ក្រុមហ៊ុនជប៉ុនផលិតបារីគ្មានគ្រោះថ្នាក់ជំនួយដល់បុគ្គលិកការិយាល័យទទួលបន្ទុកការងារច្រើន
យុវជនជប៉ុនកំពុងតែប្តូរទម្លាប់ជក់បារីបន្តិចម្តងៗ កន្លែងជក់បារីនៅតាមទីសាធារណៈក៏កាត់បន្ថយ។ ចំពោះបារីអេឡិចត្រូនិចក៏ដូចគ្នាដែរ។ ទោះជាយ៉ាងណាចំពោះអ្នកដែលមានទម្លាប់ជក់បារីវាមិនអាចទៅរួចទេដែលប្រាប់ពួកគេអោយប្តូរទៅផឹកកាហ្វេជំនួសវិញ។
ដូច្នេះក្រុមហ៊ុនជប៉ុន Japan Tabacco បានដាក់បង្ហាញផលតិផលថ្មី។ ប្រហាក់ប្រហែលនឹងបារីអេឡិចត្រូនិច អ្វីដែលអ្នកជក់ចូលក្នុងខ្លួនគឺ Cafein និង Gaba (Gamma aminobutyric acid សារធាតុបញ្ជូនតាមសរសៃប្រសាទមានមុខងាររារាំងប្រព័ន្ធសរសៃប្រសាទ ធានាដំណើរការធម្មតារបស់ខួរក្បាល ជាពិសេស neuron សរសៃប្រសាទ)។ សារធាតុទាំងនេះសុទ្ធតែត្រូវបានប្រើតាមកម្រិតកំណត់។
ផលិតផលនេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីសាធារណជនពេលដែលទំនិញលក់អស់នៅថ្ងៃដំបូង។ តើអ្នកចង់សាកទេ?
បច្ចុប្បន្នផលិតផលនេះលក់ក្នុងតម្លៃ ៦៦០០ យ៉េន (ប្រហែល ៦៣.២១ ដុល្លា)។ មួយប្រអប់តម្រងមាន ៣ ដើមលក់តម្លៃ ១៩៨០ យ៉េន (ប្រហែល ១៨.០៦ ដុល្លា) មួយដើមអាចប្រើបាន ២៥០ ដង ដូច្នេះបីដើមអាចប្រើបានប្រហែល ១ ខែ។ ផលិតផលមិនប្រើស្លឹកបារីហេតុនេះមិនមានសារធាតុដូចជា Nicotine និង Tar ទេ ប៉ុន្តែតើវាពិតជាគ្មានគ្រោះថ្នាក់ឬ?
ដោយសារតែធាតុផ្សំគឺជា Cafein ប្រសិនបើអ្នកប្រើជាតិកាហ្វេអុីនច្រើនពេកអ្នកអាចនឹងញៀន។ សម្គាល់ចំពោះស្ត្រីមានផ្ទៃពោះកម្រិតប្រើក្រោម ២០០ មីលីក្រាមក្នុង ១ ថ្ងៃ។ ប្រសិនបើប្រើ ២០០ មីលីក្រាមត្រូវប្រើរហូតដល់ ១០០០ ដង ដូច្នេះបើប្រើធម្មតាវាស្ទើរតែគ្មានលទ្ធភាពញៀនទេ។
ទោះបីជាយ៉ាងណាដើម្បីធានាសុវត្ថភាពក្រុមហ៊ុន Japan Tabacco លក់ផលិតផលអោយអ្នកដែលមានអាយុ ២០ ឆ្នាំឡើងទៅប៉ុណ្ណោះ។
ចំពោះជនជាតិជប៉ុនដែលធ្វើការហួសកម្រិតនេះប្រហែលជាជំនួយដ៏ល្អ។ អ្នកគួរតែជៀសវាងការប្រើសារធាតុទាំងនេះ ដោយចំណាយពេលធ្វើលំហាត់ប្រាណ ចូលរួមកម្មវិធីជួយបង្កើនការយល់ដឹង ប៉ុន្តែនិយាយអោយត្រង់ខ្ញុំក៏ចង់សាកផលិតផលនេះម្តងដែរ។
Kengo Abe