តើ​អ្វីដែលគួរតែត្រៀមពេលធ្វើដំណើរទៅប្រទេសជប៉ុន?

ធ្វើ​ដំ​ណើរជុំ​វិញ​ប្រទេសជប៉ុន

ប្រទេសជប៉ុនជាប្រទេសមួយដែលមានទេសភាពធម្មជាតិស្រស់បំព្រងក៏ដូចជាវប្បធម៌សម្បូរបែបផងដែរ ហើយគឺជា​កន្លែង​ទេសចរណ៍​ដ៏​ពេញ​និយមមួយ​។ ការធ្វើដំណើរទៅប្រទេសជប៉ុនក្នុងរដូវនីមួយៗនឹងនាំមកនូវបទពិសោធប្លែកៗ។

ប្រទេសជប៉ុនកំពុងឈានចូលរដូវរងា រដូវស្លឹកឈើក្រហមកំពុងកន្លង​ផុត​ទៅ។ មនុស្សជាច្រើនក៏កំពុងមមា​ញឹកក្នុងការរៀបចំសម្រាប់ដំណើរកំ​សាន្ត​ទៅប្រទេសជប៉ុននៅចុងឆ្នាំរបស់ពួកគេដែរ។ ក្រៅពីរៀបចំសម្លៀកបំពាក់ដើម្បី​ស្លៀក​ពេល​ថត​រូប​មើល​ទៅ​ស្អាតឬប្រញាប់ប្រញាល់ប្តូរប្រាក់ដើម្បីរីករាយនឹងការដើរទិញឥវ៉ាន់ អ្នកក៏គួរតែយល់ដឹងបន្តិចអំពីអ្វីដែលគួរតែត្រៀមពេលធ្វើដំណើរទៅប្រទេសជប៉ុន។

ខាងក្រោម​នេះគឺជាចំនុច​មួយចំនួនដែលអ្នកគួរតែដឹង៖

១. ត្រៀម JR Pass មុនពេលចូលប្រទេសជប៉ុន។ JR Pass (កាតជិះ​រថភ្លើង​ជាកញ្ចប់សម្រាប់​ជនបរទេស) ជួយសន្សំប្រាក់បានច្រើនប្រសិនបើអ្នកមានគម្រោង​ធ្វើដំណើរច្រើនកន្លែងក្នុងប្រទេសជប៉ុន។ មិន​ត្រឹមតែ​ប៉ុណ្ណឹងវាធ្វើអោយការធ្វើដំណើររបស់អ្នកកាន់តែងាយស្រួល។

រូបភាព https://matcha-jp.com/vn/672

ទោះជាយ៉ាងណាដោយសារតែកាតនេះមិនលក់ក្នុងស្រុកទេតែត្រូវបានបញ្ជាទិញនៅបរទេសមុនពេលភ្ញៀវទេសចរណ៍ចូលប្រទេសជប៉ុន អ្នក​គួរតែ​ត្រៀមមុន។

២. ត្រៀមវ៉ាយហ្វាយ (Wifi ) ដាក់ហោប៉ៅ។ ជួលវ៉ាយហ្វាយគឺជាការសម្រេចចិត្តដ៏ឈ្លាសវៃសម្រាប់ដំណើរកំសាន្ត​នៅប្រទេសជប៉ុនរបស់អ្នក។ សូម្បីតែនៅក្នុងទីក្រុងធំៗអ្នកប្រហែលជាមិនអាចរកវ៉ាយហ្វាយសាធារណៈក្នុងប្រទេសជប៉ុនបានដែរ។ ប្រសិន​បើ​អ្នក​ចង់​មាន​អុី​ន​ធឺណេត​គ្រប់​ពេលដើម្បីទាក់ទងជាមួយមនុស្សនៅក្នុងក្រុមឬបង្ហាញរូបថតស្អាតៗនៅលើបណ្តាញសង្គមសូមចាំចំពោះ​បញ្ហា​នេះ។

៣. គិត​ថា​អាច​រក​បានធុង​សំ​រាម​សាធារណៈគ្រប់ទីកន្លែង។ ទេនៅប្រទេសជប៉ុន​រក​ធុង​សំ​រាម​សាធារណៈដូចជារកកំណប់អញ្ចឹង។ ទោះបីជា​អ្នក​ឃើញ​ធុង​សំ​រាម​ត្រូវប្រាកដថាវាមិនមែនជាធុងសំ​រាម​ឯកជនហើយអ្នកត្រូវបង់ប្រាក់ដើម្បីបោះចោល។ ត្រូវចងចាំថាទោះបីជាអ្នកមិនរក​បានធុង​សំ​រាម​សាធារណៈកុំ​ចោល​សំ​រាម​អោយ​សោះ។ សូម​ធ្វើ​តាម​របៀប​ដែល​ជនជាតិ​ជប៉ុន​ធ្វើយក​សំ​រាម​តាមរហូត​ដល់​រក​បាន​កន្លែង​ចោលត្រឹម​ត្រូវ។

រូបភាព  https://livejapan.com/en/article-a0002380/

៤. គិតថាភាសាអង់គ្លេសរបស់អ្នកគ្រប់គ្រាន់សម្រាប់ការប្រាស្រ័យទាក់ទងនៅបរទេស។ អាច​នឹង​ត្រូវ​សម្រាប់​ប្រទេសមួយ​ចំនួន ប៉ុន្តែមិនមែនប្រទេសជប៉ុនទេ។ ជាការពិតមានផ្លាកសញ្ញាភាសាអង់គ្លេសជាច្រើននៅក្នុង​ប្រទេសជប៉ុនដែល​ត្រៀម​សម្រាប់​ជន​បរទេស។ ប៉ុន្តែ​ជនជាតិ​ជប៉ុនតិច​ណាស់​ដែលអាចប្រាស្រ័យទាក់ទងជាភាសាអង់គ្លេសជាមួយអ្នក។ រៀន​ភាសាជប៉ុន​មួយ​ចំនួនមុនពេលអ្នកទៅឬប្រើកម្មវិធីបក​ប្រែភាសា (អ្នក​អាចទាញ​យកកម្មវិធី Google Translate offline មកប្រើ)។

រូបភាព https://www.wikihow.com/Download-a-Language-for-Offline-Use-in-Google-Translate-for-Android

៥. ត្រៀមព័ត៌​មាន​នៃការធ្វើ​ដំ​ណើរសាធារណៈ។ រថភ្លើង​ជប៉ុន​មាន​ជើង​ចុង​ក្រោយនៅពាក់កណ្តាលអធ្រាត្រ។ ដូច្នេះត្រូវរៀបចំកាលវិភាគរបស់អ្នកដោយប្រុងប្រយ័ត្នប្រសិនបើអ្នកមិនចង់នៅជាយក្រុងពាក់កណ្តាល​អធ្រាត្រឬត្រូវជិះតាក់ស៊ីត្រឡប់មកវិញ (ពីព្រោះថ្លៃតាក់ស៊ីនៅជប៉ុនមានតម្លៃថ្លៃណាស់)។ កត់ចំណាំតារាងរថភ្លើងមុនពេលធ្វើដំណើរ។ ក្រៅពីនេះ​អ្នក​គួរតែ​ដឹងអំពីពេលវេធ្វើ​ដំ​ណើរ​ទៅដល់​គោល​ដៅ​របស់​អ្នក​។ កន្លែង​មួយ​ចំ​នួន​នៅតាមទីជនបទបិទទ្វារឆាប់​ណាស់ (ពេលខ្លះម៉ោង ៧ យប់)។

រូបភាព https://www.pinterest.com/pin/57983913926039183/?lp=true

៦.  កុំរំពឹងថារថភ្លើងបន្ទាប់នឹងនៅទំនេរជាងរថភ្លើងមុន។ ទេប្រសិន​បើ​ស្ថិត​ក្នុង​កំ​ឡុង​ពេល​វេលា​មមាញឹក​ រថភ្លើង​ទាំង​អស់​សុទ្ធ​តែ​មាន​មនុស្ស​ច្រើន។ ដូច្នេះ​ត្រូវ​ឡើង​រថ​ភ្លើង​ភ្លាម​ពេល​មាន​ឳកាស​បើមិនដូច្នេះទេអ្នកត្រូវនៅស្ថានីយ៍​រថ​ភ្លើង​។

រូបភាព https://livejapan.com/en/in-hokkaido/in-pref-hokkaido/in-sapporo_chitose/article-a0001668/

៧. ខ្ញុំ​ដឹង​ថាប្រទេសជប៉ុនមានកន្លែងច្រើនដែលត្រូវទៅ ប៉ុន្តែ​អ្នក​គួរតែ​រីក​រាយ​នឹង​ដំ​ណើរ​កំ​សាន្តសន្សឹមកុំ​បំ​បោល។ កុំ​ប្រញាប់ប៉ុន្តែត្រូវ​រីក​រាយ​នឹង​ទេសភាព​ធម្មជាតិ​ដ៏​ពិសេស​នេះ។

៨. រង់ចាំបុគ្គលិកដើ​រមក​តុ​របស់​អ្នក​ដើម្បី​គិត​ប្រាក់។ កុំធ្វើបែបនេះ នៅតាមភោជនីយដ្ឋានជប៉ុនបុគ្គលិកដាក់វិក័យប័ត្រនៅលើតុ ហើយអ្នកត្រូវទៅកន្លែងគិត​ប្រាក់។

៩. យក​ស្បែក​ជើង​ដែល​មិន​សាក​សម​តាម (ពិបាកពាក់ឬពិបាក​ដោះ)។ សូមកត់សម្គាល់ថានៅពេលអ្នកទៅដល់​ប្រទេសជប៉ុន អ្នក​ត្រូវ​ដោះ​ស្បែក​ជើង​ច្រើន​ដង​ (ត្រូវពាក់ស្រោមជើងផង) ។ កុំពាក់ស្បែក​ជើង​កែង​បើអ្នកមិនចង់ធ្វើបាបជើងរបស់អ្នក។ កន្លែងជាច្រើននៅប្រទេសជប៉ុនបើអ្នកចង់ទៅត្រូវដើរមិនថាអ្នកជិះរថភ្លើងឬជិះឡានក្រុងពេលវេលាដែលអ្នកដើរគឺច្រើន។

រូបភាព https://theculturetrip.com/asia/japan/articles/the-coolest-sneaker-stores-to-visit-in-tokyo/

១០. ពេលធ្វើដំណើរទៅប្រទេសជប៉ុនយល់​ល្អ​អ្នក​គួរ​យក​ប្រាក់​តាម ជាពិសេសប្រសិនបើធ្វើដំណើរនៅតំបន់ផ្សេងៗក្រៅពីទីក្រុងតូក្យូ។ ហាង​ក្នុង​ស្រុក​មួយ​ចំនួន​ដូចជាផ្សារ ភោជនីយដ្ឋាន និង​កន្លែង​សម្រាប់​ភ្ញៀវ​ទេសចរណ៍ទទួល​តែ​សាច់​ប្រាក់​ប៉ុណ្ណោះ។ កុំពឹងផ្អែកខ្លាំងលើប័ណ្ណឥណទានធ្វើ​អោយ​ខក​ខាន​ឳកាស​ដើរទិញ​ឥវ៉ាន់នៅ​កន្លែង​ប្លែកៗ។

១១. កុំ​ថត​រូបប្រាសាទ វត្ត​អារាម សារមន្ទីរតាម​ចិត្ត​ពេល​គ្មាន​ការ​អនុញ្ញាត។ សូមអានផ្លាកសញ្ញាឬសួរអ្នក​ណែនាំរបស់អ្នក (បើមាន) ប្រុង​ប្រយ័ត្ន​មុន​ពេល​ថត​រូប។ ចំណាំថាប្រសិនបើអ្នកចង់ថតឃើញ​មុខ​មនុស្ស​នៅ​ជប៉ុន​ អ្នកត្រូវសុំការអនុញ្ញាតផងដែរ។

រូបភាព https://cotoacademy.com/take-photos-in-japanese/

១២. ​កុំប្រគល់ និង​ទទួល​ដោយប្រើ​ដៃ​ម្ខាង។ នេះគឺជា​បញ្ហា​ទាក់​ទង​នឹង​ការ​គោរព។ ជនជាតិជប៉ុនតែងតែប្រគល់ និង​ទទួលដោយ​ប្រើ​ដៃ​ពីរមិនថាវត្ថុនោះតូចដូចជាប្រាក់ឬកាតទេ។​ នៅ​ពេល​អ្នក​គិត​លុយ​នៅ​ហាង​ឬភោជនីយដ្ឋាន អ្នក​ត្រូវ​ដាក់​ប្រាក់នៅកន្លែង​គិត​ប្រាក់​មិន​មែន​ប្រគល់ផ្ទាល់​ទៅ​អោយ​បុគ្គលិក​ទេ។

១៣. ត្រូវ​​ងូត​ទឹក​មុន​ពេល​ចូល​ត្រាំ​ទឹក​ក្តៅ​ Onsen (ជ្រោះ​ទឹក​ក្តៅ)។

អ្នក​ត្រូវ​តែ​ងូត​ទឹក​អោយ​ស្អាត​មុន​ពេល​ត្រាំ​ខ្លួន​។ សូមចាំថាអាងត្រាំអាច​ប្រើ​រួម​គ្នា​ តើ​អ្នក​ចង់​ងូត​ជា​មួយ​អ្នក​ដែល​មិន​សម្អាត​ខ្លួន​​ទេ​? ក្រៅពី​នេះ​កុំ​ស្លៀក​ឈុត​ហែល​ទឹក​ពេល​ត្រាំ Onsen (ច្បាប់​នៃ​ការ​ត្រាំ Onsen ត្រូវ​អាក្រាត)។ ប្រសិនបើអ្នកខ្លាចអ្នកអាចរុំកន្សែងជុំវិញខ្លួន ប៉ុន្តែ​កុំ​អោយ​កន្សែងរបស់​អ្នក​​ប៉ះ​ទឹក។

សង្ឃឹមថាអ្នកនឹងធ្វើដំណើរកំ​សាន្ត​ទៅប្រទេសជប៉ុនយ៉ាង​​សប្បាយ​ជាមួយនឹងការណែនាំទាំងនេះ! 

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: