ពិសេសណាស់…!!! ដំ​ណើរ​កំ​សាន្តរដូវបុណ្យ​ព្រិលនៅសាពូរ៉ូឆ្នាំ ២០២០

ពិធីបុណ្យព្រិលនៅសាពូរ៉ូ

រដូវបុណ្យ​ព្រិលសាពូរ៉ូគឺជាពិធីបុណ្យដ៏ធំបំផុតនៅក្នុងប្រទេសជប៉ុនដែលត្រូវបានរៀបចំធ្វើឡើងនៅទីក្រុង សាពូរ៉ូ​កោះហុកកៃដូនៅដើមខែកុម្ភៈរៀងរាល់ឆ្នាំ។

ពិធីបុណ្យព្រិលនេះចាប់ផ្តើមដំបូងក្នុងឆ្នាំ ១៩៥០ ដែលដាក់​បង្ហាញរូប​ចម្លាក់​ព្រិល និង​ទឹកកកជាច្រើន។ ជារៀងរាល់​ឆ្នាំទំហំនៃពិធីបុណ្យកាន់តែ​ធំជាមួយ​នឹងកម្មវិធីជាច្រើន។ ជារៀងរាល់ឆ្នាំពិធីបុណ្យព្រិលទទួលភ្ញៀវទេសចរណ៍ជាង ២ លាននាក់មកទស្សនារូបចម្លាក់ព្រិល។ ប៉ុន្មានឆ្នាំថ្មីៗនេះភ្ញៀវទេសចរណ៍មកពីបណ្តាប្រទេស​​តំបន់ត្រូពិកកើនឡើងយ៉ាងឆាប់រហ័សដោយសារភាពទាក់ទាញនៃពិធីបុណ្យព្រិល។

ពិធីបុណ្យព្រិល​រៀបចំធ្វើឡើងនៅ Sapporo Community Dome ជាកន្លែងដ៏ល្អសម្រាប់លេង​កំ​សាន្តព្រិល។ នៅទីនេះ​អ្នក​អាច​ធ្វើជម្រាលព្រិល ផ្ទាំងទឹកកក និង​ធ្វើមនុស្សព្រិលដោយ​ផ្ទាល់ផងដែរ។

រូបភាព World Friend Tours 

ជាមួយនឹង​ដំ​ណើរកំ​សាន្តក្នុង​ពិធីបុណ្យ​ព្រិល​អ្នក​អាចចូលរួម​កម្មវិធីជាច្រើន​ផ្សេងទៀតដូចជា៖

ឡើងចង្កេះភ្នំហ្វូជី

ភ្នំហ្វូជី (Fuji) ត្រូវបានគេចាត់ទុកជាភ្នំខ្ពស់បំផុតនៅក្នុងប្រទេសជប៉ុន ជាកន្លែងប្រវត្តិសាស្ត្រ និងជាតំបន់ដែល​មាន​​ទេសភាព​ស្អាត​របស់​ជប៉ុន​។ ភ្នំហ្វូជីត្រូវបានគេទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌ពិភពលោកនៅថ្ងៃទី ២២ ខែមិថុនាឆ្នាំ ២០១៣ ។ អ្នក​អាច​ឡើង​ចង្កេះ​ភ្នំហ្វូជីដើម្បី​ទស្សនា​សមុទ្រពពក និងថតរូបទុកជាអនុស្សាវរីយ៍ព្រោះនៅលើ​ភ្នំមាន​ wifi free ។

រូបភាព World Friend Tours

ទស្សនាឧទ្យាន​ Shiroi Koibito ទីក្រុងសាពូរ៉ូប្រទេសជប៉ុន

ឧទ្យាន​ Shiroi Koibito គឺជាឧទ្យានមួយដែលត្រូវបានកសាងឡើងផ្អែកលើគំនិតទាក់ទងទៅនឹងបង្អែមនៃ​ប្រទេសលោកខាង​លិចតាំងបុរាណ​កាល​មក​។ នៅទីនេះ​មាន​រោង​ចក្រ​មួយ​ដែល​ផលិតបង្អែមដ៏​ល្បី​នៅ​ហុកកៃដូ។

ឧទ្យាន​ Shiroi Koibito ត្រូវបានបែងចែកជា ២ តំបន់គឺសារមន្ទីរ និងរោងចក្រសូកូឡា Ishiya ដ៏ល្បីល្បាញ។ ប៉មនាឡិកាសាពូរ៉ូឬគេហៅថា Gran Meister ជានិមិត្តរូបនៃឧទ្យាននេះ។ ក្រៅពីនេះឧទ្យានក៏មានរថភ្លើង Shiroi Koibito នាំ​ភ្ញៀវទេសចរណ៍ទៅលេង Guilliver (ផ្ទះតូចៗ) ស្ថិតនៅរាយប៉ាយពេញបរិវេណឧទ្យានផង​ដែរ។ ឧទ្យាននេះក៏មានសួនផ្កាកុលាបបែបអង់គ្លេស ផ្ទះស្ករគ្រាប់ដូចក្នុងរឿងនិទាន។

រូបភាព World Friend Tours

ទេសភាពភ្នំ Moiwayama 

ទៅមើលទេសភាពនាពេលថ្ងៃលិចនៅលើភ្នំ Moiwayama ។ ភ្នំ Moiwayama មាន​កម្ពស់ ៥៣១ ម៉ែត្រ ហើយនៅលើកំ​ពូល​ភ្នំមាន​កន្លែងមើលទេសភាពទីក្រុងសាពូរ៉ូទាំងមូលផងដែរ។ នៅរដូវក្តៅមានមនុស្សជាច្រើន​មក​ទីនេះដើម្បីឡើងភ្នំ ដើរលេង រីឯរដូវរងារមនុស្សនាំគ្នាមកទីនេះជិះស្គី។

នៅឆ្នាំ ២០១៥ ទេសភាពពេលយប់នៃទីក្រុងសាពូរ៉ូត្រូវបានជ្រើសរើសជាទេសភាពពេលរាត្រីដ៏ស្រស់ស្អាតបំផុតក្នុង​ចំ​ណោម​កន្លែងទាំង ៣ នៅប្រទេសជប៉ុន។

រូបភាព World Friend Tours

រដូវស្ត្របឺរីនៅប្រទេសជប៉ុន

ពេល​អ្នក​មក​ដល់​ចំ​ការ​ស្រ្តបឺរីនៅជប៉ុនអ្នក​​អាចបេះ​​ស្រ្តបឺរី និង​ពិសារដោយ​សេរី។ ស្រ្តបឺរីរបស់ជប៉ុនមានរស​ជាតិ​ជូរអែម អ្នក​ប្រាកដជាមិន​អាច​បំ​ភ្លេចរសជាតិនៅចុងអណ្តាតពេលពិសារឡើយ។ 

រូបភាព World Friend Tours

ទស្សនា Tokyo Sky Tree

Tokyo Sky Tree ត្រូវបានសម្ពោធនៅឆ្នាំ ២០១២ គឺជាប៉មទូរទស្សន៍ដ៏សំខាន់នៃទេសចរណ៍ទីក្រុងតូក្យូប្រទេស​​​ជប៉ុន។ ជាមួយនឹងកម្ពស់ ៦៣៤ ម៉ែត្រត្រូវបានគេចាត់ទុកជាអាគារខ្ពស់នៅប្រទេសជប៉ុន។

រូបភាព World Friend Tours

ដើរទិញឥវ៉ាន់នៅ Shinijuku 

Shinjuku គឺជាតំបន់មួយក្នុងចំណោមតំបន់ពិសេសទាំង ២៣ តំបន់ ហើយត្រូវបានគេចាត់ទុកជាមជ្ឈមណ្ឌលរដ្ឋបាលនៃទីក្រុងតូក្យូ ពីព្រោះអាគាររដ្ឋាភិបាលទីក្រុងតូក្យូមានទីតាំងនៅទីនេះ។ Shinjuku ក៏ជាតំបន់ពាណិជ្ជកម្មមមាញឹកបំផុតនៅក្នុងទីក្រុងតូក្យូ ជាពិសេសតំបន់ជុំវិញស្ថានីយ៍ Shinjuku។ 

រូបភាព World Friend Tours

រូបភាព World Friend Tours

កាលវិភាគធ្វើដំណើរ៖

  • ហោះត្រង់ជាមួយ ANA ៖ ថ្ងៃ 1 – 7 / 02 / 2020 (7ថ្ងៃ) តម្លៃ $2,298

ចុះឈ្មោះមុន​បំ​ណាច់ខែធ្នូបញ្ចុះ​តម្លៃ​រហូតដល់ $50 ក្នុង​ម្នាក់ (កក់ជាគូរ និងតែ ១០ កៅអីប៉ុណ្ណោះ)!

ព័ត៌មាន​ទំនាក់​ទំនង៖

Facebook: https://www.facebook.com

លេខទូរស័ព្ទ៖ 098 818 222 (Smart) | 078 2222 08 (Cellcard) 

ប្រភព World Friend Tour

T.Thanh

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: