មូល​ហេតុ​ចាប់ជំរិតសិស្សស្រីវិទ្យាល័យព្រោះតែចង់លើកទឹកចិត្តអោយ​ពួកគេរៀន

បុរសម្នាក់​អាយុ ៣៧ ឆ្នាំធ្វើ​ការ​​ខាង​​ផ្នែក​អចលនៈទ្រព្យត្រូវ​ចាប់​ខ្លួន​ពី​បទចាប់ជំរិតសិស្សស្រីវិទ្យាល័យដោយរក្សានាងនៅក្នុងផ្ទះរបស់គាត់រយៈពេល ២ ខែ។

Hiroaki Sakaue ត្រូវបានចាប់ខ្លួននៅថ្ងៃទី ២៧ ខែវិច្ឆិកា ព្រោះតែបានចាប់ជំរិតសិស្សស្រីម្នាក់នៅខេត្ត Hyogo រួច​បញ្ជូន​ទៅ​ផ្ទះ​របស់​គាត់​នៅ Honjo, Saitama។

រូបភាព https://nextshark.com/japanese-real-estate-kidnaps-girls/

លោក Sakaue ស្គាល់​សិស្ស​ស្រី​ជនរងគ្រោះ​តាម​រយៈបណ្តាញ​សង្គម Twitter ហើយលួងលោមនាងទៅផ្ទះរបស់គាត់។

“ប្រសិនបើប្អូន​ចង់​រៀន សូម​មក Saitama ខ្ញុំនឹងមើលថែប្អូន”។ បុរសម្នាក់​នេះ​ឆ្លើយ​តប​ Twitter របស់​នាងដោយនិយាយថានាងចង់គេចខ្លួន។

សិស្សស្រីរូបនេះបានស្នាក់នៅក្នុងផ្ទះរបស់គាត់ចាប់ពីខែសីហាដល់ខែតុលា។ ហើយនាងក៏បានផ្ញើសំ​បុត្រ​ទៅឪពុកម្តាយរបស់នាងដើម្បីអោយពួកគាត់​ដឹងថានាងនៅរស់នៅឡើយ។

សិស្សស្រី​រស់​នៅ Hyogo មិន​មែន​ជា​មនុស្ស​តែមួយ​គត់​ដែល​ Sakaue រក្សានៅក្នុងផ្ទះនោះទេ។  គាត់ក៏បានចាប់​ខ្លួនសិស្ស​ស្រីម្នាក់ទៀតពី Saitama បន្ទាប់ពីបានទាក់ទងទៅនាងកាលពីខែកញ្ញា។

លោក​ Sakaue និយាយថា “ខ្ញុំទុកក្មេងស្រីម្នាក់ទៀតនៅកន្លែងខ្ញុំ ខ្ញុំ​នឹង​ចំ​ណាយ​ថ្លៃ​រស់​នៅ​ ដូច្នេះប្អូន​មិនចាំ​បាច់ព្រួយបារម្ភអ្វីទេ”។ គាត់​ឆ្លើយ​ប្រាប់​ប៉ូ​លីស​ថា “ខ្ញុំចង់អោយនាងក្លាយជាបុគ្គលិករបស់ខ្ញុំនាពេលអនាគត”។

កាលពីខែកញ្ញាឪពុករបស់ក្មេងស្រីដែលបានបាត់ខ្លួននៅ Saitama បានរាយការណ៍អំពីការបាត់ខ្លួនទៅកាន់ស្ថានីយ៍ប៉ូលីស Urawa ។ ប៉ូលីស​បាន​ស៊ីបអង្កេត​ដល់​ផ្ទះ​របស់ Sakaue ជាកន្លែងដែលគាត់រក្សាក្មេងស្រីពីរនាក់។ លោក Sakaue ត្រូវបានចាប់ខ្លួនលើកដំបូងនៅថ្ងៃទី ២៩ ខែតុលាក្នុងបន្ទប់ជួលរបស់គាត់កន្លែង​ដែលប៉ូលីសបានរកឃើញក្មេងស្រីទាំងពីរកំពុងរៀន។

យោង​តាម​សម្តី​របស់​ប៉ូ​លីស​បានអោយដឹងថាក្មេងស្រីទាំងពីរនាក់ត្រូវបានគេផ្តល់អាហារ ៣ ពេលក្នុងមួយថ្ងៃ និង​ស្នាក់​នៅ​ផ្ទះពីរ​​ដាច់ដោយឡែកពីគ្នា។ ​ក្មេងស្រីទាំងពីរនាក់អាចចាកចេញដោយសេរីពេលណាដែលពួកគេចង់ ហើយត្រូវបាន​អនុញ្ញាតអោយទាក់ទងទៅគ្រួសារតាមរយៈទូរស័ព្ទ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: