេសជប៉ុនទេ? ប្រសិនបើអ្នកមានគម្រោងធ្វើដំណើរកំសាន្ត​ទៅប្រទេស​ជប៉ុន អ្នក​​​អាចមក​លេងនៅទីក្រុងតូក្យូជាកន្លែងទាក់​ទាញ​ភ្ញៀវទេសចរណ៍ដ៏​ល្បីនៃនិទាឃរដូវ។ ទេសភាពផ្កាសា​គូ​រ៉ាពណ៌សរាប់ពាន់ដើម ហ្វូងមនុស្ស និងហាង​លក់អាហារជាច្រើន​បង្កើតជាបរិយាកាសនៃពិធីបុណ្យផ្កាសា​គូ​រ៉ា​ពណ៌សដែលមិនអាចបំភ្លេចបាន។ ភាគ​ច្រើន​កន្លែង​ដែល​គេ​ប្រមូល​ផ្តុំទៅមើល​ផ្កាសាគូរ៉ារីក​គឺនៅតាម​ឧទ្យា​ន​​ឬ​ផ្លូវ​ដែល​ល្បីៗ។ 

តោះមកមើលកន្លែងទាំង ៥ ដែលផ្កាសាគូរ៉ាពណ៌សរីក​​ស្អាត​បំ​ផុត​នៅ​ទីក្រុងតូក្យូមាន​កន្លែងណាខ្លះ៖

១. Ueno Onshi Park

ឧទ្យាន Ueno ឬ Ueno Onshi Park (上野恩賜公園) គឺជាកន្លែងស្អាត​បំ​ផុត​សម្រាប់​ទៅ​មើ​លសាគូរ៉ាពណ៌​ស​រីកនៅទីក្រុងតូក្យូ។ ឧទ្យាននេះ​សម្បូរ​ទៅដោយធម្មជាតិ ហើយមានដើមឈើប្រមាណ ១០០០ ដើមតាមបណ្តោយ​ឧទ្យានដែលលេចធ្លោជាងគេ។ ឧទ្យាន Ueno ជាកន្លែងគួរអោយចាប់អារម្មណ៍បំផុតព្រោះក្រៅពី​សា​គូ​រ៉ាពណ៌ស នៅមានសារមន្ទីរជាតិទីក្រុងតូក្យូ សារមន្ទីរសិល្បៈ សារមន្ទីរសិល្បៈប្រទេសលោក​ខាងលិច និងសួន​សត្វដំបូងរបស់​ជប៉ុន​ក៏​នៅទីនេះផង​ដែរ។

រូបភាព World Friend Tours

២. Shinjuku Gyoen

នៅសម័យអេដូឧទ្យាន Shinjuku Gyoen គឺជាវិមានរបស់ស្តេចក្រាញ់ក្រោយមក​ត្រូវបានធ្វើឡើងវិញជាសួនច្បាររបស់អធិរាជជប៉ុន។ សព្វថ្ងៃ Shinjuku Gyoen ត្រូវបានច្របាច់បញ្ចូលគ្នារវាងរចនាបថបែបប្រពៃណីជប៉ុន និងភាពទំនើបនៃប្រទេសភាគខាងលិច។ ជាមួយនឹងទីតាំងដ៏ស្រស់ស្អាតនៅជុំវិញ​ឧទ្យាន​ Shinjuku Gyoen បានក្លាយជាកន្លែងប្រវត្តិសាស្រ្ត និងកន្លែងរៀបចំព្រឹត្តិការណ៍ Hanami ជារៀងរាល់ឆ្នាំ។

រូបភាព World Friend Tours

៣. Sumida Park

ឧទ្យាន Sumida មានទីតាំងស្ថិតនៅតាមបណ្តោយដងទន្លេ Sumida ជាប់នឹងសង្កាត់ Asakusa មានសភាពអ៊ូអរ។ ឧទ្យាននៅ​តាម​មាត់​ទន្លេជួយអោយ​អ្នក​អាច​មើល​ឃើញ Tokyo Skytree ដែលជាកន្លែងបាញ់កាំជ្រួចជារៀងរាល់​ឆ្នាំ និង​ជាកន្លែងមើល​ផ្កាសាគូរ៉ាពណ៌សដ៏ល្បី។ ស្ថិត​ក្នុង​ចំ​ណាត់​ថ្នាក់​ ១០០ កន្លែងដែល​មើល​ផ្កាសា​គូរ៉ាពណ៌សនៅឧទ្យាន Sumida ពិសេសគ្រប់រដូវផ្ការីក។ ដើមផ្កាប្រមាណ ៧០០ ដើមត្រូវ​បាន​គេដាំតាម​ច្រាំង​ទន្លេធ្វើអោយទេសភាពរ៉ូមែនទិកទាក់ទាញភ្ញៀវទេសចរណ៍ និងអ្នកស្រុកជប៉ុន។ ដើរនៅ​តាម​ម្លប់ផ្កាឬជិះទូកតាមដងទន្លេរីក​រាយ​ក្នុង​រដូវ​ផ្ការីក។

៤. Koganei Park

ឧទ្យាន Koganei ត្រូវបានគេចាត់ទុកជាឧទ្យានទីក្រុងធំនៅតូក្យូ សម្រាប់ក្រុមគ្រួសាររីករាយទស្សនាផ្កាសា​គូ​រ៉ាពណ៌ស។ ទាំងអ្នក​ស្រុក និង​ភ្ញៀវទេសចរណ៍សុទ្ធតែ​ចូលចិត្តអង្គុយ​ជជែកគ្នាក្រោម​ម្លប់​ផ្កាសាគូរ៉ាពណ៌ស។ ក្រៅ​ពីនេះ​ឧទ្យាន​មាន​រៀប​ចំ​ផ្សាររាត្រីចុងសប្តាហ៍ ទីធ្លាស្មៅសិប្បនិម្មិត សួនសម្រាប់កុមារ និងអគារប្រវត្តិ​សាស្ត្រ ដូច្នេះអ្នកអាចទស្សនាបានគ្រប់ពេល។

រូបភាព World Friend Tours

៥. Inokashira Park

បើកទទួល​ភ្ញៀវទេសចរណ៍​មក​ទស្សនាតាំងពីឆ្នាំ ១៩១៧ ឧទ្យាន Inokashira មានប្រវត្ដិសាស្រ្ដជាង ១០០ ឆ្នាំ​មក​ហើយ ឧទ្យាន Inokashira ផ្តល់នូវទីធ្លាបៃតងខៀវស្រងាត់រួមជាមួយកន្លែងកំសាន្ត ប្រាសាទ និងបឹងធំៗជា​ច្រើនដែលភ្ញៀវទេសចរណ៍អាចរីករាយជិះទូក។ ដើមផ្កាសាគូរ៉ាពណ៌សប្រមាណ ៥០០ ដើមត្រូវបានដាំពេញបរិវេណឧទ្យាន Inokashira។

រូបភាព World Friend Tours

បន្ទាបពីទៅមើលផ្កាសាគូរ៉ាពណ៌សរីកនៅឧទ្យាន Ueno ដ៏ល្បី​បំ​ផុត និង​ឧទ្យាន​ដែលល្បីជាច្រើន​នៅទី​ក្រុង​តូក្យូ។ អ្នក​អាចទៅទស្សនាព្រះវិហារ Asakusa ជាវិហារចំណាស់​ជាងគេនៅទីក្រុងតូក្យូ។

ព្រះ​វិហារ Asakusa 

Asakusa (浅草) គឺជាឈ្មោះ​នៃស្រុក Taito ទីក្រុងតូក្យូ។ កន្លែងនេះដើមឡើយជាតំបន់កំ​សាន្ត​ដ៏សំ​ខាន់​នៃ​តូក្យូ​នៅដើមសតវត្សរ៍ទី ២០ រហូតដល់ត្រូវបំផ្លាញយ៉ាងធ្ងន់ក្នុងកំឡុងសង្គ្រាមលោកលើកទី ២។ បន្ទាប់ពីត្រូវបានស្តារឡើងវិញក្រោយសង្រ្គាមវាលែងជាកន្លែងកំសាន្តសំខាន់ដូចពីមុនហើយ ប៉ុន្តែ​បាន​ក្លាយទៅជាវត្ត Senso-ji ព្រះពុទ្ធសាសនាដ៏ល្បីឈ្មោះ។

រូបភាព World Friend Tours

វីដេអូ SAMURAI

នៅ​ក្នុង​តំបន់​នេះដែរមាន​ផ្លូវដើរទិញឥវ៉ាន់ Nakamise ក្នុងស្រុក Taito ទីក្រុងតូក្យូប្រទេសជប៉ុន ជាកន្លែងមានសភាពអ៊ូអរនៅសម័យអេដូ។ ច្រើនទសវត្សរ៍បានកន្លងផុតស្រុក​នេះនៅតែរក្សាសំណង់ស្ថាបត្យកម្មជាច្រើនក្នុងទសវត្ស ៥០ និង ៦០ ហើយរបៀបរស់នៅរបស់ប្រជាជនមិនមានការផ្លាស់ប្តូរច្រើនទេ។

ក្រៅពីនេះអ្នក​អាចទៅលេងនៅ Tokyo Disneyland គឺជាឧទ្យាន Disney ដែលបើកដំណើរការនៅខែមេសាឆ្នាំ ១៩៨៣ នេះជាឧទ្យាន Disney ដំបូងគេដែលបានកសាងនៅក្រៅសហរដ្ឋអាមេរិក។ បច្ចុប្បន្ននេះគឺជាឧទ្យាន​កំសាន្ត​ធំជាងគេទីបីនៅលើពិភពលោកក្រោយ Disneyland ក្នុងរដ្ឋ California និង Magic Kingdom នៅ Florida ។

Tokyo Disneyland មាន​ភាព​ទាក់ទាញលើសការរំពឹងទុក និង​ច្រើនជាង​នេះទៅទៀតនោះក៏ព្រោះតែវាធ្វើ​យក​គំរូតាមឧទ្យាន Disney ល្បីៗពីរនៅអាមេរិក។ ឧទ្យាននេះ​ចែក​ជា ៧ កន្លែង និងមានហ្គេមជាង ៤០ មុខផ្សេងគ្នា។

រូបភាព World Friend Tours

OSHINO HAKKAI – ភូមិបុរាណប្រទេសជប៉ុន

ចម្ងាយប្រហែល ១០០ គីឡូម៉ែត្រពីទីក្រុងតូក្យូភូមិ Oshino Hakkai ស្ថិតនៅជិតភ្នំហ្វូជី។ សព្វថ្ងៃនេះភូមិ Oshino Hakkai បាន​ក្លាយជាកន្លែងកំ​សាន្តសម្រាប់​ភ្ញៀវទេសចរណ៍ដែលមកទស្សនាតំបន់ភ្នំហ្វូជី។

នៅពេលរដូវរងារមក​ដល់ជាឳកាសដ៏ល្អសម្រាប់​អ្នក​ទៅលេងស្គីទឹកកក។ អ្នក​អាចចំណាយ​ពេលលេងកំ​សាន្ត​ជាមួយ​សាច់​ញាតិ និងមិត្តភក្តិនៅស្គីរីសតព្រិលទឹកកកដោយសេរី។ រួចពិសារអាហារថ្ងៃត្រង់ និងឈប់ថតរូបនៅរូបសំ​ណាកសេរីភាព ​ស្ពាន​ឥន្ធនូផងដែរ។

ប្រសិន​បើ​ធ្វើដំណើរទៅប្រទេសជប៉ុនអ្នកមិនគួរខកខានឱកាសរីករាយនឹងមុខម្ហូបប្លែកៗនៅប្រទេសជប៉ុន​ឡើយ។ ប៊ុហ្វេក្តាមជើងវែង ពិសារស្រ្តបឺរី និងភ្លក់នូវ​ម្ហូបល្បីៗប្រាកដជាធ្វើអោយអ្នក​មិន​អាចបំ​ភ្លេចបានទេ។

រូបភាព World Friend Tours

ប្រសិន​បើអ្នក​ចង់ទៅមើល​ផ្កាសាគូរ៉ាពណ៌ផ្កាឈូករីកជាមួយនឹងកញ្ចប់ដំណើរកំសាន្តធូរថ្លៃជាង អ្នក​អាចចូលរួម​ដំ​ណើរកំ​សាន្តនៅ​ខែកុម្ភៈគយគន់ទាំងផ្កាសាគូរ៉ាពណ៌ផ្កាឈូក និង​លេងព្រិលទឹកកកផងដែរ។ តោះនៅចាំអ្វីទៀតរសរាន់ចុះឈ្មោះឥឡូវនេះដើម្បីទទួល​បាន​ព័ត៌មាន​ និង​ការបញ្ចុះតម្លៃពិសេស!!!


រូបភាព World Friend Tours

កាលវិភាគធ្វើដំណើរ៖

  • ហោះត្រង់៖ ថ្ងៃទី 26/3/2020 
  • ហោះត្រង់៖ ថ្ងៃទី 29/3/2020
  • ហោះត្រង់៖ ថ្ងៃទី 01/4/2020

ព័ត៌មាន​ទំនាក់​ទំនង៖

Facebook: https://www.facebook.com

លេខទូរស័ព្ទ៖ 098 818 222 (Smart) | 078 2222 08 (Cellcard) 

ប្រភព World Friend Tour

T.Thanh

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: