តើអ្នក​ធ្លាប់ញ៉ាំមុខម្ហូប​ប្លែកៗ​អ្វីខ្លះនៅប្រទេសជប៉ុន?

ជាទូទៅមនុស្សភាគច្រើន​ត្រូវទាក់​ទាញ​ដោយសារ​វត្ថុចម្លែក។ Ramen មួយ​ចាន​អាចនឹង​ទាក់​ទាញ​អណ្តាតរបស់​អ្នក​ ប៉ុន្តែ Ramen ទឹកស៊ុប​ខៀវជាអ្វីដែលទាក់ទាញភ្នែកអ្នក​ និង​ធ្វើ​អោយ​អ្នក​ចង់​ភ្លក់​ភ្លាមៗ។ 

ប្រសិន​បើ​អ្នក​ជាមនុស្សដែល​ចូល​ចិត្តសាក​ល្បង​អ្វី​ដែល​ប្លែក ដូច្នេះប្រទេសជប៉ុនគឺជាឋានសួគ៌របស់អ្នកជាពិសេសម្ហូបអាហារ។

តោះស្វែងយល់ជាមួយ JAPO នូវបទពិសោធន៍នៃម្ហូបប្លែកៗមាន​នៅជប៉ុនទាំងអស់​គ្នា!

១. Sushiya No Nohachi — Asakusa

រូបភាព https://en.japantravel.com/tokyo/tiny-sushi-at-sushiya-no-nohachi/28846

តើអ្នកមានទំនុកចិត្តលើសមត្ថភាពប្រើចង្កឹះរបស់​អ្នក​ដែរទេ? ដោយសារតែភោជនីយដ្ឋានស៊ូស៊ីនឹងក្លាយជាបញ្ហាប្រឈមរបស់អ្នក។ នៅទីនេះ​មាន​លក់​ស៊ូស៊ីតូចៗទំហំ​ស្មើ​បាយ​មួយ​គ្រាប់ ប៉ុន្តែ​ត្រូវ​បាន​រៀប​ចំយ៉ាងពិសេសមិន​ខុសពីស៊ូស៊ីធម្មតា​ឡើយ។ ប្រសិន​បើ​អ្នក​គិត​ថា “ញ៉ាំស៊ូស៊ីតូចកាល​ឆ្អែត?” កុំបារម្ភអ្នកនៅតែអាចបញ្ជាទិញស៊ូស៊ីទំហំ​ធម្មតាបាន។

២. Totti Candy Factory — Shibuya

រូបភាព https://www.pinterest.com/pin/14636767524068996/?lp=true

គេតែងនិយាយថា “ស្ត្រីចូល​ចិត្តញ៉ាំបង្អែម” ព្រោះតែ​បង្អែមមាន​ភាព​ទាក់​ទាញ។ ប្រសិន​បើ​អ្នក​ចូល​ចិត្ត​របស់​ផ្អែម​ ស្ករគ្រាប់ឥន្ទធនូដ៏ធំមាននៅ Totti Candy Factory ។

មិន​ត្រឹម​តែ​ឆ្ងាញ់​ ពណ៌របស់​វាក៏​ស្អាតណាស់​ដែរ។

៣. Comcrepe — Jiyugaoka

រូបភាព https://grapee.jp/en/98198

តើនឹង​ទៅជាយ៉ាងណា​ប្រសិន​បើ crème brûlée ផ្សំជាមួយ crepe បង្កើតជាការ៉េម​ប្លែក។ ស្រមៃមើលស្រទាប់ក្រៅទន់ល្មើយ ស្នូល​​ក្នុង​ក្តៅព័ទ្ធជុំវិញដោយក្រែមវ៉ារនីឡាទន់ រួចបន្ថែម caramel ពីលើ ពិតជាឆ្ងាញ់​ណាស់។

៤. Zauo — Shinjuku

រូបភាព https://tokyoing.net/tsuribune-zyaya-zauo-shinjuku/

ពេល​និយាយ​ពីស៊ូសុីអ្នក​ប្រាកដជាគិតអំពីត្រី​ស្រស់។ ​រសជាតិ​ស្រស់​នៃ​មុខម្ហូបមិន​អាច​រក​បាន​នៅ​កន្លែង​​ផ្សេងក្រៅពី Zauo ឡើយ។ នៅទីនេះ​អ្នក​អាច​ចាប់​ត្រីដោយ​ផ្ទាល់នៅកណ្តាលភោជនីយដ្ឋាន។ បន្ទាប់​មក​គេ​បញ្ចូនចូល​ផ្ទះ​បាយ​ដើម្បីចម្អិនអាហារ។

៥. Daily Chico — Nakano

រូបភាព https://anakjajan.com/2015/07/21/daily-chico-8-layers-of-ice-cream-nakano-tokyo/

តើអ្នកពេញចិត្តការ៉េមពណ៌ឥន្ធនូខាងលើទេ? ប្រសិនបើ ៧ ពណ៌មិនគ្រប់គ្រាន់សម្រាប់អ្នកទេ ប្រហែលជាការ៉េម ១៥ ជាន់នឹងទាក់ទាញអ្នក។ ដើម្បី​ញ៉ាំការ៉េម​នេះអ្នក​ត្រូវញ៉ាំអោយលឿនបើមិន​ដូច្នោះការ៉េមនឹងកំពប់។ 

៦. Kipposhi — Shibuya

រូបភាព https://www.japankuru.com/en/food/e1865.html

ទំនាក់ទំនងរវាងពណ៌ និងមុខ​ម្ហូបដូចជាពណ៌ក្រហម ពណ៌លឿងធ្វើ​អោយយើង​មាន​ចំ​ណង់ទទួលទានអាហារ ចំណែកពណ៌ស្វាយ​ ពណ៌​ខៀវធ្វើ​អោយ​យើង​មាន​អារម្មណ៍​ផ្ទុយទៅវិញ។ តើ​អ្នក​ធ្លាប់​គិតថាខ្លួន​នឹង​ញ៉ាំ Ramen ខៀវមួយចានទេ?

៧. Harry Hedgehog Café — Shibuya

រូបភាព  https://www.hisgo.com/j1/Contents/OptionalTour/DetailOptionalTour.aspx?TourCd=TYO0929&lang=en

កាហ្វេនៅទីនេះប្រហែលជាមិនអាចប្រៀបផ្ទឹមរសជាតិ​កាហ្វេនៅ​ហាង​ផ្សេងទេ ប៉ុន្តែគំនិតប្លែកៗ​ប្រាកដជាល្អណាស់។ នៅ Harry ភ្ញៀវអាច​ផឹក​តែ​មួយ​កែវហើយ​ឳបកាំប្រមាដ៏គួរឱ្យស្រឡាញ់។ អ្នក​ក៏​អាច​អោយ​ចំ​ណី​ពួកវាដើម្បី​ធ្វើមិត្តជាមួយ​វាផងដែរ។

ប្រសិន​បើ​មាន​ឳកាសទៅប្រទេសជប៉ុន តើ​អ្នក​ចង់​សាក​ល្បងអ្វីដែរ?

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: