អត្ថន័យនៃទំនៀមទម្លាប់ Kadomatsu នៅថ្ងៃចូលឆ្នាំជប៉ុន

ជប៉ុន​ជាប្រទេសដែលទទួលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីតាម​ប្រតិទិន​សុរិយគតិខុសពីបណ្តាប្រទេសអាស៊ី​ភាគ​ច្រើន។ ជន​ជាតិ​​ជប៉ុន​ចាប់​ផ្តើម​ទទួល​ឆ្នាំថ្មីតាម​ប្រតិទិន​សុរិយគតិតាម​ប្រទេសលោកខាង​លិច​ចាប់​ពី​ឆ្នាំ Emperor Meiji ឆ្នាំ ១៨៧៣ ។

តាំងពីពេលប្តូរសម័យ Reiwa ឆ្នាំ ២០២០ ត្រូវបានគេចាត់ទុកជា Oshogatsu ដំ​បូង​បង្អស់នៃប្រទេសនេះ។ ក្រុមហ៊ុននៅទីក្រុង Akita លក់ដើមរុក្ខជាតិបាន​អោយ​ដឹងការរៀបចំ Kadomatsu – 門松 មមាញឹកជាងឆ្នាំមុនៗ។

តាមទំនៀមទម្លាប់ Kadomatsu អាចតាំងនៅ​មាត់ទ្វារចាប់ពីថ្ងៃទី ១៣ ខែធ្នូប៉ុន្តែគួរតែ​ជៀសវាងថ្ងៃទី ២៩ ខែធ្នូ និងថ្ងៃទី ៣១ ខែធ្នូ។ ពីព្រោះនៅក្នុងភាសាជប៉ុនថ្ងៃទី ២៩ ខែធ្នូ (二十苦) 苦松= 苦労が待つ (Kurou ga matsu – មាន​ន័យថារង់ចាំទុក្ខ) ចំណែក​ថ្ងៃទី ៣១ ខែធ្នូ (一夜飾り,ー日飾り) មានន័យថាបំភ្លេចទេវតា។

ដោយសារការដាក់​តាំង Kadomatsu នៅ​មាត់ទ្វារធ្វើអោយ​ទេវតា Toshi-kamisama មិនវង្វេងផ្លូវពេលទៅផ្ទះ​​ម្ចាស់ផ្ទះ។ ទេវតានេះនាំមកនូវសុភមង្គល និងភាពរុងរឿងដល់គ្រប់ក្រុមគ្រួសារនៅដើមឆ្នាំ។ ទំនៀមទម្លាប់​នេះចាប់ផ្តើមពីសម័យ Heian (ឆ្នាំ ៧៩៤ – ១១៨៥) ឆ្លងកាត់ការផ្លាស់ប្តូរជាច្រើនរហូតដល់សម័យ Muromachi ប្រជាជនផ្តើម​តុបតែងឫស្សីជាមួយអត្តន័យអាយុយឺនយូរ។

Kadomatsu ប្រពៃណីធ្វើពីបំពង់ឫស្សីចំនួន ៣ និងមែកស្រល់​ត្រូវរៀបតាម​លេខសេះ ហើយរបៀបតុបតែងជាច្រើន​ផ្សេងទៀតធ្វើអោយ Kadomatsu កាន់តែស្អាត។ ជនជាតិជប៉ុនជឿថាសុភមង្គលមិនអាចបំបែក ប៉ុន្តែទុក្ខព្រួយត្រូវរលាយ​បាត់។ នេះជាមូល​ហេតុ​មែកស្រល់ត្រូវរៀបតាម​លេខសេះ។ ដំបូងអ្នកនឹងគិតថានៅ​លើ Kadomatsu ដើមឫស្សីសំខាន់ ប៉ុន្តែមែកស្រល់ (松) ទើបជាចំនុចសំខាន់។

រូបភាព https://www.pinterest.com

ហេតុ​អ្វី​ត្រូវរៀបមែក​ស្រល់តែ​មិន​មែន​ជាដើមឈើដទៃ? ដើមស្រល់ជានិមិត្តរូបនៃភាពអមតៈមិនថាភ្លៀងឬគ្រោះរាំងស្ងួតយ៉ាងណាក៏ដោយដើមស្រល់នៅតែខៀវស្រងាត់។ ដូច្នេះជនជាតិ​ជប៉ុន​ជឿថាព្យួរមែកស្រល់នៅថ្ងៃ​ចូលឆ្នាំថ្មីនឹងធ្វើអោយ​ម្ចាស់​ផ្ទះមានសុខភាពល្អដូចជាដើមស្រល់មិនថាក្នុងកាលៈទេសៈណាក៏ដោយ។ 

បន្ទាប់ពីទទួល​ឆ្នាំថ្មី Kadomastu ត្រូវ​យកទៅដុតដោយអត្ថន័យជូនដំ​ណើរទេវតា។ កុំចោល Kadomastu ក្នុង​ធុងសំ​រាមព្រោះវាជាទង្វើមិន​គោរពទេវតា។ ឬប្រសិន​បើ​មិន​អាចយកទៅដុតអ្នក​អាច​រោយអំបិលលើ Kadomatsu ដើម្បី​បន្សុទ្ធមុន​ពេល​ចោល។

Do Manh Tai

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: