Byōdōin – រូប​​នៅពីក្រោយប្រាក់កាក់ ១០ យ៉េនរបស់ជប៉ុន

Kyoto គឺជាកន្លែងមួយដែលផ្តល់អោយអ្នកនូវអារម្មណ៍បុរាណ ជាអត្តសញ្ញាណវប្បធម៌ប្រពៃណីរបស់ជប៉ុន ពិសេសនៅពេលដើរលើដងវិថីបុរាណ។ អ្នក​ក៏​អាច​មើល​ឃើញ Maiko ដើរតាម​ផ្លូវ មើលការសម្តែងរបស់ Kabuki ពិធីតែឬទស្សនាប្រាសាទ និងវត្ត។ ជាកន្លែងដែល​មានប្រហែល ២០០ ប្រាសាទព្រះវិហារ ក្នុង​ចំ​ណោម​នោះក៏ក្លាយជាបេតិកភណ្ឌវប្បធម៌ពិភពលោកដែរ។

រូបភាព https://grapee.jp/en/128829

ដើម្បីទៅទស្សនាប្រាសាទវិហារទាំងអស់នៅ Kyoto ប្រហែលជាត្រូវការពេលច្រើនជាងមួយសប្តាហ៍។ ប្រសិន​បើ​អ្នក​គ្មាន​ពេល​វេលាហើយ​ត្រូវ​ជ្រើសរើសកន្លែងមួយចំនួន​សម្រាប់ទៅ អ្នក​អាចរើសយក​កន្លែង​ដែល​មាន​ក្នុង​ប្រាក់កាក់ ១០ យ៉េន។ ខ្ញុំ​សូមណែនាំអ្នក​ទាំងអស់​គ្នា អ្នក​កំពុងតែកាន់រូបប្រាសាទបុរាណមួយនៅ Kyoto ដែល​គួរអោយ​ទៅទស្សនា។

រូបភាព https://grapee.jp/en/128829

តើមានអ្វីនៅក្នុង Byōdōin ?

Byōdōin នៅកណ្តាលសួន​ច្បារបុរាណស្ងប់ស្ងាត់​មួយ​នៅ Uji ស្ថិតនៅជាយ​ក្រុង Kyoto ។ នៅទីនេះគឺជាទឹកដីវប្បធម៌ពិធីតែរបស់ជប៉ុនតាំងពីបុរាណកាលរហូតមកដល់បច្ចុប្បន្ន ល្បី​តែបៃតង​ល្អបំ​ផុត​នៅជប៉ុន។ នេះក៏ជាកន្លែងដែលកើត​សង្គ្រាមក្នុងប្រវត្តិសាស្ត្រស្តេចក្រាញ់នៃរាជធានីបុរាណផងដែរ។

អតីតប្រាសាទវិហារនេះគឺជាវិមាននៃត្រកូល Fujiwara ក្នុងឆ្នាំ ១០៥២ ក្រោយមកបានក្លាយទៅជាវិទ្យាស្ថានបណ្ណាសារវប្បធម៌ពុទ្ធសាសនា Byōdōin។ សាល Hoo-do ប្រាសាទព្រះវិហារនេះ​ប្រែថាសាល Fenghuang ត្រូវបានកសាងឡើងក្នុងឆ្នាំ ១០៥៣ គឺជាស្ថាបត្យកម្មតែមួយគត់ដែលនៅសល់។ ស្ថាបត្យកម្មសាលនេះត្រូវបាន​ធ្វើឡើងតាមរឿងនិយាយពី Fenghuang ដែលការពារព្រះពុទ្ធតាមជំនឿរបស់ជប៉ុន។ មានរូបចម្លាក់ Fenghuang សំរិទ្ធពីរគេដាក់ទល់​មុខ​គ្នាលើដំ​បូលព្រះវិហារ រូបចម្លាក់​នេះ​បង្ហាញពីស្ថាបត្យកម្មបក្សីភ្លើង។

រូបភាព https://grapee.jp/en/128829

នៅខាងក្នុងសាលមានរូបសំណាកព្រះ Amida កម្ពស់ ២,៤ ម៉ែត្រ និងរូបសំណាកព្រះពោធិសត្វ ៥២ អង្គមានអាយុកាលតាំងពីសតវត្សរ៍ទី ១១ គឺជាស្នាដៃរបស់ជាងចម្លាក់ដ៏ល្បីយុគសម័យ Heian, Jocho។ សាលនេះត្រូវបានគេនិយាយថាធ្វើត្រាប់តាមកន្លែងព្រះពុទ្ធគង់នៅ ឧទ្យានជុំវិញឆ្លុះបញ្ចាំងពីដែនដីបរិសុទ្ធរបស់ព្រះពុទ្ធតាមទស្សនៈរបស់ជនជាតិជប៉ុន។ ជាច្រើនសតវត្សរ៍ស្ថាបត្យកម្មនេះត្រូវបានបំផ្លាញដោយភ្លើង និងសង្រ្គាម ប៉ុន្តែ Fenghuang នៅដដែល។

ដំណើរទស្សនា Byōdōin

បន្ទាប់ពីបង់ថ្លៃចូលទស្សនាអ្នក​អាច​ស្វែងយល់អំពីសួន​ច្បារ Byōdōin ប្រទេសជប៉ុន។ នៅតាមសាល Fenghuang មាន​ស្ថាបត្យកម្មព្រះពុទ្ធសាសនាជាច្រើន និងផ្នូររបស់សាម៉ូរ៉ៃដ៏ល្បីឈ្មោះ Minamoto-no-Yorimasa។ ពិធីវះពោះធ្វើ​អត្តឃាតរបស់​ស្តេចក្រាញ់ត្រូវបានគេចាត់ទុកជាការចាប់ផ្តើមនៃពិធីនេះនៅក្នុងប្រវត្តិសាស្ត្រជប៉ុន។

បន្ទាប់មកទៀតអ្នកនឹងមើលឃើញសាល Fenghuang ដ៏ស្រស់ស្អាតដូចផ្ទាំងគំនូរឆ្លុះបញ្ចាំងពីស្រះទឹកខៀវស្រ​ងាត់។

នៅតាមបរិវេណ Byōdōin អ្នក​ដើរ​តាម​ច្រក​ចូល​សារមន្ទីរ Homotsukan នៅខាងក្រោយសាល Fenghuang ។ សារមន្ទីរនេះជាកន្លែងដាក់​តាំងប្រវត្តិសាស្រ្តរបស់ Byōdōin រួម​ទាំងជួង​ប្រាសាទ និង​ផ្ទាំងគំនូរបង្ហាញពីវត្តកាលពីសម័យ​ដើម។ សារមន្ទីរធ្វើ​នៅ​ក្រោម​ដីដើម្បីកុំអោយប៉ះពាល់ដល់រចនានៃសាល Fenghuang ។

តើ​ត្រូវ​ធ្វើ​ដំ​ណើរដោយ​របៀបណា?

អ្នកអាចធ្វើដំណើរទៅកាន់ទីក្រុង Uji ដោយជិះរថភ្លើង ៤០ នាទីខែ្ស Keihan Uji ឬ JR Nara ពីស្ថានីយ៍ Kyoto ។ ប្រសិនបើអ្នកមានគម្រោងទៅទស្សនាទាំងស្ពានបុរាណ Uji ឬក៏ Byōdōin Hoo-do អ្នក​អាចជិះ​ខ្សែ Keihan Uji ចេញពីស្ថានីយ៍ទៅដល់ទន្លេ Uji ស្ពាន​ថ្មបុរាណ។ បន្ទាប់ពីទស្សនាស្ពានរួច អ្នក​ឆ្លងស្ពានហើយបត់ឆ្វេងដើម្បីទៅដល់ Byōdōin ។ បើអ្នកចេញពីស្ថានីយ៍ JR Uji អ្នក​ត្រូវចំណាយពេល ១០ នាទីដើរទៅទិសខាងកើត។

ថ្លៃចូល និងទស្សនាសួនច្បាររួមជាមួយសារមន្ទីរគឺ ៦០០ យ៉េន ថែម ៣០០ យ៉េនទៀតអ្នក​អាចចូល​ទស្សនាខាងក្នុងសាល Fenghuang ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: