ហេតុអ្វីបានជាជនជាតិ​ជប៉ុនបរិភោគសាច់មាន់ KFC ក្នុង​ឳកាសបុណ្យណូអែល?

ជារៀងរាល់ឆ្នាំហាងមាន់បំពង Kentucky (KFC) នៅប្រទេសជប៉ុនទទួល​បាន​ប្រាក់​រាប់លានដុល្លារក្នុងរដូវបុណ្យណូអែលដោយ​សារ​តែ​ទម្លាប់ចាប់​ផ្តើម​ពី​ឆ្នាំ ១៩៧០ ។

រូបភាព https://michill.jp/author/column/5004

ប្រទេសជប៉ុនមាន​ប្រជាជនតែ ២% ប៉ុណ្ណោះដែលកាន់សាសនាគ្រឹស្ត ប៉ុន្តែវានៅតែជាពិធីបុណ្យដ៏រីករាយ។ បរិយាកាសពិធីបុណ្យណូអែលពេញនៅតាមដងផ្លូវ មជ្ឈមណ្ឌលពាណិជ្ជកម្ម ការិយាល័យ និង​ផ្ទះ​ក៏​តុបតែងដើមឈើណូអែល​ដែរ។ បុណ្យណូអែលក៏ជាឱកាសដ៏ល្អសម្រាប់ហាងលក់​សម្លៀកបំពាក់ និងម្ហូបអាហារផង​ដែរ។

រូបភាព https://michill.jp/author/column/5004

មនុស្ស​ជាច្រើន​​ឆ្ងល់មិន​ដឹង​ហេតុ​អ្វីបុណ្យ​ណូ​អែលបែរជាពេញនិយមសម្រាប់ប្រជាជនជប៉ុនខណៈដែល​ប្រទេស​ជប៉ុនជាកន្លែងដែលមានគ្រីស្ទបរិស័ទតិច។​ ប្រសិន​បើ​លក្ខណៈពិសេសនៃបុណ្យណូអែលនៅអឺរ៉ុប និង​អាមេរិក​ត្រូវមាន​ “គ្រួ​សារ និង​មាន់” នោះបុណ្យណូអែលនៅប្រទេសជប៉ុនគឺផ្តោតសំខាន់ទៅលើ “សង្សារ និងមាន់បំពង KFC”។

នៅថ្ងៃណូអែលមិត្តប្រុសនឹងជូនអំណោយទៅអោយមិត្តស្រីឬផ្ទុយមកវិញ។ ចុះហេតុ​អ្វីត្រូវ​មាន​មាន់​បំ​ពង​ក្នុងថ្ងៃណូអែល​?

ពេលនិយាយដល់បុណ្យណូអែលនៅប្រទេសជប៉ុនប្រជាជននឹងគិតពីមាន់បំ​ពង​ KFC ចំណែក​នៅអឺរ៉ុបអាហារសំខាន់សម្រាប់ថ្ងៃនេះគឺមាន់ Turkey។ ដូច្នេះហេតុអ្វីបានជាវប្បធម៌ញ៉ាំមាន់បំពង​ KFC បែរជា​ពេញ​និយម​នៅ​ជប៉ុន?

KFC ចូល​មក​ប្រទេសជប៉ុន​ដំ​បូងនៅឆ្នាំ ១៩៧០។ ដោយសារតែប្រជាជនជប៉ុនច្រើនតែមិនបរិភោគឆ្អឹង ដូច្នេះ​មាន់​បំ​ពង KFC ដែលគ្មាន​ឆ្អឹង​នាំចូលពីបរទេសត្រូវបានជនជាតិជប៉ុនចូលចិត្ត។  ថ្ងៃមួយជនបរទេសម្នាក់ដែលរស់នៅក្នុងប្រទេសជប៉ុនបាននិយាយថា៖

“នៅប្រទេសជប៉ុនខ្ញុំមិនអាចរកទិញមាន់ Turkey បានទេ ដូច្នេះខ្ញុំនឹងញ៉ាំមាន់បំពង KFC នៅថ្ងៃណូអែល”។

បុគ្គលិក KFC នៅជប៉ុនបានបង្កើតគំនិតមួយហើយផ្សាយពាណិជ្ជកម្មថាម្ហូបបែបបស្ចិមប្រទេសគឺមាន់​បំ​ពង​ក្នុង​រដូវ​បុណ្យណូអែល។ ដូច្នេះនៅថ្ងៃទី ២៤ ខែធ្នូជារៀងរាល់ឆ្នាំប្រជាជនជប៉ុនបរិភោគមាន់បំពង ត្រឹម​តែ KFC ប៉ុណ្ណោះទេ ហាងនៅតាម​ផ្សារទំនើបក៏​ចាប់​លក់ផង​ដែរ។ យូរៗទៅបាន​ក្លាយទៅជាវប្បធម៌នៃថ្ងៃបុណ្យណូអែលនៅប្រទេសជប៉ុន។

រូបភាព https://michill.jp/author/column/5004

មិន​ត្រឹម​តែ​មាន់បំ​ពងទេសូម្បី​តែ​សាច់​មាន់​អាំង សាច់​មាន់​ដុត អោយ​តែ​សាច់​មាន់​ត្រូវបានគេចាត់ទុកថាជាម្ហូបណូអែលនៅប្រទេសជប៉ុន។

ចំនុច​ដែល​គួរ​អោយ​ចាប់​អារម្មណ៍​ផ្សេង​ទៀត​គឺថាតាមវប្បធម៌ប្រទេស​លោកខាងលិចនៅថ្ងៃណូអែលសាន់​តា​ក្លូសចូល​តាម​បំពង់​ផ្សែងយក​អំណោយ​ចែក​អោយ​ក្មេងៗ នេះជាអ្វីដែលខ្ញុំធ្លាប់​ស្តាប់ពេលនៅក្មេង។ ប៉ុន្តែ​ការ​រចនា​ផ្ទះ​របស់​ជនជាតិ​ជប៉ុន​បែរ​ជាគ្មាន​បំ​ពង់​ផ្សែង​ទេ។ ដូច្នេះប្រសិនបើសាន់តាក្លូសដើរជុំវិញទីក្រុងតូក្យូពេលយប់គាត់អាចនឹង​ត្រូវ​ប៉ូលីស​សាក​សួរ​។

រដូវបុណ្យណូអែលជិតមកដល់ហើយ តើអ្នកមានគម្រោង​នឹងជប់លៀងជាមួយអ្នកណាដែរឬទេ?

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: