ប្រសិនបើខ្ញុំក្លាយទៅជាដើមឈើ
ប្រសិនបើខ្ញុំគឺជាដើមឈើខ្ញុំប្រាកដជាស្អាតជាងនេះ។ ដោយសារតែកញ្ចក់មិនមាននៅក្នុងពិភពដើមឈើ ហើយខ្ញុំមិនចាំបាច់ព្រួយបារម្ភថ្ងៃនេះត្រូវស្លៀកអ្វីឡើយ។ ព្រោះខ្ញុំមានសម្លៀកបំពាក់ និងសក់ពណ៌បៃតង។ មនុស្សភាគច្រើនផ្តោតសំខាន់លើរូបរាងរបស់ពួកគេ។ នៅក្នុងវ័យជំទង់ទាំងប្រុស និងស្រីសុទ្ធតែព្រួយបារម្ភចំពោះរូបរាងខាងក្រៅរបស់ពួកគេ។ ចាប់អារម្មណ៍លើរូបរាងខាងក្រៅពិតជាសំខាន់ ប៉ុន្តែគំនិតគិតថាខ្លួនមិនស្អាតនឹងធ្វើអោយអ្នកភ័យខ្លាចពេលឆ្លុះកញ្ចក់។ ផ្ទុយទៅវិញបើផ្តោតសំខាន់លើរូបរាងខាងក្រៅពេកក៏មិនល្អដែរ។
រូបភាព https://pixabay.com/
ប្រសិនបើខ្ញុំគឺជាដើមឈើខ្ញុំនឹងរីករាយជាងពេលបច្ចុប្បន្ន។ ព្រោះខ្ញុំមិនចាំបាច់រស់នៅក្រោមការរើសអើងរបស់សង្គមទេ។ តើគំនិតអ្វីកំពុងតែរារាំងក្នុងជីវិត និងភាពជោគជ័យរបស់អ្នក? តើអ្នកកំពុងតែចូលរួមចំណែកក្នុងការរើសអើងរារាំងអ្នកដទៃដែរទេ? ចំពោះខ្ញុំការរើសអើងក្នុងសង្គមកំពុងរារាំងសុភមង្គល និងជោគជ័យពិតរបស់យើង។
ប្រសិនបើខ្ញុំគឺជាដើមឈើខ្ញុំនឹងរឹងមាំ ពីព្រោះខ្ញុំនឹងចាក់ឬសរបស់ខ្ញុំជ្រៅទៅក្នុងដី។ ទទួលទឹកភ្លៀង ពន្លឺព្រះអាទិត្យ ខ្យល់បក់នៅរដូវស្លឹកឈើជ្រុះ និងរង់ចាំរដូវរងាមកដល់។
ប្រសិនបើខ្ញុំគឺជាដើមឈើខ្ញុំប្រាកដជាមានសុភមង្គលជាងនេះ។ ទោះជាយ៉ាងណាខ្ញុំមិនចង់ក្លាយទៅជាដើមឈើទេ។ ព្រោះប្រសិនបើខ្ញុំក្លាយទៅជាដើមឈើ ខ្ញុំមិនមែនជាខ្ញុំទៀតទេ។
Do Manh Tai