ក្រឡេកមើលពីប្រទេសជប៉ុនក្នុង​ឆ្នាំ ២០១៩ តាមរយៈរូប​ថតសំខាន់ៗមួយចំនួន

ពេលវេលាមួយឆ្នាំជិតកន្លងផុតទៅយើង​មានឳកាសក្រឡេក​មើល​ព្រឹត្តិការណ៍​ក្នុង​មួយ​ឆ្នាំ​។ ម្តង​នេះ​យើង​នឹង​ពិនិត្យ​មើល​រយៈពេល ១២ ខែកន្លងទៅមាន​អ្វី​កើត​ឡើង​ចំពោះប្រទេសជប៉ុនតាមរយៈរូប​ថតនៅក្នុងកម្មវិធីប្រគល់រង្វាន់រូបភាព Kansai។

រូបថតដែលទទួលបានរង្វាន់ខ្ពស់ជាងគេគឺជារូបភាពគម្របរបស់ The Asahi ពណ៌នាអំពីគ្រោះថ្នាក់របស់ Kyoto Animation ដែលកើតឡើងនៅឆ្នាំនេះ។ ក្រៅពីនេះអ្នកថតរូប Kan Emori នៃគេហទំព័រ Sankei ឈ្នះរង្វាន់លេខ ១ ក្នុងប្រភេទរូបភាពព័ត៌មានរថភ្លើង Shinkansen លិច​ក្នុង​ភក់បន្ទាប់ពីព្យុះ Hagibis វាយប្រហារតំបន់ Kanto កាលពីខែតុលាឆ្នាំ ២០១៩ ។

រូបភាព http://www.spoon-tamago.com/2019/12/05/2019-japan-photojournalism-awards/

រូបភាព http://www.spoon-tamago.com/2019/12/05/2019-japan-photojournalism-awards/

អ្នកថតរូប Sankei មួយក្រុមត្រូវ​បានគេ​ទទួល​ស្គាល់ពឹងទៅលើស៊េរីរូបថត Utsukushiki Nippon (ប្រទេស​ជប៉ុន​ដ៏ស្រស់ស្អាត) ក្នុង​ចំ​ណោម​រូប​ថត​ដែល​បង្ហាញ​ពី​ទស្សនៈផ្សេងគ្នានៅទូទាំងប្រទេសជប៉ុន។

អ្នក​ថត​រូប​ម្នាក់​ទៀតនៃ Sankei ឈ្មោះ Yasuaki Watanabe បាន​ឈ្នះ​រង្វាន់ប្រចាំឆ្នាំចំពោះស៊េរីរូបថតផ្ទះបណ្តោះអាសន្នដែលបានបង្កើតឡើងក្នុងអំឡុងពេលព្យុះ Hagibis។

រូបថតគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នៅទីក្រុង Otsu ក៏ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងផងដែរបណ្តាលឱ្យកុមារពីរនាក់ស្លាប់បន្ទាប់ពីរថយន្តបានបុកក្មេងជាច្រើនតាមផ្លូវ។

អ្នក​ថត​រូប Gen Amari និង Shohei Matsunaga ជាមួយ​នឹង​រូប​ថត​ក្រុម​កី​ឡាបាល់ឱបរបស់ជប៉ុននៃ​កា​សែត Sankei ក្នុងអំឡុងការប្រកួត Rugby World Cup ប្រារព្ធ​ធ្វើ​ឡើង​នៅ​ប្រទេសជប៉ុន។

តើ​រូប​ថត​ណាមួយ​ដែល​ធ្វើ​អោយ​អ្នក​ចាប់​អារម្មណ៍​បំ​ផុត? មួយ​ឆ្នាំ​កន្លង​ផុត​ទៅ ឆ្នាំ​ថ្មី​កំ​ពុង​មក​ដល់ ប្រទេស​ជប៉ុននឹងក្លាយជាម្ចាស់ផ្ទះអូឡាំពិកទីក្រុងតូក្យូឆ្នាំ ២០២០។ យើងនឹង​ទន្ទឹងរង់ចាំភាពជោគជ័យពីប្រទេស​ជប៉ុន។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: