ហេតុអ្វីបានជាក្រុមកីឡាបាល់ទាត់ជប៉ុនជ្រើសរើសពណ៌ខៀវជាពណ៌អាវ?

ឯកសណ្ឋានក្រុមកីឡាបាល់ទាត់ជប៉ុនមាន​ពណ៌​ខៀវ។

រូបភាព https://news.yahoo.co.jp/byline/soichihayashisr/20180404-00083531/

ហេតុអ្វីបានជាក្រុមកីឡាបាល់ទាត់ជប៉ុនជ្រើសរើសពណ៌ខៀវជាពណ៌អាវ ខណៈដែលទង់​ជាតិមាន​ពណ៌ក្រហម​ ស។ កី​ឡាករបាល់​ទាត់ជប៉ុនត្រូវ​បានគេហៅ​ថាសាមូរ៉ៃពណ៌ខៀវ។ ហេតុ​អ្វីដូច្នេះ?

មាន​ការពន្យល់ជាច្រើន មនុស្សជាច្រើនយល់ថាពណ៌ខៀវគឺជាពណ៌ផ្ទៃមេឃ ពណ៌សមុទ្រ ពណ៌នៃក្តីសង្ឃឹម ភាពធូរស្បើយ និងស្រស់ស្រាយ -ល-។

ទោះបីជាយ៉ាងណាក៏មានការពន្យល់ខ្លះគួរអោយចាប់អារម្មណ៍ណាស់ដែរ។

តើអ្នកធ្លាប់ឮឃ្លា JAPAN BLUE ដែរឬទេ? ពាក្យ​នេះភាគ​ច្រើន​ជន​បរទេសជាអ្នក​ប្រើ ចាប់​ផ្តើម​តាំងពីឆ្នាំ ១៨៧៥ មុនពេលក្រុមកីឡាបាល់ទាត់ជប៉ុនសម្រេចជ្រើសរើសអាវពណ៌ខៀវ។

មូលហេតុ​ហៅដូច្នេះព្រោះពេល​ទៅដល់ប្រទេស​ជប៉ុន ជនបរទេសជាច្រើនទទួលអារម្មណ៍ស្រស់ស្អាតពិសេសនៃ ពណ៌ខៀវ តាំងពីពេល​នោះ​ហៅថា Japan Blue ។ ពណ៌ខៀវ 藍色 (Ai-iro) ពណ៌ដែលគេ​ប្រើ​នៅលើឈុត Kimono ។

រូបភាព https://www.fashion-press.net/news/26716

និយាយពីឯកសណ្ឋានរបស់ក្រុមកីឡាករជប៉ុន ក្រៅពីពណ៌ខៀវនៅមាន​លក្ខណៈពិសេសមួយទៀតផងដែរ។ តើអ្នកមើលឃើញនិមិត្តសញ្ញានៅលើអាវកីឡាករទេ?

រូបភាព https://matome.naver.jp/odai/2140144631575047101

នេះគឺជានិមិត្តសញ្ញានៃសមាគមបាល់ទាត់ជប៉ុន JFA ប៉ុន្តែតើអ្នកចាប់អារម្មណ៍ទេថាសត្វនេះមានជើងតែ ៣ ទេ? មិន​មែន​មក​ពីកំ​ហុសបោះពុម្ភទេ នេះជាចំនុចពិសេសដែល​ត្រូវបាន​បន្ថែម។

និមិត្តសញ្ញានេះគឺ Yatagarasu (សត្វក្អែកមានជើង ៣) ។

រូបភាព https://matome.naver.jp/odai/2140144631575047101

Yatagarasu គឺជាសត្វដ៏ពិសិដ្ឋ​មាន​នៅ​ក្នុង​រឿងព្រេងរបស់ជប៉ុន ជាទេវតានាំផ្លូវអធិរាជ។ ដូច្នេះ JFA សម្រេច​ជ្រើសរើស Yatagarasu ធ្វើជានិមិត្តសញ្ញាតាំងពីឆ្នាំ ១៩៣១ មានអត្ថន័យជានិមិត្តរូបនាំសំណាងល្អ ដឹកនាំក្រុមជម្រើសជាតិអោយទទួលបានជ័យជំនះ។

ផ្ទុយទៅវិញសត្វក្អែកដែលមានជើង ២ ច្រើនតែត្រូវគេចាត់ទុកថានាំមកនូវសំណាងអាក្រក់ ព្រោះវាស្រែកយំពេល​មាននរណាម្នាក់ស្លាប់។ គ្រាន់តែ​បន្ថែម​ជើងមួយ​ធ្វើ​អោយអត្ថន័យនៃនិមិត្តសញ្ញាផ្ទុយស្រឡះពិតជាប្លែកណាស់។

ប្រសិន​បើ​ស្វែងយល់អំពីរឿងសត្វ​ក្អែកជើង ៣ ប្រភពដើមរឿងរ៉ាវមកពីប្រទេសចិន។ ដែល​បណ្តាប្រទេសអាសុីមួយ​ចំនួន​ទទួលឥទ្ធពលពីប្រទេសចិន។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: