ប្អូនប្រុស​អាយុ ៩ ឆ្នាំទទួលជោគជ័យក្នុង​ការប្រឡងគណិតវិទ្យាកម្រិត​ថ្នាក់សាកលវិទ្យាល័យ

ក្មេងប្រុសជនជាតិជប៉ុនអាយុ ៩ ឆ្នាំម្នាក់អាចប្រឡងគណិតវិទ្យាកម្រិតថ្នាក់សាកលវិទ្យាល័យ។ ឈ្មោះ​របស់​ប្អូន​គឺ Shogo Ando រៀនថ្នាក់​ទី ​៤ នៅ Nishinomiya ខេត្ត Hyogo។ ប្អូនបានប្រឡងជាប់ចំណាត់ថ្នាក់លេខ ១ នៃការប្រលង Suken ដែលបញ្ជាក់ដោយវិទ្យាស្ថានវិញ្ញាបនប័ត្រគណិតវិទ្យាជប៉ុននៅថ្ងៃទី ២៧ ខែតុលា។

រូបភាពក្នុង​វីដេអូ

ការប្រឡង Suken ចាប់ផ្តើមនៅឆ្នាំ ១៩៨៨ គឺជាការប្រឡងដើម្បី​វាស់​ ១៤ កម្រិតនៃការ​ដោះ​ស្រាយ​គណិតវិទ្យា​​រួម​មាន​ការ​គណនា ​សំ​ណង់​​ កន្សោម ការវាស់វែង ការរៀបចំស្ថិតិ និងការបញ្ជាក់​។

Ando បាន​ចូល​រួម​ការ​ប្រឡង​នេះតាំង​ពី​អាយុ ៧ ឆ្នាំហើយទទួលបានចំណាត់ថ្នាក់លេខមួយ​ក្នុ​ងកម្រិត​ពិបាកសម្រាប់និស្សិតថ្នាក់បរិញ្ញាបត្រ និងនិស្សិត​ក្រោយបរិញ្ញាបត្រ។

កម្រិត​ទី ១ នៃការប្រឡងត្រូវបានបែងចែកជា ២ ផ្នែកគឺធ្វើតេស្តគណនា និងតេស្តកម្មវិធី។

Ando បានបំបែកឯតទគ្គកម្មមុនរបស់ Hiroto Takahashi ដែលជាអ្នកពូកែម្នាក់ទៀតទទួលជោគជ័យក្នុងការប្រឡងនៅអាយុ ១១ ឆ្នាំកាលពីឆ្នាំមុន។

Ando បាន​និយាយ​ថា “​ពេល​ខ្ញុំ​ឃើញ​ពាក្យ​ជាប់ ខ្ញុំ​សប្បាយចិត្តរហូត​ចង់យំ។ នៅពេលអនាគតខ្ញុំចង់រួម​ចំណែក​ចំណេះដឹងរបស់ខ្ញួនទៅលើគណិតវិទ្យាដើម្បី​ពិភពលោក​ ដូចជាចូលរួមក្នុងការស្រាវជ្រាវដើម្បីជួយកាត់​​បន្ថយ​កំដៅ​ផែន​ដី”។

រូបភាព The Mathematics Certification Institute of Japan

មនុស្ស​ត្រឹម​តែ ៧១ នាក់ក្នុងចំណោម ៤៩៤ នាក់ដែលបានប្រឡងជាប់កម្រិតទី ១ អត្រា ១៤,៤% ។ តាំងពីឆ្នាំ ២០១៥ មនុស្សជាង ៣៥ ម៉ឺននាក់ចូលរួមប្រឡងជារៀងរាល់ឆ្នាំ។ ក្រៅពីប្រទេសជប៉ុនការប្រឡងនេះក៏មាន​នៅ​ប្រទេសហ្វីលីពីន ថៃ កម្ពុជា -ល- ផងដែរ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: