បុរសម្នាក់ត្រូវចាប់ខ្លួនពីបទទូរស័ព្ទទៅត្អូញត្អែរចំនួន​ ២៤.០០០ ដងក្នុងរយៈពេល ២ ឆ្នាំ

នៅថ្ងៃអង្គារ ទី ២៦ ខែវិច្ឆិកា ជនសង្ស័យ Akitoshi Okamoto (អាយុ ៧១ ឆ្នាំ) ត្រូវបានចាប់ខ្លួនពីបទហៅទូរស័ព្ទទៅ KDDI ទូរគមនាគមន៍ម្តងហើយម្តងទៀតដោយស្នើសុំអោយបុគ្គលិករបស់ពួកគេមកជួប និង​សុំ​ទោសដែល​បានរំលោភលក្ខខណ្ឌនៃកិច្ចសន្យាសេវាកម្ម។ លោក Okamoto រស់​នៅទី​ក្រុង Kasukabe ខេត្ត Saitama បានទូរស័ព្ទទៅត្អូញ​ត្អែរ KDDI ជាង ៤០០ ដងក្នុងមួយសប្តាហ៍រយៈពេល ២ ឆ្នាំ។ យោងតាមនាយកដ្ឋានប៉ូលីសទីក្រុងតូក្យូបានអោយដឹងថាជនសង្ស័យឈ្មោះ Okamoto ខឹងសម្បារព្រោះទូរស័ព្ទមិនអាចភ្ជាប់ជាមួយវិទ្យុ។

រូបភាព https://pixabay.com/vi/images/search/t%C3%B9%20giam/

ផ្នែកក្រុមហ៊ុន KDDI ពួកគេ​ទទួល​បាន​ការ​ហៅទូរស័ព្ទ​មក​រំ​ខាន​ចំនួន ២៤.០០០ ដងពីលោក Okamoto តាំងពីគាត់ចុះហត្ថលេខាលើកិច្ចសន្យាកាលពីខែឧសភាឆ្នាំ ២០១៧ ។ អ្នកនាំពាក្យរបស់ក្រុមហ៊ុន KDDI និយាយថាដំបូងពួកគេគ្មាន​បំ​ណង​ប្តឹងលោក Okamoto ទេ ប៉ុន្តែចំនួននៃការហៅទូរស័ព្ទពីគាត់ក្នុងរយៈពេលពីរឆ្នាំបានប៉ះពាល់ដល់អាជីវកម្មរបស់ក្រុមហ៊ុន។ ទី​បំ​ផុតពួកគេសម្រេចចិត្តប្តឹងគាត់ក្នុងខែតុលាឆ្នាំនេះ ដោយ​សារលោក​បង្កើន​ការ​ហៅទូរស័ព្ទទៅ​ក្រុម​ហ៊ុនរំខានដល់សេវាកម្មបម្រើអតិថិជន។

លោក Okamoto បានបដិសេធការចោទប្រកាន់នេះ ហើយប្រាប់ប៉ូលីសថាគាត់គឺជាជនរងគ្រោះ។ ស្ថានីយទូរទស្សន៍ TV Asahi បាន​អោយ​ដឹង​​លោកជឿជាក់ថាក្រុមហ៊ុន KDDI រំលោភកិច្ចសន្យាសេវាកម្មពីព្រោះគាត់មិនអាចទូរស័ព្ទទៅកម្មវិធីវិទ្យុដោយប្រើលេខទូរស័ព្ទដែលក្រុមហ៊ុន​ផ្តល់​អោយ។

យោងតាមច្បាប់នៃប្រទេសជប៉ុនលោក Akitoshi Okamoto អាចត្រូវបានផ្តន្ទាទោសពីបទ “រំខានសកម្ម​ភាព​អាជីវកម្ម” ដែលជាប់ពន្ធនាគាររយៈពេល ៣ ឆ្នាំ។

Do Manh Tai

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: