បទ​ចម្រៀង​ល្បី​ Papurika របស់ Kenshi Yonezu ចេញជា​ភាសាអង់គ្លេសហើយ

នៅឆ្នាំ ២០១៨ Kenshi Yonezu បាន​ដាក់​បទ​ចម្រៀង ​Papurika ហើយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើទីផ្សារជប៉ុន។ បទនេះត្រូវបានជ្រើសរើសជាបទចម្រៀងតំណាងអោយការប្រកួតកីឡាអូឡាំពិក និង Paralympic ដែល​​ប្រព្រឹត្តទៅនៅឆ្នាំ ២០២០ នៅទីក្រុងតូក្យូ។ 

បទចម្រៀងនេះត្រូវបានចាក់ផ្សាយជាបន្តបន្ទាប់នៅលើប៉ុស្តិ៍ទូរទស្សន៍ជាតិ NHK។

តោះ​មក​ស្តាប់​បទ​ចម្រៀងដើម​របស់​ជប៉ុនដែលសម្តែងដោយម្ចាស់បទល្បី Lemon, Kenshi Yonezu។

បទចម្រៀងនេះត្រូវបានបកប្រែទៅជាភាសាអង់គ្លេស និងសម្តែងដោយ Foorin Team E រួមមានសំលេងរបស់ Jasmine អាយុ ១០ ឆ្នាំ Corban អាយុ ៨ ឆ្នាំ អ្នក​របាំ Evangeline អាយុ ១២ ឆ្នាំ និង Clara អាយុ ៦ ឆ្នាំ។ ទិដ្ឋភាព​នេះ​ត្រូវបានថតនៅជើងភ្នំហ្វូជី។ វីដេអូត្រូវបានថតជាប់មិន​កាត់​តឬប្តូរ​ទេសភាព​ទេ។

ប្រាក់ចំណេញទាំងអស់ដែល​បាន​មកពីបទចម្រៀងដើម Kenshi Yonezu នឹងបរិច្ចាគទៅអោយមូលនិធិអភិវឌ្ឍកីឡានៃក្រុមប្រឹក្សាកីឡាជប៉ុន។ ​គោល​បំ​ណង​បង្កើន​កី​ឡា​មួយ​ចំនួន​សម្រាប់យុវជនជប៉ុនចូលរួម។

ឆ្នាំថ្មីជិតមកដល់ហើយ តោះ​រង់​ចាំកី​ឡាអូឡាំពិកនៅទីក្រុងតូក្យូឆ្នាំ ២០២០ ទាំងអស់​គ្នា។

រូបភាព https://www.moshimoshi-nippon.jp/121838

■ ព័ត៌មានបទ​ចម្រៀង

Paprika

កាលបរិច្ឆេទចេញផ្សាយ​៖ ថ្ងៃទី ១៥ ខែសីហាឆ្នាំ ២០១៨

“Paprika” នៅលើ iTunes៖ https://music.apple.com/jp/album/1420019298?app=itunes

Regular Edition

Limited Edition

Ship សកល

យុទ្ធនាការបទចម្រៀងរបស់ NHK 2020៖ https://www.nhk.or.jp/tokyo2020/song/

គេហទំព័រផ្លូវការរបស់ Kenshi Yonezu៖ http://reissuerecords.net

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: