បង្កើនការយល់ដឹងអំពីសុវត្ថិភាពក្នុងការរួមភេទដោយ​វិធី​ធ្វើបាយ​ក្នុង​ស្រោម​អនាម័យ

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅការប្រើប្រាស់ស្រោមអនាម័យរបស់ជនជាតិ​ជប៉ុនបានធ្លាក់ចុះដែលនាំអោយមានការកើនឡើងនៃចំនួនមេរោគអេដស៍ និងជំងឺផ្សេងទៀតឆ្លងតាម​ការរួម​ភេទ។ ឆ្នាំ ២០០៨ ការស្ទង់មតិពិភពលោកបានចាត់ចំណាត់ថ្នាក់ប្រទេសជប៉ុនជាប្រទេសទី ៣ រាប់​ពី​ក្រោម​ឡើងនៃការ​ប្រើ​ស្រោមអនាម័យ។ រឿង​ពិតដែល​គួរអោយ​ចាប់​អារម្មណ៍​ផ្សេងទៀតគឺថាប្រទេសជប៉ុនជាប្រទេសមួយដែលផលិតស្រោមអនាម័យច្រើននៅលើពិភពលោកផងដែរ។

ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃការប្រើប្រាស់ស្រោមអនាម័យ ហើយ​ដើម្បី​កាត់​បន្ថយ​គម្លាត​រវាងការផ្គត់ផ្គង់ និងតម្រូវ​ការ​ អ្នក​និពន្ធ​ពីរ​រូប​គឺ Kyosuke Kagami និង Opanpon បានសរសេរសៀវភៅណែនាំធ្វើម្ហូបលើប្រធានបទដែលគួរអោយចាប់អារម្មណ៍។

សៀវភៅ​មាន​ឈ្មោះ​ថា tsukutte agetai condomu gohan (អូន​ចង់​ធ្វើ​បាយ​ស្រោម​អនាម័យ​សម្រាប់​បង)។ ទោះបីជាចំណងជើងសៀវភៅស្តាប់ទៅដូចជាលេងសើច ប៉ុន្តែ​គំនិត​នេះ​ពិតជា​សំ​ខាន់ណាស់។ អ្នកនិពន្ធធា​នា​​រូបមន្តទាំងអស់នៅក្នុងសៀវភៅសុទ្ធតែ​ត្រូវ​បាន​ពិសោធ។

ជាការពិតស្រោមអនាម័យត្រូវបានប្រើជាឧបករណ៍ធ្វើម្ហូបមិនមែនគ្រឿងផ្សំទេ។ អ្នក​និពន្ធ​ដាក់​បញ្ចូល​រូបមន្តចំនួន ១១ មុខផ្សេងៗគ្នា ប្រើ​ស្រោម​អនាម័យដើម្បីធ្វើមុខម្ហូបដូចជានំ ការី Oshi-zushi -ល-។

សង្ឃឹមថាគំនិតនេះអាចរួមចំណែកជួយ​បង្កើនការយល់ដឹងអំពីការប្រើប្រាស់ស្រោមអនាម័យរបស់​ប្រជាជន​ជប៉ុន។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: