រដូវរងាមកដល់ហើយ – តើ​មាន​អ្វី​ពិសេស​នៅ​ក្នុង​ខែ​ធ្នូ​?

សប្តាហ៍ដំបូងនៃខែធ្នូបានកន្លងផុតហើយ … ដូច្នេះខែ Shiwasu ពិតជាបានមកដល់។ 

Shiwasu គឺជាឈ្មោះចាស់នៃខែធ្នូក្នុងប្រតិទិនជប៉ុន។ កាល​ពី​មុន​គេ​មិន​ហៅខែ ១ ខែ ២ ដូចឥឡូវ​នេះទេ ខែ​នីមួយៗ​មាន​ឈ្មោះ​ផ្សេងពី​គ្នា។ ឧទាហរណ៍ខែមករាត្រូវបានគេហៅថា Shogatsu (正月) និងខែមិថុនាគេហៅថា Minatsuki (水無月) – ន័​យចំ​នៃខែ​នេះគឺ​គ្មាន​ទឹក។ ឈ្មោះនេះពិតជាគួរអោយអស់សំណើចណាស់ព្រោះខែមិថុនាជាដើមរដូវវស្សានៅប្រទេសជប៉ុន ប៉ុន្តែហេតុអ្វីបានជាឈ្មោះផ្ទុយទៅ​វិញ? យើង​នឹង​ពិភាក្សាអំពី​បញ្ហា​នេះនៅពេល​ក្រោយ។

រូបភាព  https://www.onixkitakyu.com/blog/4557/

Kanji នៃ Shiwasu (師走) មាន​ shi (師) មាន​ន័យ​ថា​គ្រូ។ ពាក្យ​នេះ​អាចជាគ្រូ ព្រះសង្ឃ -ល- Su (走) មានន័យថារត់។

រូបភាព https://www.sozailab.jp/sozai/detail/14777/

ជាទូទៅពាក្យ shi (師) គឺជាមនុស្សស្ងប់ស្ងាត់ មាន​ភាពចាស់ទុំ ម៉ឺងម៉ាត់ ផ្ទុយពីភាពអ៊ូអរ ប្រញាប់​ប្រញាល់។ ប៉ុន្តែដោយសារខែធ្នូជាខែចុងក្រោយក្នុង​ឆ្នាំមាន​រឿង​ច្រើន​ដែល​ត្រូវ​ធ្វើដើម្បីបញ្ចប់ឆ្នាំចាស់ និងត្រៀមសម្រាប់​ឆ្នាំថ្មី មនុស្ស​គ្រប់​គ្នា​សុទ្ធ​តែ​រវល់។

ការយល់ឃើញផ្សេងទៀតនិយាយ​ថា Shiwasu មានន័យថា “បញ្ចប់”។ នៅសម័យបុរាណពាក្យ Wa បញ្ចេញ​សម្លេង​ថា ha។ ពាក្យ hasu (果す) មានន័យថាបញ្ចប់។ ក្នុងគំនិតនេះបែងចែកច្រើន អ្នកខ្លះនិយាយថាបញ្ចប់​កន្លែងនេះគឺបញ្ចប់​ការ​ងារ អ្នក​ខ្លះ​ទៀតនិយាយថាបញ្ចប់រដូវរងារ។

គំនិតមួយ​ណា​ក៏​សមហេតុផលដែរ។ តាមពិតតើអ្នកឃើញ (舞子さん) ទៅលេង​ផ្ទះ​គ្រូដើម្បី​អរគុណ​គាត់ដែល​បាន​ជួយ​ក្នុង​រយៈពេល​មួយ​ឆ្នាំ និងជូនពរអោយសំណាងល្អនៅឆ្នាំថ្មីក្នុងខែធ្នូ។ ទម្លាប់​នេះ​គេហៅ​ថា Kotohajime (事始め) មានន័យថាចាប់ផ្តើមអ្វី​ដែល​ថ្មីឬត្រៀម​សម្រាប់​ឆ្នាំ​ថ្មីផង​ដែរ។

រូបភាព http://www.iwaokikaku.com/traditional/427/

មិន​ត្រឹម​តែ​ Maiko ប៉ុណ្ណោះ​ទេ ​គ្រួសារ​ជាច្រើនក៏មមាញឹករៀប​ចំ​សម្រាប់​ឆ្នាំ​ថ្មីតាំង​ពី​ខែ​ធ្នូមកម្ល៉េះ។ ប៉ុន្មានឆ្នាំថ្មីៗនេះផ្សារទំនើបនៅតែ​បើក​ទ្វារថ្ងៃទី ១ ខែមករា ប៉ុន្តែ​គ្រួ​សារជាច្រើន​នៅ​តែ​ទិញ​ម្ហូបស្តុប​ទុកក្នុង​ទូរទឹក​កក។ 

ចូល​ឆ្នាំ​ថ្មីគឺជាពេលវេលាសម្រាកសម្រាប់ស្ត្រី។ យ៉ាងហោចណាស់ក្នុងរយៈពេលពី ៥-៧ ថ្ងៃដំបូងនៃថ្ងៃចូល​ឆ្នាំថ្មី ពួកគេ​មិន​ចាំ​បាច់​ចម្អិន​ម្ហូបឬចម្អិន​តិចជាងថ្ងៃធម្មតា។ នេះ​ជាមូល​ហេតុ​ជនជាតិជប៉ុនរៀបចំ Osechi ​មានមុខ​ម្ហូបជា​ច្រើន​មុខ។ ពួកគេរៀបចំ Osechi នៅ​ចុង​ឆ្នាំ កំឡុងពេល Shogatsu គ្រាន់​តែ​បន្ថែម​អាហារក្នុង​ថាសដែល​មាន​ស្រាប់។ Zouni (雑煮) ជាអាហារដែល​ពេញ​និយម​ក្នុ​ងឳកាស Shogatsu ដែលគេ​ចម្អិន​ក្នុង​ឆ្នាំងធំហើយស្ត្រីគ្រាន់តែកំដៅមុនពេលញ៉ាំ។

រូបភាព https://park.ajinomoto.co.jp/recipe/card/800248/

ជាការ​ពិតដើម្បី​សម្រាកក្នុង​ថ្ងៃចូលឆ្នាំ​ថ្មីពួកគេ​ត្រូវ​មមាញឹក​រៀបចំ​ពេល​ចុង​ឆ្នាំ។ ប៉ុន្តែ​ចំពោះ​មនុស្ស​មួយ​ចំនួន​​ត្រៀម​រៀបចំ​សម្រាប់ចុង​ឆ្នាំសប្បាយ​ជាងថ្ងៃចូលឆ្នាំ​ថ្មីនៅទំនេរទៅទៀត។

ឆ្នាំ​ថ្មី​ជិតមក​ដល់​ហើយ តើអ្នកបានរៀបចំអ្វីខ្លះ?

ត្រលប់ទៅសំណួរនៅដើមអត្ថបទ ហេតុ​អ្វី​ខែមិថុនាចាប់ផ្តើមនៃរដូវវស្សា ប៉ុន្តែ​បែរជា​ត្រូវ​គេ​ហៅ​ថា Minatsuki (水無月) មានន័យថាខែគ្មានទឹក?

ការបក​ស្រាយ​មាន ២ ពាក្យដំបូង 無 មិនមែន​អាន​ថា “na” តែ​អាន​ថា “no” មាន​ន័យ​ថា “នៃ”។ កុំ​បក​ថាខែ​គ្មានទឹក អាចបក​ថាខែនៃទឹក (តើវាសមហេតុផលទេ?)

ក្រៅពី​នេះ​នៅ​មាន​ការបក​ស្រាយ​មួយ​ទៀតថាខែមិថុនាជាខែស្រោចទឹកវាលស្រែ។ ទឹក​ភាគ​ច្រើន​ត្រូវ​បង្ហូរ​ទៅវាលស្រែ ចាំ​ដល់​រដូវ​ក្តៅទឹក​ហួតអស់ក្លាយទៅជា “ខែគ្មាន​ទឹក”។ ដោយសារតែប្រជាជនជប៉ុនពឹងផ្អែក​លើ​កសិកម្ម​ ដូច្នេះ​ការ​ដាក់​ឈ្មោះ​ខែក៏​មាន​អត្តន័យ​បែប​នេះ​ដែរ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: