​រដូវរងារនៅក្នុង​ផ្ទះព្រិល Kamakura របស់ជប៉ុនពិតជាកក់​ក្តៅណាស់!

រដូវរងារនៅប្រទេសជប៉ុនជាទូទៅចាប់ផ្តើមពីខែធ្នូរហូតដល់ចុងខែកុម្ភៈឆ្នាំក្រោយ អាកាសធាតុត្រជាក់ខ្លាំងជាពិសេសនៅកោះហុកកៃដូព្រិលធ្លាក់​ច្រើន។ នៅតំបន់ធ្លាក់ព្រិលខ្លាំងជីវិតរស់នៅប្រចាំថ្ងៃកាន់តែពិបាក។ ប៉ុន្តែ​អ្នក​នៅតែអាច​រីករាយនឹង​ព្រិល​ក្នុង​រដូវ​រងារ។ Kamakura គឺជា​ផ្ទះ​ដែល​គេធ្វើពី​ព្រិលពិតជាកក់ក្តៅណាស់។

នៅពេលអ្នកឃើញព្រិលលើកដំបូងប្រាកដជាសប្បាយចិត្ត ប៉ុន្តែ​ប្រសិន​បើ​អ្នក​ត្រូវ​រស់​នៅជាមួយ​ព្រិល​អ្នកអាច​​នឹង​គិត​ឡើងវិញ។ ក្នុង​រដូវរងារអាកាសធាតុ​ប្រែជាត្រជាក់ និង​រអិល។ 

មានវិធីជាច្រើនដែល​អ្នក​អាច​កំ​សាន្ត​សប្បាយនឹងព្រិល ក្នុង​ចំ​ណោម​នោះ​អ្នក​អាច​មើល​រូប​ភាព​ខាងក្រោម​៖

រូបភាព https://www.jalan.net/news/article/130411/

មិនមែនកន្លែងទាំងអស់នៅជប៉ុនសុទ្ធតែ​មានព្រិលធ្លាក់​ទេ។ ព្រិលជាទូទៅ​មាន​តែ​នៅ​ភាគខាងជើង និង​ភាគខាង​លិចប្រទេសជប៉ុនប៉ុណ្ណោះ។ ប្រសិន​បើ​អ្នក​ចូល​ចិត្ត​ព្រិលអ្នក​មិន​គួរ​រំ​លង​តំបន់​ព្រិល Yukiguni (ជាតំបន់ភាគខាងជើងនៃប្រទេសជប៉ុន) ទេមានដូចជា Hokkaido, ខេត្ត Aomori, Miaygi, Iwate, Fukushima, Akita, Yamagata ចំណែកភាគខាងកើតជប៉ុនមានដូចជាខេត្ត Niigata, Nagano, Ishikawa, Fukui -ល-។

ជាពិសេសផ្ទះព្រិលគឺជា​ទិដ្ឋភាពដែល​​ឃើញ​ច្រើន​នៅ​ខេត្ត Akita និងខេត្ត Nigata ជាតំបន់ដែល​មាន​ព្រិល​ក្រាស់។ គ្រាន់​តែ​​មើល​ព្រិល​ធ្លាក់​ខ្លាំង​ក៏​មាន​អារម្មណ៍​ថា​ត្រជាក់​ខ្លាំង​ដែរ។ ប៉ុន្តែជនជាតិ​ជប៉ុន​បែរជាចូលចិត្ត​នៅ​ក្នុង​ផ្ទះ​បែប​នេះ។

អ្នកប្រហែលជាគិតថាពួកគេឆ្កួត ប៉ុន្តែតាម​ពិត​នៅ​ក្នុង​ផ្ទះព្រិល​បែរជាកក់​ក្តៅ​ទៅវិញ។ អ្វីដែលពិបាកបំផុតក្នុងរដូវរងារមិនមែនជាព្រិលទេតែជាខ្យល់។ ខ្យល់ត្រជាក់ធ្វើ​អោយសីតុណ្ហភាពរាងកាយរបស់អ្នក​​ធ្លាក់​ចុះ។ ដោយសារ​ជញ្ជាំងព័ទ្ធជុំវិញផ្ទះធ្វើអោយខ្យល់ត្រជាក់មិនអាចចូល ហើយអ្នក​ថែម​ទាំង​អាចដុតភ្លើងកំ​ដៅនៅ​ខាង​ក្នុងទៀត។

រូបភាព https://www.jalan.net/news/article/130411/

ប្រសិនបើអ្នកគិតថាជញ្ជាំងទឹកកកអាចនឹង​រលាយ មិន​ដូច្នេះ​ទេ។ អាស្រ័យ​លើចំនួន​ភ្លើង​ដែល​អ្នក​ប្រើ ភ្លើង​ចិត​នឹង​មិន​ធ្វើអោយ Kamakura រលាយឡើយ។ ទោះបីជានៅ​ខាង​ក្នុង​កក់​ក្តៅ ខ្យល់​ត្រជាក់​ខាង​ក្រៅនៅតែអាចជ្រាបតាមជញ្ជាំង ដូច្នេះ​ជញ្ជាំងមិន​រលាយទេ។ វាមិន​កក់ក្តៅរហូតដល់អាច​ពាក់​អាវស្តើង​ឡើយ ប៉ុន្តែ​វា​កក់​​ក្តៅជាងអ្វី​ដែល​អ្នក​គិត។

នៅក្នុងផ្ទះ Kamakura មនុស្ស​គ្រប់​គ្នា​អង្គុយជិតកំសៀវតូចដើម្បី​ជជែកគ្នា​។

Kamakura គឺជាព្រឹត្តិការណ៍រដូវរងារដែលត្រូវ​បានគេ​រំពឹងទុកនៅជប៉ុន។ នៅពេលពិធីបុណ្យ Yunishigawa Kamakura ប្រារព្ធ​ធ្វើ​ឡើងប្រាកដជាមាន​ដំ​បូលផ្ទះ Kamakura តូចៗរាប់មិនអស់បំភ្លឺឡើងពេញមួយយប់បង្កើតបានជាទិដ្ឋភាពស្រស់ស្អាត។ អង្គុយ​ក្នុង​ផ្ទះ Kamakura បន្ទាប់​មក​ចេញក្រៅមើល​ផ្កាយរួចត្រលប់ទៅសណ្ឋាគារដើម្បីងូតទឹកក្តៅ។

តោះយើងនឹងមើលវិធីធ្វើផ្ទះ Kamakura តាមរយៈវីដេអូខាងក្រោម។

ធ្វើផ្ទះ Kamakura ពិតជាពិបាកណាស់ ដូច្នេះពិតជាល្អ​​ដែលមានឱកាសអង្គុយក្នុង​ផ្ទះ Kamakura និងចូលរួមពិធីបុណ្យរដូវរងារដ៏គួរអោយទាក់ទាញបំផុត។

កុំ​ប្រញាប់​និយាយថា “ខ្ញុំ​ស្អប់រងារ”! អ្នកគួរតែ​ទៅ​ម្តងប្រាកដជាមិន​ខក​បំ​ណងឡើយ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: