ទំនៀមទម្លាប់ទិញ​ថង់​សំ​ណាង Fukubukuro ក្នុង​ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជប៉ុន

ក្នុង​ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជារៀងរាល់​ឆ្នាំប្រជាជនជប៉ុនរាប់ពាន់នាក់តម្រង់ជួរនៅមុខហាងដើម្បី​ទិញ​​ថង់​សំ​ណាង Fukubukuro​ (福袋)។

គំនិតលក់​ថង់​សំ​ណាងកើតចេញពីតម្រូវការរបស់ហាងទំនិញ។ ដើម្បី​នាំ​ទំនិញ​ថ្មីចូលត្រូវលក់ទំនិញចាស់អោយ​អស់ ដូច្នេះ​លក់ផលិតផល​ដែល​នៅ​សល់គឺជាគោលបំ​ណង​ចម្បងរបស់ពួកគេ​ ហើយសកម្មភាពនេះក៏​ជួយ​ជំរុញអំណាចទិញរបស់អ្នកប្រើប្រាស់ផងដែរ។ គ្រាន់តែ​ចេញពីគំនិត​មួយ​ឥឡូវនេះ Fukubukuro បានក្លាយជាទំនៀមទម្លាប់ដែលមិនអាចខ្វះបានក្នុងឱកាសបុណ្យ​ចូល​ឆ្នាំថ្មីទូទាំងប្រទេស។

រូបភាព https://www.ac-illust.com/

Fukubukuro គឺជាកាបូបធំដែលផ្ទុកទំនិញខុសៗគ្នាដូចជាសម្លៀកបំពាក់ អាហារអាស្រ័យលើទំនិញដែល​ហាង​ចែកចាយ។ ចំនុចពិសេសគឺអ្នកទិញមិនអាចមើលឃើញអ្វីដែលមាននៅក្នុង Fukubukuro។ ពេលខ្លះតម្លៃសរុបនៃរបស់ដែលមើលមិនឃើញទាំងនោះអាចច្រើនជាងអ្វីដែលអតិថិជនចំណាយ ដូច្នេះមនុស្សភាគច្រើននឹងគិតថាពួកគេទទួលបានអត្ថប្រយោជន៍ពីការទិញថង់សំណាង។ ទោះបីជាយ៉ាងណាវាភ្ជាប់មកជាមួយរបស់របរដែលមិនចាំបាច់ឬមិនសាកសមនឹង​អ្នក​។ ដូច្នេះទិញ Fukubukuro ស្រដៀងទៅនឹងវិធីផ្សងសំ​ណាងរបស់ជនជាតិជប៉ុនក្នុង​ឆ្នាំថ្មី។

ប្រសិនបើអ្នកមានឱកាសទៅលេងប្រទេសជប៉ុនថ្ងៃចូលឆ្នាំថ្មីកុំ​ភ្លេចទិញ Fukubukuro មកជាមួយផង។

Do Manh Tai

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: