ហួសចិត្តជនល្មើសត្រូវ​ផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតហើយនៅ​ស្រែក​ដោយអំណរថា “Banzai” ទៀត

នៅខែមិថុនាឆ្នាំ ២០១៨ ព្រឹត្តិការណ៍ដ៏រន្ធត់មួយបានកើតឡើងនៅប្រទេសជប៉ុន។

នៅលើរថភ្លើង Shinkansen Tokaido ភ្ជាប់ពី Shin – Yokohama និង Odawara បុរស​ម្នាក់​ប្រើអាវុធមុតស្រួចចាក់នារីនៅជិតពីរនាក់។ ភ្ញៀវប្រុស​ម្នាក់​ឃើញបែបនេះសម្រុកចូលទៅជួយ ប៉ុន្តែ​ត្រូវគេចាក់​រហូតដល់​ស្លាប់។ ពិរុទ្ធជននៅក្នុងឧប្បត្តិហេតុនេះគឺ Kojima Ichirou ។

រូបភាព https://news.livedoor.com/article/detail/17547157/

មូលហេតុ​របស់ពិរុទ្ធជនបែរជា​ដើម្បី​ទៅរស់​នៅ​ក្នុង​ពន្ធនាគារ។ កម្រិតពិន័យខ្ពស់បំផុតរបស់ជប៉ុនគឺទោសប្រហារជីវិត ប៉ុន្តែ Kojima បែរជាប្រព្រឹត្តិបទឧក្រិដ្ឋដោយចេតនា ដើម្បី​អោយ​ខ្លួន​អាចរស់នៅក្នុង​ពន្ធនាគារអស់មួយជីវិត។

ការវិនិច្ឆ័យទៅលើបទប្បញ្ញត្តិនៃច្បាប់ជប៉ុន សម្លាប់មនុស្សម្នាក់មិនត្រូវប្រហារជីវិតឡើយ ត្រូវសម្លាប់​មនុស្សពីរនាក់​ឡើង​ទៅ។

ជនរងគ្រោះនៅក្នុងឧប្បត្តិហេតុនេះគ្មានគំនុំនឹងជនល្មើសជនទេ សកម្មភាពរបស់ជនល្មើសបណ្តាល​មក​ពីភាពអត្មានិយមរបស់ខ្លួន។ ការជំនុំជម្រះក្តីចំពោះករណីនេះទើបតែធ្វើឡើងថ្មីៗនេះ។ សាលក្រមរបស់តុលាការគឺជាប់ពន្ធនាគារមួយជីវិតដូចជាការ​រំ​ពឹង​ទុក​របស់ Kojima ។ ករណីនេះ​ព្រោះ​តែរបបជាប់ពន្ធនាគារអស់មួយជីវិតនៅប្រទេសជប៉ុនប្រៀបដូចជាធានាការរស់​នៅអស់មួយជីវិត។

បន្ទាប់ពីបានស្តាប់ការកាត់សេចក្តីពីតុលាការលោក Kojima បានស្រែកថា “Banzai” (យឺនយូរ/អស្ចារ្យ)។ មុនពេលឡើងសវនាការមេធាវីសួរគាត់ថាតើគាត់មានអារម្មណ៍ថាមានកំហុសចំពោះជនរងគ្រោះ និងក្រុមគ្រួសារជនរងគ្រោះដែរទេ? ចម្លើយរបស់ Kojima គឺ “បន្តិច​ក៏​គ្មានដែរ”។

មិនត្រឹមតែប៉ុណ្ណឹង Kojima បានបន្ថែមថា “មិនថាបុរសឬស្ត្រី មនុស្សចាស់ឬកូនក្មេង អោយតែជាមនុស្សខ្ញុំ​នៅតែសម្លាប់”។ ជាក់ស្តែងគាត់គ្មានវិប្បដិសារីអ្វីឡើយ សូម្បីតែ​ទង្វើចុង​ក្រោយមុនពេល​ទទួល​ទោសក៏គ្មានចិត្ត​ដែរ។

តើ​អ្នក​អាច​យល់ពី​អារម្មណ៍ក្រុមគ្រួ​សារអ្នកដែល​ទទួលមរណភាពទេ?

ចាប់ពីពេល​នេះឃាតកអាចរស់នៅក្នុងពន្ធនាគារជាមួយ​នឹង​បាយ​គុក ទទួល​បានការ​ផ្គត់​ផ្គង់​ពឹងទៅលើប្រាក់​របស់​ប្រជាជន ដែល​ប្រាក់នេះ​សមាជិកគ្រួសារជនរងគ្រោះក៏​ត្រូវបង់ផងដែរ។ មិន​ខុសពីយក​ប្រាក់​ទៅចិញ្ចឹម​ជន​ដែល​សម្លាប់​កូន​របស់​ពួកគេទេ។

កាន់​តែ​អាក្រក់ជាង​នេះគឺគំនិត​សម្លាប់​មនុស្ស​ដើម្បីជាប់ពន្ធនាគារមួយជីវិតមិន​មែន​មាន​តែ Kojima ប៉ុណ្ណោះទេ។ យុវជននៅជប៉ុនដែល​ទាល់​ច្រកផ្សេងទៀតក៏​អាច​នឹង​គិត​បែប​នេះ​ដែរ។

បន្ទាប់ពី​សាល​ក្រម​នេះរដ្ឋាភិបាលជប៉ុនគួរតែពិចារណាអោយបានម៉ត់ចត់នូវផលវិបាកនៃបញ្ហានេះ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: