ទេសភាពដែលមិន​អាចបំ​ភ្លេចបាន​នៃជ្រោះទឹកក្តៅ Ginzan Onsen ក្នុង​រដូវព្រិលធ្លាក់

Ginzan Onsen គឺជាតំបន់មួយដែលរួមបញ្ចូលទាំងជ្រោះទឹកក្តៅ Ginzan Onsen និងទន្លេ Mogami នៅទី​ក្រុង Obanazawa ខេត្ត Yamagata ។ ទេសចរណ៍ Onsen គឺជាវប្បធម៌ និងទម្លាប់របស់ជនជាតិជប៉ុន។ ប្រ​ភព​ទឹក Ginzan Onsen មានផ្ទុកនូវសារធាតុរ៉ែអាចព្យាបាលរបួស រលាក រោគរលាក​ស្បែក Arteriosclerosis ឈឺសរសៃប្រសាទ ឈឺសាច់ដុំ ឈឺសន្លាក់ និងបំបាត់ភាពអស់កម្លាំង -ល-។ ហេតុ​នេះ​ហើយបានជាភ្ញៀវទេស​ចរណ៍​ជាតិ និងបរទេសជាច្រើនជ្រើសរើសកន្លែងនេះជាគោលដៅសម្រាកលំហែរកាយ។ ត្រាំខ្លួន​ក្នុង​ទឹកអាច​ជួយ​​អោយមនុស្សមានអារម្មណ៍ធូរស្រាលជាងមុន មានកម្លាំងឡើងវិញ បន្ទាប់មករីករាយនឹងអាហារជប៉ុននៅតាមផ្ទះសំណាក់។

ថ្ងៃនេះ JAPO នឹងណែនាំអ្នកពីកន្លែងដ៏ល្អបំផុតសម្រាប់​ដំ​ណើរកំ​សាន្ត Onsen នៅរដូវរងារនេះ។ ទីក្រុងជ្រោះទឹកក្តៅ Ginzan onsen។

រូបភាព https://www.pinterest.com

ធ្វើដំណើរជាមួយក្រុមគ្រួសារ និងមិត្តភក្តិនៅតាមដងផ្លូវនាពេលរាត្រីគឺជារឿងដែលមិនអាចខ្វះបាននៅពេលអ្នកមកទីនេះ។

រូបភាព https://www.pinterest.com

ទីក្រុង​នេះត្រូវ​ហ៊ុមព័ទ្ធដោយព្រិលពណ៌សដូចនៅក្នុងរឿងនិទាន។

រូបភាព https://www.pinterest.com

ជាកន្លែងស្អាតសម្រាប់​គូរស្នេហ៍។

រូបភាព https://www.pinterest.com

អគារដែលមានស្ថាបត្យកម្មបុរាណស្ថិតនៅជិតៗគ្នា Ginzan Onsen ធ្វើអោយ​ភ្ញៀវមាន​អារម្មណ៍​កក់​ក្តៅដូចបរិយាកាសនៃសម័យ Taisho ពេល​វប្បធម៌​ប្រទេសលោក​ខាងលិចហូរចូលប្រទេសជប៉ុន។ រដូវរងារជិតមក​ដល់ តើ​អ្នក​ស្ទាក់ស្ទើរអ្វីមិន​កក់​សំ​បុត្រជាមួយ​មនុស្សជាទីស្រលាញ់ចូលរួមដំ​ណើរ​កំ​សាន្តជ្រោះទឹកក្តៅ Ginza Onsen ដ៏ល្បី​ឈ្មោះ។ ខ្ញុំប្រាកដថាអ្នក​នឹង​ទទួល​បានពិសោធគួរអោយចាប់អារម្មណ៍។

Do Manh Tai

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: