បង្កង Namibia សម្រាប់ចម្អិន​ម្ហូបក្នុងឱកាសចូលឆ្នាំថ្មីនៅប្រទេសជប៉ុន

បង្កងគឺជាអាហារសមុទ្រដែលមានជីវជាតិ សាច់បង្កងមានជាតិខ្លាញ់ និង carbohydrate តិចតួចបំផុត ប៉ុន្តែ​បរិមាណប្រូ​តេអុីនខ្ពស់។ តាម​ពិត​វា​មាន​ផ្ទុក Saturated fat កាឡូរី និងកូលេស្តេរ៉ុលខ្ពស់ជាងប្រភេទ​សាច់​ផ្សេង​ទៀតដែល​ចម្អិន​ប្រចាំ​ថ្ងៃ​ដូចជាសាច់​ជ្រូក សាច់​គោ សាច់​មាន់ ស៊ុត -ល-។

បង្កងភាគច្រើនមកពីសមុទ្រ Namibia នៅអាហ្រ្វិកត្រូវបាននាំទៅប្រទេសជប៉ុន។ នៅប្រទេសជប៉ុនប្រមាណ ១០% នៃបង្កងត្រូវបាននាំចូលពី Namibia។ បង្កង Namibia ភាគច្រើន​គេ​យក​ទៅ​ចម្អិន​អាហារក្នុងឱកាសចូលឆ្នាំថ្មីរបស់​ជនជាតិ​ជប៉ុន។ បង្កង​ Namibia ពេញនិយម​ដោយ​សារវាតូច​ស្រួលដាក់ក្នុងប្រអប់ម្ហូបឆ្នាំថ្មី។

រូបភាព https://www.pinterest.com

នៅ Namibia ប្រជាជន​ប្រមូល​ផ្តុំ​គ្នានៅ​កំ​ពង់​ផែដើម្បី​ចាប់​ផ្តើមនេសាទបង្កងតាំងពី​ខែតុលាមកម្ល៉េះ។ បង្កង​​ត្រូវ​បាន​គេ​យក​ទៅរោង​ចក្រដើម្បី​ជ្រើសរើសទំហំ និង​រូបរាង​ស្តង់​ដាររួចយកទៅ​ក្លាសេសម្រាប់នាំចេញ។ តម្លៃបង្កងនាំទៅជប៉ុនអាចឡើងថ្លៃជាង ៣៥០ លានយ៉េន។ អ្នក​គ្រប់​គ្រ​ងក្រុមហ៊ុន​នាំ​ចេញមួយនិយាយថាវាគឺជាជំនួយដ៏ល្អសម្រាប់សេដ្ឋកិច្ចរបស់ Namibia ដែលរួមចំណែកដល់ការជំរុញពាណិជ្ជកម្ម និងរក្សាទំនាក់ទំនង​ល្អរវាងប្រទេសទាំងពីរ។

Do Manh Tai

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: