ហេតុអ្វីបានជាប្រជាជនជប៉ុនប្រកាន់ឆ្វេង? មាន​​ទាក់​​ទង​នឹង​សាមូរ៉ៃ​​ដូច​​ដែល​គេ​និយាយ​ដែរ​ទេ?

នៅបណ្តាប្រទេសមួយចំនួន​ដូចជាប្រទេសជប៉ុន ថៃ និងម៉ាឡេស៊ីធ្វើចរាចរណ៍ប្រកាន់ឆ្វេង។

តាមផែនទីនេះបណ្តាប្រទេសដែលមានពណ៍ក្រហមប្រកាន់ស្តាំ ចំណែកពណ៌ខៀវប្រកាន់​ឆ្វេង។ ដូច្នេះចំនួន​ប្រទេសដែល​ប្រកាន់ស្តាំមាន​ច្រើន។

រូបភាព  https://ja.wikipedia.org/wiki/左側通行の国一覧

តើអ្នកដឹងថាហេតុអ្វីដែរទេ?

នៅ​ប្រទេសជប៉ុនមានពាក្យចចាមអារាមច្រើនទាក់ទងនឹងមូលហេតុមកពីសាមូរ៉ៃ។ 

តាមពិតកាលពីមុននៅតាមបណ្តាប្រទេសភាគច្រើនប្រជាជនធ្វើដំណើរប្រកាន់​ឆ្វេងមិន​មែន​ប្រកាន់​ស្តាំដូចសព្វ​ថ្ងៃ​​ឡើយ។ នៅសម័យនោះ ​ពេលដែលប្រព័ន្ធច្បាប់ធូររលុងប្រជាជនត្រូវការពារខ្លួនពីមនុស្ស​អាក្រក់ ដូច្នេះមនុស្សគ្រប់គ្នាត្រូវបំពាក់អាវុធ។ ដោយសារមនុស្សភាគច្រើនប្រកាន់ស្តាំ ពួកគេត្រូវទុកកន្លែងនៅខាងស្តាំទំនេរច្រើនដើម្បីដកអាវុធចេញពេលចាំបាច់។ មូលហេតុ​មួយ​ទៀតដោយសារតែបេះដូងបញ្ឆិតឆ្វេងមនុស្ស​មានទំនោរទុក​ឲ្យ​ដៃ​ស្តាំ​ទំនេរ ដូច្នេះ​ត្រូវទុកចន្លោះនៅខាងស្តាំ។

មនុស្សជាច្រើន​យល់ថាប្រទេសជប៉ុនអនុវត្តគោលការណ៍ប្រកាន់​ឆ្វេងដោយសារតែច្បាប់ចរាចរណ៍នៅអង់​គ្លេស។ ប៉ុន្តែមុននោះប្រជាជនជប៉ុនប្រកាន់ឆ្វេងទៅហើយ។

ក្រៅពីនេះ កន្លែងដក​ដាវរបស់​សាមូរ៉ៃក៏ជាមូលហេតុមួយដែរ។ សាមូរ៉ៃដកដាវនៅត្រគាកខាងឆ្វេង អ្នក​គិត​មើល​ថានឹងមានអ្វីកើតឡើងនៅពេលសាមូរ៉ៃឆ្លងផ្លូវដែលមានមនុស្សច្រើន។

រូបភាព https://car-rider.jp/weblog/豆知識/なぜ日本は左側通行なのか?/

ប្រសិន​បើប្រកាន់​ស្តាំដាវនឹងប៉ះទង្គិច​គ្នា។ ជាទូទៅរាងកាយ​នឹងភ្ញោចពេល​ហៀបនឹង​បុកអ្វីមួយ ឬនរណាម្នាក់ ប៉ុន្តែ​ដោយ​សារតែដាវមិនមែនជាផ្នែកនៃរាងកាយហេតុ​នេះមិន​អាច​គេចការប៉ះទង្គិចឡើយ។

ក្រៅពីនេះដោយសារដាវត្រូវគេចាត់ទុកដូចជាព្រលឹងរបស់សាមូរ៉ៃ ដូច្នេះប្រសិន​បើ​ប៉ះ​នឹង​នរណា​ម្នាក់​ប្រៀបដូចជាប្រកាសចង់ប្រយុទ្ធ។

ប្រហែលជាដោយសារមូលហេតុនេះដែលថាជនជាតិ​ជប៉ុនប្រកាន់​ឆ្វេងស្រួលយល់ជាងប្រទេសដទៃទៀត។

ហេតុអ្វីបានជានៅប្រទេសខ្លះមនុស្សប្រកាន់​ស្តាំ? យោង​តាម​ការពន្យល់របស់​បារាំងដោយសារតែរបបណាប៉ូលេ​អុង។ ណាប៉ូលេអុងជាអ្នក​ប្រើដៃឆ្វេង ដូច្នេះគាត់បានបង្កើតចលនាធ្វើ​ដំ​ណើរប្រកាន់​ស្តាំសម្រាប់កង​ទ័ព​បារាំង។ ច្បាប់​ទម្លាប់​នេះក៏​ចាប់ផ្តើម​នៅបណ្តាប្រទេសដែលធ្លាប់ជាអាណានិគមបារាំងរួមទាំងកម្ពុជាផង​ដែរ។

ចំណែកបណ្តាប្រទេសដូចជាឥណ្ឌា ឬអូស្រ្តាលីប្រកាន់​ឆ្វេងដោយសារឥទ្ធិពលពីអង់គ្លេស។

បណ្តាប្រទេសមួយចំនួន​ធ្វើដំ​ណើរប្រកាន់​ឆ្វេង ប្រទេសខ្លះធ្វើដំណើរប្រកាន់ស្តាំ។ មិន​អាចដាក់​បញ្ចូលគ្នាទេព្រោះ​ជាវប្បធម៌ ដោយភាពចម្រុះនៃវប្បធម៌គឺជាផ្នែកដែលមិនអាចជៀសផុតបាន។ នេះក៏ជាចំនុចគួរឲ្យចាប់​អារម្មណ៍ពេលអ្នកធ្វើដំណើរទៅបរទេស។ សូមកុំ​ច្រឡំបើកបរប្រកាន់​ស្តាំនៅជប៉ុន​ណា!

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: