Aru (ある) និង Iru (いる) តើនិយមន័យនៅក្នុងសៀវភៅត្រូវឬខុស?
នៅពេលយើងចាប់ផ្តើមរៀនភាសាជប៉ុនយើងប្រហែលជាត្រូវរៀនពាក្យ ある ប្រើចំពោះរបស់របរ ចំណែកពាក្យ いる ប្រើចំពោះសត្វ។ ប៉ុន្តែនិយមន័យនេះមិនប្រាកដថាត្រូវឡើយ។ បន្ទាប់ពីបានសិក្សានៅជប៉ុនមួយរយៈពេលខ្ញុំយល់ថាពេលខ្លះប្រជាជនជប៉ុនប្រើពាក្យ いる ចំពោះរបស់របរ ផ្ទុយទៅវិញពាក្យ ある សំដៅទៅលើសត្វ។ នៅពេលលើកសំណួរនេះទៅគ្រូជនជាតិជប៉ុន ខ្ញុំត្រូវបានគេពន្យល់ថាប្រជាជនជប៉ុនប្រើពាក្យ ある ពេលវត្ថុមិនផ្លាស់ទី ចំណែកពាក្យ いる ពេលវត្ថុកំពុងរំកិលឬជិតផ្លាស់ទី។
ឧទាហរណ៍កង់មួយកំពុងដាក់នៅក្នុងឃ្លាំងគេនិយាយថា៖
倉庫に自転車がある (មានកង់នៅក្នុងឃ្លាំង)
ប៉ុន្តែនៅពេលកង់កំពុងធ្វើដំណើរតាមផ្លូវគេបែរនិយាយថា៖
自転車がいる (មានកង់)
ប្រសិនបើអ្នកទៅព្រលានយន្តហោះជាប្រចាំគ្រាន់តែចាប់អារម្មណ៍បន្តិចប្រាកដជាឃើញតាក់ស៊ីរង់ចាំនៅមាត់ទ្វារព្រលានយន្តហោះជប៉ុនគេហៅថា タクシーがいる (មានតាក់ស៊ី) ព្រោះតាក់ស៊ីរង់ចាំនៅច្រកព្រលានយន្តហោះដើម្បីទទួលភ្ញៀវហើយវានឹងផ្លាស់ទីដូច្នេះគេប្រើពាក្យ いる។ ដូចជាមាន់កំពុងនៅក្នុងទីធ្លា (いる ) និងមាន់នៅលើចាន (ある) មួយកំពុងនៅរស់ (いる) ចំណែកមួយទៀតស្លាប់ (ある)។
ទោះយ៉ាងណាមានករណីពិសេសមួយចំនួនមនុស្សចាស់នៅជប៉ុនពេលខ្លះប្រើពាក្យថា 子供がある (មានកូន)។ ជាការពិតក្មេងៗកំពុងធ្វើចលនាហើយសុខភាពល្អ ប៉ុន្តែពាក្យ 子供 (Kodomo) គឺជានាមពេលនោះយើងប្រើពាក្យ ある ឬ いる បានទាំងពីរ។ ក្នុងករណីនេះភាគច្រើនមនុស្សចាស់នៅជប៉ុននឹងប្រើពាក្យនេះ ចំណែកយុវជនតែងប្រើពាក្យថា 子供がいる។
ដូច្នេះសរុបមកទោះបីជានិយមន័យនៅក្នុងសៀវភៅមិនបកស្រាយទាំងអស់ក៏ដោយ។ ប៉ុន្តែដើម្បីអាចប្រើវាយើងគួរតែចាប់អាម្មរណ៍ចំពោះវិធីដែលជនជាតិជប៉ុនប្រើទំនាក់ទំនងក្នុងជីវិតប្រចាំថ្ងៃ។
Do Manh Tai