ពន្យល់ពីមូលហេតុប្រទេសជប៉ុនរងការវាយប្រហារដោយសាររញ្ជួយដីច្រើន និងព្យាករណ៍ពីរញ្ជួយដី​បន្ទាប់

ប្រទេសជប៉ុនគឺជាប្រទេសដែលងាយរងគ្រោះដោយសាររញ្ជួយដី ស្ទើរតែរាល់ឆ្នាំមាន​រញ្ជួយដីកើត​ឡើង។ រញ្ជួយដីខ្លាំង​បណ្តាលអោយខូចខាតយ៉ាងខ្លាំងដល់មនុស្ស និងទ្រព្យសម្បត្តិ។ ហេតុ​អ្វី​ក៏​ដូច្នេះ?

ទីតាំងភូមិសាស្ត្រ

ប្រទេសជប៉ុនមានទីតាំងស្ថិតនៅខ្សែក្រវ៉ាត់ភ្នំភ្លើងប៉ាស៊ីហ្វិក នេះជា​តំបន់​មាន​រញ្ជួយ​ដី​សកម្ម​បំ​ផុត​នៅលើពិភពលោក។

ខ្សែក្រវ៉ាត់ភ្នំភ្លើងប៉ាស៊ីហ្វិកគឺជា​តំបន់​មាន​រាងដូច​ក្រចក​សេះជាប់នឹងមហាសមុទ្រប៉ាស៊ីហ្វិក។ មិនត្រឹម​តែ​រញ្ជួយ​ដីប៉ុណ្ណោះទេ នេះក៏ជាកន្លែងដែលភ្នំភ្លើងដំណើរការផងដែរ។ ​តំបន់​មាន​រាងដូច​ក្រចក​សេះមានទទឹង ៤ ម៉ឺនគីឡូម៉ែត្រតភ្ជាប់ជាមួយមហាសមុទ្រជិតៗដូចតំបន់​ភ្នំ​ភ្លើង ខ្សែក្រវ៉ាត់ភ្នំភ្លើង (មាន​ប្រហែល ៤៥២ ភ្នំ​ភ្លើង​)។

រូបភាព https://aminoapps.com/

រញ្ជួយដីនៅជប៉ុនភាគច្រើនបណ្តាលមកពីការប៉ះទង្គិចគ្នាដោយ​សំបកផែន​ដី។ សំបក​ផែន​ដីមាន​នៅ​ក្នុង​ខ្សែក្រវ៉ាត់ភ្នំភ្លើង ​ក្រោម​សមុទ្រហ្វីលីពីនឬមហាសមុទ្រប៉ាស៊ីហ្វិកប៉ះទង្គិចគ្នាបង្កើត​ជារញ្ញួយ​ដី។

​រញ្ជួយ​ដីអមនឹងរលកយក្សស៊ូណាមិ

រលកយក្សស៊ូណាមិ (Tsunami) កើតឡើងដោយសារការរំខាននៅក្រោម​​សមុទ្រដែល​បណ្តាល​មក​ពីការផ្លាស់ប្តូររូបរាងបាត​សមុទ្រ​តាមទិសបញ្ឈរឬផ្ដេក។ ការផ្លាស់ប្តូរទាំងនេះបណ្តាលមកពីបុព្វហេតុធំៗចំនួនបីគឺ៖ រញ្ជួយដី បន្ទុះ​ភ្នំ​ភ្លើងឬ​បែក​ផ្ទាំង​ទឹកកកក្រោម​បាតសមុទ្រ។

ការបកស្រាយតៗគ្នា

ប្រជាជនជប៉ុននិយាយ​តៗគ្នារឿងនិយាយ​អំពី Namazu (鯰) ឬ Ōnamazu (大鯰) មាន​ន័យ​ថា​ត្រីយក្ស​គ្មាន​ស្រកា​គឺជាបុព្វហេតុនៃរញ្ជួយដី។ វារស់នៅក្នុងភក់ក្រោមកោះរបស់ជប៉ុន ហើយ​ត្រូវ​បាន​ទេវតា Takemikazuchi (建御雷/武甕槌) ការ​ពារ។

Takemikazuchi (建 御 / 武) គឺជា​ទេវ​តា​ក្នុង​ទេវកថារបស់ជប៉ុនដែល​ជា​ទេវតាផ្គរ និងដាវ។ ​ទេវ​តានេះ​ត្រូវ​បាន​គេ​ហៅ​ថា Kashima-no-kami ជា​ទេវ​តា​សំ​ខាន់​ត្រូវបានគេគោរពបូជាក្នុង​ប្រាសាទ Kashima នៅ Kashima, Ibaraki (និងប្រាសាទ Kashima ផ្សេងទៀត)។

រូបភាព https://aminoapps.com/

នៅពេលដែល Takemikazuchi ដោះលែង Namazu ទៅវារត់បណ្តាលអោយ​មាន​រញ្ជួយ​ដី​យ៉ាង​ខ្លាំង​។ Namazu គឺជានិមិត្តរូបនៃសំណាង និងការប្រទានទ្រព្យសម្បត្តិ ប៉ុន្តែ​​មានឥទ្ធិពលបំផ្លិចបំផ្លាញ។

ទោះបីកម្លាំង​​បំផ្លិចបំផ្លាញរបស់ Namazu ខ្លាំង ប៉ុន្តែ​ប្រជាជន​មាន​អារម្មណ៍​ទុក​ចិត្ត​ពីព្រោះទេវតាផ្គរអ្នកចម្បាំង Takemikazuchi-no-mikoto បាន​បង្ក្រាបវាដោយថ្មពិសេសមួយហៅថា kaname-ishi (要石)។ ទេវតា​សង្កត់ដុំថ្មលើក្បាល Namazu ដើម្បី​កាត់​បន្ថយការ​ធ្វើ​​ចលនា​របស់​វា (គឺជាអាំងតង់ស៊ីតេនៃរញ្ជួយដី)។ ពី​ប្រាសាទ Kashima នៅ Hitachi ភាគឦសានតូក្យូយើង​អាចមើលឃើញ​ទំហំ​ ១៥ សង់​ទី​ម៉ែត្រ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ថ្ម។ ដំ​ណាលរឿង​នេះ​មាន​ពាក្យ​មួយ​ឃ្លាថា៖

“ទោះបីមានរញ្ជួយដីកើតឡើង គ្មាន​អ្វី​ត្រូវ​ខ្លាចព្រោះ​ទេវតា Kasshima បាន​សង្កត់​ថ្ម kaname-ishi ចំ​កន្លែង”។

រូបភាព https://aminoapps.com/

Namazu អាចនាំមកនូវគ្រោះមហន្តរាយ និងការបំផ្លាញ ប៉ុន្តែ​ខ្លួន​វា​ផ្ទាល់​ក៏​មាន​ចំ​នុច​ល្អ​ដែរ។ ត្រី​គ្មាន​ស្រ​កា​តំ​ណា​ងអោយការ​ផ្លាស់​ប្តូរ​នៃ​ពិភព​លោក​ (ហៅ​ថា yo-naoshi)។ ប្រជាជន​ក្រី​ក្រ​ចូ​ល​ចិត្ត​គំនិត​នេះ​ព្រោះ​វាអាច​ជួយ​អោយអង្រួនឋានៈរបស់ក្រុមអ្នកកាន់អំណាចដើម្បី​ចាប់​ផ្តើម​សារជាថ្មី។ គំនិត​នេះ​ពិតជា​ពេញ​និយមក្នុងកំឡុងពេលរញ្ជួយ​ដីនៅសម័យអេដូ។

គំនិត yo-naoshi បំ​ណង​សង្ឃឹមថាមនុស្ស​ក្រី​ក្រ​ទទួលមរតកទ្រព្យសម្បត្តិពី​វណ្ណៈខ្ពស់​ជាង។

ត្រី​គ្មាន​ស្រកា – ព្យាករណ៍អំពីរញ្ជួយដី

ត្រី​គ្មាន​ស្រកាអាចមានប្រវែងរហូតដល់ ១១ ម៉ែត្រ មនុស្សជាច្រើនជឿថានេះជាសញ្ញានៃគ្រោះមហន្តរាយ។ នៅពេលដែលអ្នកនេសាទចាប់បាន​ត្រីគ្មាន​ស្រកា ពួកគេ​ភ័យ​ខ្លាចរញ្ជួយដីឬរលកយក្សស៊ូណាមិកើតឡើង។

ត្រី​គ្មាន​ស្រកា​នៅប្រទេសជប៉ុនត្រូវបានគេចាត់​ទុក​ជា “សារមកពី​ទេវតាសមុទ្រ”។ ត្រីនេះរស់នៅក្រោម​ផ្ទៃទឹក​ប្រហែល ១ គីឡូម៉ែត្រ ហើយ​នឹង​លិច​ចុះ​ពេលឈឺឬងាប់។ ក្នុងឆ្នាំ ២០១០ យ៉ាងហោចណាស់ត្រីគ្មាន​ស្រកាចំ​នួន​ ១០ ក្បាលជាប់លើ​គោក ប៉ុន្មាន​ខែ​មុន​ពេល​គ្រោះ​មហន្ត​រាយ​ក្នុង​ខែ​មី​នា​ឆ្នាំ ២០១១ កើត​ឡើង​សម្លាប់​មនុស្ស​អស់​ ១៩.០០០ នាក់ និងបំផ្លាញរោងចក្រនុយក្លេអ៊ែរនៅ Fukushima។

រូបភាព https://aminoapps.com/

ការ​ពន្យល់​តាមលក្ខណៈវិទ្យាសាស្ត្រអ្នក​ជំនាញ​និយាយ​ថាត្រីដែល​រស់​ក្រោម​បាត​សមុទ្រជ្រៅអាច​ប្តូរ​ទៅ​តំបន់​ទឹក​រាក់ព្រោះពួកវា​ដឹងពីការ​ប្រែប្រួល​ក្រោម​សមុទ្រ។

ទោះបីប្រព័ន្ធប្រកាស​គ្រោះមហន្តរាយរបស់រដ្ឋាភិបាលជប៉ុនជួយ​អោយប្រជាជនជម្លៀសទៅតំបន់​ជន​ភៀស​ខ្លួន ប៉ុន្តែ​ប្រជាជន​នៅ​តែ​ជឿលើសញ្ញាធម្មជាតិដូចខាងលើ។ អ្នក​ជំនាញ​និយាយ​ថាចាប់​ពី ៧០-៨០% នៃឆ្នេរប៉ាស៊ីហ្វិកក្នុងប្រទេសជប៉ុននឹងទទួលរងរញ្ជួយដីក្នុងរយៈពេល ៣០ ឆ្នាំខាងមុខ។

លទ្ធផលនៃការស្រាវជ្រាវនេះត្រូវបានចុះផ្សាយនៅក្នុងសារព័ត៌មានរបស់សមាគមរញ្ជួយដីអាមេរិច។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: