តើជនជាតិ​ជប៉ុនបង្ហាញមនោសញ្ចេតនារបស់ពួកគេដូចម្ត៉េច?

រដូវរងារបានមកដល់កន្លែងមួយ​ចំនួន​ចាប់ផ្តើមធ្លាក់​ព្រិល។ តើអ្នក​​ធ្វើអ្វី​ក្នុង​រដូវរងារនេះ?

ដូចដែលអ្នកបានដឹងហើយថាជនជាតិជប៉ុនខ្មាសអៀនពេលបង្ហាញពីអារម្មណ៍នៅកន្លែងសាធារណៈ។ ពួក​គេ​ជាមនុស្ស​គិតច្រើន​ និងខ្មាសអៀន​​ច្រើន។ មិនត្រឹមតែជនជាតិជប៉ុន បណ្តាប្រទេសអាសុីមិន​ហា៊នបង្ហាញមនោសញ្ចេតនាដូចប្រទេសអឺរុ៉បឡើយ។ ប៉ុន្តែ​នៅតែ​មាន​សកម្ម​ភាព​មួយ​ចំនួន​បង្ហាញពីអារម្មណ៍​រ៉ូមែនទិច។

សូម​មើលសកម្មភាពទាំងនេះក្នុង​ភាសាជប៉ុន​គេនិយាយ​ដូចម្ត៉េច?

頭ポン/atama-pon – អង្អែលក្បាល

រូបភាព https://eiga.com/news/20170314/7/

តើ​នារីៗធ្លាប់មាន​អារម្មណ៍ថាបេះដូងលោតញាប់នៅពេលបុរសម្នាក់​អង្អែល​ក្បាលអ្នក​ទេ? ទោះជាយ៉ាងណាបុរសៗកុំអង្អែល​ក្បាលនារី ព្រោះប្រសិនបើភាគីគ្មានអារម្មណ៍នឹង​អ្នក​អាចធ្វើ​អោយ​យល់​ច្រឡំ។

肩ズン/Kata-zun – ផ្អែកលើ​ស្មា

Kata នៅ​ក្នុង​ភាសាជប៉ុន​មាន​ន័យ​ថាស្មា ចំណែក​ពាក្យ Zun គឺបង្ហាញពីអារម្មណ៍មានអ្វីផ្អែកលើខ្លួន។

រូបភាព https://girly.today/2795

Kata-zun គឺជាសកម្មភាពបុរសផ្អែក​ក្បាលលើ​ស្មាមិត្តស្រី បង្ហាញពីភាពនឿយហត់ និងអស់សង្ឃឹមរបស់បុរស ប៉ុន្តែក៏បង្ហាញពីទំនុកចិត្ត និងការលួងលោមចំពោះភាគីម្ខាងទៀតដែរ។

あすなろ抱き/asunaro-daki – អោបពីក្រោយ

រូបភាព https://woman.mynavi.jp/article/191112-8/

អោបពីក្រោយនឹង​ធ្វើអោយ​ចិត្ត​នារីរំភើប។ នេះគឺជាឈុត​ឆាកនៅ​ក្នុង​ខ្សែភាព​យន្ត​ជប៉ុន あすなろ白書/asunaro hakusho ។ សកម្មភាព​បង្ហាញពីទឹកចិត្ត និងសុភាពរាបសារបស់បុរសចំពោះនារីដែល​ខ្លួន​ស្រលាញ់។

壁ドン/ Kabe-don – ខ្ទប់​ដៃលើជញ្ជាំង

អាកិប្បកិរិយាដែល​បាន​រៀប​រាប់​ខាងលើសុទ្ធតែ​បង្ហាញពីភាពទន់​ភ្លន់ ចំណែក​សកម្មភាពចុង​ក្រោយដូចជារៀងបង្ខិតបង្ខំបន្តិច។ ប៉ុន្តែប្រសិន​បើ​ជាមនុស្ស​ដែល​យើង​ស្រលាញ់នឹងធ្វើ​អោយគេ​ភ្ញាក់​ផ្អើល។

រូបភាព https://woman.mynavi.jp/article/191112-8/

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: