ហេតុអ្វីបានជាយុវជនជប៉ុន​មិន​ចង់​មាន​ស្នេហា​?

ហេតុអ្វីបានជាយុវជនជប៉ុន​មិន​ចង់​មាន​ស្នេហា​?

មិន​មែន​យុវជន​ជប៉ុន​សម័យ​នេះគ្មាននរណា​ស្រលាញ់​នោះទេ ប៉ុន្តែពួកគេមិនចង់មាន​ទំនាក់ទំនងស្នេហា។ តើ​ហេតុ​​ផល​​មក​​ពី​​ធុញ​​ទ្រាន់ ឬមាន​មូល​ហេតុ​​ផ្សេង​ទៀត?

បញ្ហាអត្រារៀបការរបស់ជនជាតិជប៉ុនកំពុងក្លាយជាក្តីបារម្ភយ៉ាងខ្លាំង។ បុរសអាយុពី ២០ ទៅ ២៤ ឆ្នាំមានអត្រាមិនទាន់រៀបការជាង ៩០% ហើយអាយុពី ២៥ ទៅ ២៩ ឆ្នាំជាង ៧០% ។ សូម្បីតែអាយុពី ៣០ ទៅ ៣៤ ឆ្នាំក៏​អត្រានេះ​​រហូត​ដល់ ៥០% កំ​ពុង​តែនៅលីវដែរ។ តើដោយ​សារតែយល់​ថាស្នេហាគួរឲ្យ​​រំ​ខាន​ឬ?

យើងអាចមើលឃើញថា បញ្ហាមិនមែនដោយសារអាពាហ៍ពិពាហ៍ប៉ុណ្ណោះទេ ប៉ុន្តែ​ស្នេហា​កំ​ពុង​ក្លាយទៅជាបញ្ហា។ ដូច្នេះតើមូលហេតុអ្វី?

រូបភាព https://w.grapps.me/love/20180227-5/

អាចពន្យល់បញ្ហាដោយផ្អែកលើកំណើនសេដ្ឋកិច្ច។ នៅក្នុង​យុគសម័យ Showa មនុស្សដែលកើតក្រោយសង្គ្រាម​​ពេញ​ទៅដោយភាពស្វាហាប់។

ប្រាក់ឈ្នួលកើនឡើង ភាព​ក្រីក្រកាត់​បន្ថយ ជីវភាពរស់នៅកាន់​តែ​ប្រសើរឡើង។  ចិត្តលោភលន់​របស់​មនុស្ស​​ក៏​កាន់​តែច្រើនឡើងៗដែរ។

រូបភាព https://www.pinterest.com.mx/pin/760334349563514475/

ប៉ុន្តែ​ដោយ​សារ​តែគិតថា ទោះបីចាយ​អស់​ប្រាក់​ក៏​អាច​រក​មកវិញ ធ្វើ​ឲ្យ​យុគសម័យ​ Showa ក្លាយទៅជា​យុគសម័យខ្ជះខ្ជាយទ្រព្យសម្បត្តិ។ ទាំង​នេះធ្វើ​ឲ្យ​មានវិបត្តិសេដ្ឋកិច្ចអស់រយៈពេលជាង ៣០ ឆ្នាំនៃប្រទេសជប៉ុនសម័យទំនើប។

នៅក្នុងសម័យមាន​វិបត្តិសេដ្ឋកិច្ច ទោះបីអ្នកខំប្រឹងធ្វើការក៏​មិន​បាន​ដំឡើង​ប្រាក់​ខែ​ដែរ។ យុវជនមិន​ចាប់អារម្មណ៍ទៅលើកំណែទម្រង់អប់រំ មនុស្ស​ធ្វើ​ការ​គ្មាន​ការ​លើក​ទឹក​ចិត្ត​។

មិន​ត្រឹម​តែ​នៅ​ក្នុង​ការ​ងារ​មាន​បញ្ហាប៉ុណ្ណោះ​ទេ នៅក្នុងជីវិតឯកជនក៏​ដូច្នេះ​ដែរ។ ចំពោះទំនាក់​ទំនង​ស្នេហាពួក​គេ​​មិន​​ចាប់​អារម្មណ៍។

បច្ចុប្បន្នប្រទេសជប៉ុនកំពុងតែរង់​ចាំការប្រកួតកីឡាអូឡាំពិកឆ្នាំ ២០២០ ប្រារព្ធធ្វើ​ឡើង​នៅទីក្រុងតូក្យូ សេដ្ឋកិច្ចហាក់ដូចជាកំពុងរីកចម្រើន។ ​ទោះជាយ៉ាងណា ខ្ញុំគិតថាវាគ្រាន់តែជាព្រឹត្តិការណ៍បណ្តោះអាសន្នប៉ុណ្ណោះ។

រហូតមកដល់ពេលនេះ សេវាកម្ម ទំនិញ និង​ហាង​ជាច្រើន​ឆ្ពោះ​ទៅ​រក​​អ្នកដែលនៅលីវកាន់​តែ​ច្រើន​ឡើង។ ដោយ​សារ​តែ​ការ​គិត​បែបនេះសេ្នហាចំ​ពោះ​ពួកគេគឺមិនចាំបាច់ទេ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: