ឧបករណ៍ធ្វើតេស្តត្រឹមតែឈាមមួយតំណក់អាចរកឃើញជំងឺមហារីកទាំង ១៣ ប្រភេទ
ជំងឺមហារីក (cancer) គឺជាឈ្មោះទូទៅពណ៌នាអំពីក្រុមជំងឺដែលបង្ហាញពីការផ្លាស់ប្តូរការបន្តពូជ ការលូតលាស់ និងមុខងាររបស់កោសិកា។ ជំងឺមហារីកជាជំងឺដែលបណ្តាលមកពីការលូតលាស់ខុសធម្មតានៃកោសិការណាមួយ ហើយបង្កើតបានជាសំណុំកោសិកាហៅថាដុំ ដុំនេះគឺជាមហារីក ។ ប្រសិនបើរកឃើញជំងឺមុនអ្នកអាចបង្កើនអត្រានៃការព្យាបាលទទួលបានជោគជ័យកាន់តែខ្ពស់។
ថ្មីៗនេះក្រុមហ៊ុនសាជីវកម្ម Toshiba ប្រទេសជប៉ុនបានប្រកាសថាខ្លួនបានបង្កើតបច្ចេកវិទ្យាថ្មីមួយអាចរកឃើញជំងឺមហារីកទាំង ១៣ ប្រភេទក្នុងដំណាក់កាលដំបូងនៃការធ្វើតេស្តឈាម។ ជំងឺមហារីកគឺជាមូលវហេតុទូទៅបំផុតនៃការស្លាប់នៅប្រទេសជប៉ុន។ Toshiba បានបង្កើតបច្ចេកវិទ្យារួមជាមួយសាកលវិទ្យាល័យវេជ្ជសាស្ត្រតូក្យូ និងមជ្ឈមណ្ឌលជំងឺមហារីកជាតិ។
ម៉ាស៊ីនធ្វើតេស្តមហារីករបស់ Toshiba
យោងតាមសាជីវកម្មក្រុមហ៊ុន Toshiba បានអោយដឹងថា “វាអាចរកឃើញជំងឺមហារីកទាំង ១៣ ប្រភេទក្នុងពេលតែមួយត្រឹមតែឈាមមួយតំណក់។ នៅក្នុងការស្រាវជ្រាវមុនៗយើងបានបង្កើត និងសាកល្បងឧបករណ៍ធ្វើតេស្ត ហើយក្នុងរយៈពេលពីរម៉ោងយើងអាចរកឃើញអ្នកដែលមានជំងឺមហារីក និងអ្នកដែលគ្មានជំងឺរហូតដល់ ៩៩%។ លើសពីនេះទៅទៀតវាអាចរកឃើញទំហំនៃមហារីកតាំងពី ១ សង់ទីម៉ែត្រឬតិចជាង ហើយវាអាចរកឃើញជំងឺក្នុងដំណាក់កាលដំបូងបំផុត”។
វិធីសាស្ត្រធ្វើតេស្តរោគវិនិច្ឆ័យនេះគឺជាការរកឃើញនៃម៉ូលេគុលអាស៊ីដ ribonucleic ជួយកំណត់កោសិកាមហារីកនៅក្នុងឈាម។ ជំងឺមហារីកទាំង ១៣ ប្រភេទត្រូវបានរកឃើញរួមមានមហារីកសួត ពោះវៀន ក្រពះ លំពែង និងមហារីកថ្លើម -ល-។ ប្រភេទមហារីកទាំង ៥ នេះបណ្តាលអោយចំនួនអ្នកស្លាប់ខ្ពស់បំផុត។ ប្រសិនបើបច្ចេកវិទ្យាថ្មីអាចរកឃើញជំងឺមហារីកទាំង ១៣ ប្រភេទបានលឿនអាចជួយសង្គ្រោះជីវិតមនុស្សជាច្រើន។
ក្រុមហ៊ុន Toshiba នឹងធ្វើការសាកល្បងចាំបាច់ចាប់ពីឆ្នាំ ២០២០ ក្នុងគោលបំណងដាក់អោយប្រើ។ ប្រសិនបើការសាកល្បងជោគជ័យថ្លៃចំណាយទាបជាងការធ្វើតេស្តផ្សេងទៀត។
Do Manh Tai