នារីសារព័ត៌មានជនជាតិជប៉ុនឈ្នះក្តី និងទទួលបានសំណង ៣,៣ លានយ៉េនតាមរយៈចលនា #MeToo
ចលនា #MeToo និយាយអំពីការរំលោភសេពសន្ថវៈ និងបំពានលើស្ត្រីទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងនៅក្នុងប្រទេសជប៉ុន។ ផ្តើមចេញពីករណីអ្នកយកព័ត៌ស្រីម្នាក់ប្តឹងបុគ្គលិកស្ថានីយ៍ទូរទស្សន៍ជាន់ខ្ពស់បានចាប់រំលោភនាងកាលពីឆ្នាំ ២០១៥។ ថ្មីៗនេះអ្នកយកព័ត៌មានស្រីទទួលបានប្រាក់សំណងចំនួន ៣,៣ លានយ៉េន (ប្រហែល ៣០,០០០ ដុល្លារអាមេរិក) ការជំនុំជម្រះនៅទីក្រុងតូក្យូ។
រូបភាព https://nextshark.com/shiori-ito-japanese-journalist-case/
ចៅក្រម Akihiro Suzuki បាននិយាយនៅក្នុងសាលក្រមរបស់គាត់ថា គាត់រកឃើញសាលក្រមលើបណ្តឹងរដ្ឋប្បវេណីរបស់ Shiori Ito ប្តឹងបុរសម្នាក់ឈ្មោះ Noriyuki Yamaguchi ជាមនុស្សដែលមានឋានៈខ្ពស់នៅក្នុងសង្គម។ Yamaguchi គឺជាអតីតប្រធានការិយាល័យ Washington នៃសារព័ត៌មាន TBS មានទំនាក់ទំនងជិតស្និទ្ធជាមួយនាយករដ្ឋមន្ត្រី Shinzo Abe។
យោងតាមសម្តី Ito នាងនិយាយថាខ្លួនសន្លប់បាត់ស្មារតីខណៈពេលដែលអ្នកទាំងពីរនៅភោជនីយដ្ឋាន Sushi បន្ទាប់មក Yamaguchi នាំនាងទៅសណ្ឋាគារ។ Ito អះអាងថានាងត្រូវគេដាក់ថ្នាំ និងមានសកម្មភាពប្រឆាំង។ ទោះយ៉ាងណា Yamaguchi បដិសេធដាច់ខាតមិនទទួលកំហុសទទូចថាគាត់មិនធ្វើអ្វីខុសច្បាប់ទេ។
រូបភាព https://nextshark.com/shiori-ito-japanese-journalist-case/
ចៅក្រម Suzuki បានរកឃើញភ័ស្តុតាងផ្ទុយនឹងជនជាប់ចោទ រួមទាំងរូបភាពពីកាមេរ៉ាសុវត្តិភាពបង្ហាញថា Ito នៅសណ្ឋាគារ Yamaguchi កំពុងស្នាក់នៅ។ Ito បន្តដាក់ពាក្យបណ្តឹងនៅឆ្នាំ ២០១៧ ក្រោយពេលព្រះរាជអាជ្ញាបោះបង់រឿងក្តីនេះក្នុងឆ្នាំ ២០១៦ ព្រោះភស្តុតាងមិនគ្រប់គ្រាន់។
ការខិតខំប្រឹងប្រែងរបស់ Ito គឺជាកម្លាំងចិត្តសម្រាប់ចលនា #MeToo ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងប្រទេសជប៉ុន បន្ទាប់មកករណីរំលោភផ្សេងទៀតត្រូវបានលាតត្រដាង។ ជនរងគ្រោះជាពិសេសស្រ្តីជនជាតិជប៉ុនអាចនិយាយអំពីបញ្ហាបំពានផ្លូវភេទ បង្ហាញពីទស្សនៈផ្ទាល់ខ្លួនព្រោះការចាត់វិធានការណ៍មិនគ្រប់គ្រាន់។
រូបភាព https://nextshark.com/shiori-ito-japanese-journalist-case/
“ខ្ញុំពិតជារីករាយដែលអាចផ្តល់លទ្ធផលល្អដល់អ្នកទាំងអស់គ្នា។ ទោះបីទទួលបានការគាំទ្រច្រើនក្តី កង្វល់ និងអារម្មណ៍ភ័យខ្លាចរបស់ជនរងគ្រោះគឺជៀសមិនផុតទេ។ រហូតមកដល់សព្វថ្ងៃនៅតែមានមនុស្សជាច្រើនត្រូវយកឈ្នះរឿងនេះតែម្នាក់ឯង។ ខ្ញុំសង្ឃឹមថាលទ្ធផលនេះអាចលើកទឹកចិត្តពួកគេ ជួយអោយពួកគេមានភាពក្លាហានដើម្បីឆ្ពោះទៅមុខ”។
Sacchan