តើ​ប្រទេសជប៉ុននៅតែ​ស្ថិត​​ក្នុងសម័យសង្គ្រាមឬ?

មិនខុសទេដែលនិយាយថាជប៉ុនបញ្ចប់សង្គ្រាមតាំងពី ៧០ ឆ្នាំមុន។ ប៉ុន្តែតើអ្នកដឹងទេថាប្រទេសជប៉ុននៅ តែ​មាន​សង្រ្គាម?

រូបភាព Montenegro 

ប្រទេសតូចមានប្រជាជនប្រហែល ៦២០,០០០ នាក់នៃឧបទ្វីប Vulcan មានទីតាំងស្ថិតនៅភាគអាគ្នេយ៍នៃទ្វីបអឺរ៉ុប។

នៅប្រទេសជប៉ុនចំនួនមនុស្សដែលដឹងអំពីវត្តមាន​នៃប្រទេសនេះមិនច្រើនទេ។ ទោះយ៉ាងណាកាលពីជាង ១០០ ឆ្នាំមុន Montenegro ធ្វើសង្គ្រាមជាមួយប្រទេសជប៉ុន។ ទោះបីមកដល់​ឥឡូវ​នេះក៏កំពុង​តែ​មាន​សង្គ្រាម​នៅឡើយដែរ។

ត្រលប់ទៅឆ្នាំ ១៩០៥ ប្រទេសជប៉ុនដែល​កំ​ពុង​រីក​ចម្រើនយ៉ាងឆាប់រហ័សបានចាប់ផ្តើមសង្គ្រាមជាមួយប្រទេសរុស្ស៊ី។ ទន្ទឹមនឹងនេះ Montenegro ដែល​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​រុស្ស៊ីក៏ចូលរួមក្នុងសង្គ្រាមដែរ។ Montenegro បានបញ្ជូនកងទ័ពទៅ ប៉ុន្តែតាមពិតគ្មាន​សង្គ្រាមទេ ពីព្រោះការប្រកាសសង្គ្រាមត្រូវភាគីជប៉ុន​ព្រងើយកន្តើយ ហើយមិនត្រូវបានគេអញ្ជើញអោយចូលរួមសន្និសីទសន្តិភាពក្រោយសង្គ្រាមទេ។ បន្ទាប់​មកនៅឆ្នាំ ១៩១៨ Montenegro បាត់ខ្លួន និងបញ្ចូលទៅក្នុងប្រទេសនៅជុំវិញ។ ក្រោយមកទៀតនៅឆ្នាំ ២០០៦ Montenegro ត្រូវបានបង្កើតឡើងវិញ។ យោងតាមច្បាប់អន្តរជាតិជប៉ុន និង Montenegro កំពុងមានសង្គ្រាមទោះបីប្រជាជននៃប្រទេសទាំងពីរមិនដឹងអំពីស្ថានភាពនេះក៏ដោយ។ ភាគីជប៉ុនក៏បានទទួលស្គាល់ឯករាជ្យភាពរបស់ Montenegro និងមានបំណងចង់បង្កើតទំនាក់ទំនងការទូតឡើងវិញរវាងប្រទេសទាំងពីរ។ នៅពេលនេះប្រធានបទនៃសង្គ្រាមត្រូវ​បាន​លើក​មក​ពិភាក្សា ប៉ុន្តែភាគីជប៉ុនមិនដែលប្រកាស​សង្គ្រាម​ជាមួយ​ Montenegro ទេ។ ដូច្នេះការ​បញ្ឈប់សង្រ្គាម​ហាក់ដូចជាមិនត្រូវបានគេអនុម័ត។ ខ្ញុំមិនដឹង​ថា​ពេលណាប្រទេសជប៉ុននឹងបញ្ចប់សង្គ្រាមនោះទេ ប៉ុន្តែ​ជាក់​ស្តែង​វាមិនបង្កអន្តរាយអ្វីឡើយព្រោះ​សង្រ្គាម​នេះ​ពិតជា​ចម្លែក​។

បច្ចុប្បន្ននេះពាណិជ្ជកម្មរវាងប្រទេសទាំងពីរកំពុងត្រូវបានពង្រីកដើម្បីពង្រឹងចំណងមិត្តភាព។

ប្រទេសជប៉ុននាំចេញទាក់ទងទៅនឹងប្រេងឧស្ម័ន រថយន្ត និងលោហៈ ចំណែក Montenegro រ៉ែលោហធាតុ ដែក​ថែប និង​ឈើ។

ទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរពិតជាគួរអោយចាប់អារម្មណ៍ ហើយ​ខ្ញុំ​ក៏​សង្ឃឹម​ថា​រដ្ឋាភិបាលជប៉ុនរក្សាទំនាក់ទំនងនេះ ពង្រឹងមិត្តភាព និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: