ដំណើរកំសាន្តក្នុងឳកាសបុណ្យចូលឆ្នាំចិនជាមួយនឹងស្គីរីសតនៅប្រទេសជប៉ុន
ក្នុងឳកាសបុណ្យចូលឆ្នាំចំពោះជនបរទេសជាពិសេសភ្ញៀវទេសចរណ៍ដែលទៅប្រទេសជប៉ុនប្រាកដជាឃើញទំនៀមទម្លាប់ប្រពៃណីឆ្នាំថ្មីជាច្រើនដែលប្លែក។ ពិធីបុណ្យចូលឆ្នាំថ្មីឬ Oshogatsu គឺជាថ្ងៃឈប់សម្រាកដ៏សំខាន់របស់ជនជាតិជប៉ុនសម្រាប់គ្រួសារនីមួយៗ និងមានវប្បធម៌ប្រពៃណីដ៏សម្បូរបែប។
ប្រទេសជប៉ុនបច្ចុប្បន្នមិនឆ្លងឆ្នាំតាមប្រតិទិនចន្ទគតិទេ ប៉ុន្តែឆ្លងឆ្នាំតាមប្រតិទិនសុរិយគតិ។ ទំនៀមទម្លាប់ទទួលឆ្នាំថ្មីនៃបណ្តាប្រទេសអាស៊ីទទួលឥទ្ធិពលពីវប្បធម៌ចិនរួមទាំងប្រទេសជប៉ុនផងដែរ។ ប្រទេសជប៉ុនប្រារព្ធពិធីបុណ្យចូលឆ្នាំតាមប្រតិទិនសុរិយគតិដូចបណ្តាប្រទេសលោកខាងលិចចាប់តាំងពីឆ្នាំ ១៨៧៣ ប៉ុន្តែនៅតែរក្សាទំនៀមទម្លាប់ប្រពៃណីរបស់ខ្លួន។
Omisoka គឺជានិមិត្តរូបតំណាងអោយស្មារតីរបស់ជនជាតិជប៉ុននៅថ្ងៃចូលឆ្នាំថ្មី។ ដើម្បីចាប់ផ្តើមឆ្នាំថ្មីជាមួយនឹងស្មារតីស្រស់ថ្លា សមាជិកគ្រួសារ និងកូនៗជួបជុំគ្នាសម្អាតផ្ទះ (គេហៅថា Osoji) ហើយចំណាយពេលពីរទៅបីថ្ងៃចុងឆ្នាំចាស់ដើម្បីត្រៀមម្ហូបឆ្នាំថ្មី (គេហៅថា Osechi Ryori) មុខម្ហូបត្រូវបានរៀបចំយ៉ាងពិសេសត្រៀមសម្រាប់ពិធីបុណ្យចូលឆ្នាំថ្មី។
រូបភាព World Friend Tours
ទោះបីប្រទេសជប៉ុនឆ្លងឆ្នាំសកល ប៉ុន្តែក្នុងឳកាសបុណ្យចូលឆ្នាំចិនគឺជាពេលវេលាដ៏ល្អសម្រាប់អ្នកត្រៀមដំណើរកំសាន្តទៅលេងនៅជប៉ុនព្រោះអ្នកអាចចូលរួមបរិយាកាសអូអរ និងឡើងចង្កេះភ្នំហ្វូជីដើម្បីទស្សនាសមុទ្រពពក។
រូបភាព World Friend Tours
ជិះស្គីទឹកកកនៅប្រទេសជប៉ុន
ក្នុងនាមជាប្រទេសដែលពោពេញទៅដោយភ្នំប្រទេសជប៉ុនគឺជាទិសដៅដ៏ល្អបំផុតសម្រាប់អ្នកដែលចូលចិត្តព្រិលទឹកកក។ រដូវរងារនៅទីនេះតែងតែមានព្រិលទឹកកកគ្របដណ្តប់លើភ្នំដែលលាតសន្ធឹងពាសពេញប្រទេស។ ត្រូវនិយាយថាប្រទេសជប៉ុនគឺជា “ឋានសួគ៌” សម្រាប់អ្នកដែលចូលចិត្តជិះស្គីទឹកកក។
រូបភាព World Friend Tours
Chinatown – Yokohama – ប្រទេសជប៉ុន
បន្ទាប់ពីបានទៅលេងនៅតំបន់ព្រិលទឹកកក អ្នកក៏មានឳកាសទៅ Chinatown ដែលជាកន្លែងទេសចរណ៍ដ៏ពេញនិយមមួយនៅ Yokohama ប្រទេសជប៉ុន។ ប្រសិនបើនិយាយអំពីម្ហូបនៅ Yokohama ត្រូវតែទៅទទួលទាននៅ Chinatown ពិតជាឆ្ងាញ់ណាស់។ ព្រោះបន្ទាប់ពីកំពង់ផែ Yokohama បើកដំណើរការជនជាតិចិនជាច្រើនទៅរស់នៅជប៉ុន ហើយចាប់តាំងពីពេលនោះមកបានបង្កើតជាតំបន់នេះ។ ហាងនៅ Yokohama គិតត្រឹមឆ្នាំ ២០១៣ មានហាងចំនួន ៦២០ ហាង។
ក្រៅពីនេះនៅទីក្រុងតូក្យូមានកន្លែងដើរទិញឥវ៉ាន់ជាច្រើនមានគ្រប់តម្លៃ។ ប្រសិនបើភ្ញៀវទេសចរណ៍មានឱកាសមកទស្សនានៅកន្លែងនេះអ្នកគួរតែទៅតំបន់ Ginza ដើម្បីដើរទិញឥវ៉ាន់។
រូបភាព World Friend Tours
មិនត្រឹមតែកន្លែងកំសាន្តល្បីៗដែលបានរៀបរាប់ខាងលើអ្នកអាចទៅលេងនៅ Tokyo Disneyland គឺជាឧទ្យាន Disney ដំបូងគេនៅអាស៊ី និងជាសួនកំសាន្តដ៏ល្បីបំផុតនៅអាស៊ី។ ចាប់តាំងពីពេលសាងសង់រហូតមកដល់បច្ចុប្បន្ន Tokyo Disneyland គឺជាកន្លែងកំសាន្តដែលទាក់ទាញភ្ញៀវទេសចរណ៍នៅជុំវិញពិភពលោក។
រូបភាព World Friend Tours
រូបភាព World Friend Tours
រូបភាព World Friend Tours
កាលវិភាគធ្វើដំណើរ៖
- ក្រុមទី ១៖ ថ្ងៃ 23 / 02 / 2020 (5ថ្ងៃ) តម្លៃ $1,398
- ក្រុមទី ២៖ ថ្ងៃ 25 / 02 / 2020 (5ថ្ងៃ) តម្លៃ $1,498
តម្លៃខាងលើនេះជាតម្លៃសរុបចុងក្រោយដោយរួមបញ្ចូលវីសារ និងសំបុត្រទស្សនាផ្សេងៗរួចជាស្រេច។
ព័ត៌មានទំនាក់ទំនង
Facebook: https://www.facebook.com
លេខទូរស័ព្ទ៖ 098 818 222 (Smart) | 078 2222 08 (Cellcard)
ប្រភព World Friend Tours
T.Thanh