តើប្រជាជនជប៉ុនស្អប់សម្លេងរំខានដល់កម្រិតណា?
មនុស្សជាច្រើនយល់ថាជនជាតិជប៉ុនបង្ហាញអារម្មណ៍ហួសហេតុចំពោះសម្លេងរំខាន ប្រហែលជាស្អប់សម្លេងរំខានជាងគេលើពិភពលោក។
រូបភាព http://chunichieizo-tachi.blog.jp/archives/3663089.html
នៅលើរថភ្លើងគ្មាននរណាម្នាក់បង្កសម្លេងរំខានឡើយ មិនសូវជាមានសម្លេងនិយាយទូរស័ព្ទនោះទេ សូម្បីតែអ្នកអង្គុយក្បែរក៏ពិបាកស្តាប់ឮសម្លេងដែរ។
ក្នុងអាផាតមិនអ្នកដែលនៅជាន់ខាងលើព្យាយាមដើរថ្នមៗដើម្បីកុំឲ្យអ្នករស់នៅជាន់ក្រោមមានអារម្មណ៍រំខាន។ តើពួកគេជា Ninja ឬ? ប្រសិនបើផ្ទះមានកូនក្មេងពួកគេក្រាលកម្រាលកុំឲ្យមានសម្លេង។
រូបភាព https://www.renoco.jp/knowledge/213/
ទោះជាយ៉ាងណា នៅតែមានបញ្ហាទាក់ទងនឹងសម្លេងរំខាននៅក្នុងប្រទេសនេះ។
រូបភាព https://www.fnn.jp/posts/00049463HDK/201912181700_FNNjpeditorsroom_HDK
បញ្ហាទាក់ទងនឹងសម្លេងជួងរបស់វត្ត។ កាលពីមុនសម្លេងជួងបន្លឺឡើងដើម្បីប្រាប់ពីពេលវេលា។ ប៉ុន្តែសព្វថ្ងៃនេះដោយសារមនុស្សគ្រប់គ្នាពាក់នាឡិការ ដូច្នេះជួងបន្លឺតែឆ្នាំថ្មី ឬឱកាសពិសេសប៉ុណ្ណោះ។
នៅពាក់កណ្តាលអធ្រាត្រថ្ងៃទី ៣១ ខែធ្នូជួងបន្លឺសម្លេងរាប់ម៉ោងរហូតដល់ព្រឹក។ នេះជាសម្លេងប្រាប់អំពីសញ្ញាឆ្នាំថ្មីបានមកដល់។ សម្លេងជួងនេះគេហៅថា Joya no kane (ជួងឆ្នាំថ្មី) និងបន្លឺសម្លេងសរុបចំនួន ១០៨ ដង ដើម្បីលុបបំបាត់ភាពសោកសៅរបស់មនុស្សទាំង ១០៨ ប្រភេទ ។
ប៉ុន្តែវត្តមួយស្ថិតនៅ Shizuoka ប្រជាជនដែលរស់នៅក្បែរត្អូញត្អែរត្រូវលុបបំបាត់ទំនៀមទម្លាប់នេះក្នុងឆ្នាំ ២០០៤ ។ ប៉ុន្តែរហូតដល់ឆ្នាំ ២០១៤ មានមតិខ្លះយល់ថា មិនគួរចោលទម្លាប់ដែលមានតាំងពីយូរមកនោះទេ ដូច្នេះពេលវេលាបន្លឺសម្លេងជួងប្តូរទៅថ្ងៃទី ៣១ ខែធ្នូ។
ហេតុអ្វីបានជាមនុស្សជាច្រើនមិនចូលចិត្តសម្លេងរំខានដល់ថ្នាក់នេះ? កាលពីខ្ញុំនៅក្មេង (ប្រហែលជា ៤០ ឆ្នាំមុន) រឿងនេះមិនតឹងរឹងចឹងឡើយ។ មនុស្សចាស់នៅតែនិយាយសម្លេងឮៗលើរថភ្លើង មនុស្សមួយចំនួនដើរផងស្តាប់វិទ្យុផង។ គ្មាននរណាម្នាក់ត្អូញត្អែរសម្លេងជួង ឬសូម្បីតែសម្លេងរំខានរបស់ក្មេងៗនោះទេ។
សម្លេងគឺជារឿងធម្មតា មានសម្លេងខ្លះក្នុងដែនកំណត់ត្រូវបានអនុញ្ញាត ហើយសម្លេងខ្លះរំខានយើង។ ប៉ុន្តែជនជាតិជប៉ុនខ្លះមិនចូលចិត្តសូម្បីតែសម្លេងធម្មតា ដូច្នេះរឿងដែលពួកគេជំទាស់មិនមែនសម្លេងនោះទេ ប៉ុន្តែជាវត្តមានអ្វីដែលធ្វើឲ្យមានសម្លេង។
ក្រៅពីនេះ តាំងពីក្មេងជនជាតិជប៉ុនត្រូវបានបង្រៀនថា “កុំរំខានអ្នកដទៃ” ។ និយាយសម្លេងខ្លាំងៗលើរថភ្លើងអាចរំខានអ្នកដទៃ ដូច្នេះអ្នកគួរតែនិយាយក្នុងកម្រិតសម្លេងល្មមស្តាប់ឮដើម្បីកុំអោយរំខានអ្នកនៅជុំវិញ។
តើប្រជាជនជប៉ុនសម័យទំនើបបាន និងកំពុងធ្វើអោយសង្គមជប៉ុនកាន់តែពិបាករស់នៅ?
ទោះជាយ៉ាងណា ប្រសិនបើអ្នកមានគម្រោងធ្វើដំណើរទៅប្រទេសជប៉ុន សូមចាប់អារម្មណ៍ចំពោះសម្លេងរំខាន។
Kengo Abe