អនុស្សាវរីយ៍ពេលទៅមើល​ស្លឹកឈើក្រហមនៅ Nagano

នៅថ្ងៃទី ៨ ខែវិច្ឆិកាឆ្នាំ ២០១៩ ខ្ញុំមានឱកាសបានទៅលេងទីក្រុង Chino ខេត្ត Nagano។

Nagano គឺជាកន្លែងដែលពោរពេញទៅដោយបិរយាកាស​ធម្មជាតិ។ ​ក្នុង​ព្រៃ​ឈើនៃ​ទី​ក្រុង​ Chino ធន​ធាន​ទេសចរណ៍ដូចជាភ្នំ Yatsugatake បឹង Shirakaba និង​ខ្ពង់​រាប Tateshina មើលទៅពិតជាអស្ចារ្យដែលទាក់​ទាញ​ភ្ញៀវទេសចរណ៍រាប់លាននាក់មក​ទស្ស​នា​។ ទី​ក្រុង​មើល​ទៅ​ស្អាត​បំ​ផុត​នៅរដូវស្លឹកឈើជ្រុះ។ ប៉ុន្តែ​គួ​រអោយ​​ស្តាយ​រដូវស្លឹកឈើក្រហម​មិនមានលក្ខណៈពិសេសដូចរាល់ដងទេ។

រដូវក្តៅបានកន្លងផុតហើយ​រដូវ​រងាបាន​មក​ដល់ នៅ​ពេល​រដូវ​កាល​ប្រែប្រួល​អ្នកអាចមើលឃើញជួរភ្នំទាំង​មូល​ដូចជាប្តូរ​ពណ៌ថ្មី។  អ្វីដែលគួរអោយចាប់អារម្មណ៍គឺថាជារៀងរាល់ឆ្នាំការផ្លាស់ប្តូរនាំមកនូវ​ភាព​ស្រស់ស្អាត​ខុសៗគ្នាមូល​ហេតុ​ដោយសារតែភាពខុសគ្នារវាងសីតុណ្ហភាព ពន្លឺព្រះអាទិត្យ និង​បរិមាណ​ទឹក​ភ្លៀងជារៀង​រាល់​ឆ្នាំ។

ភាពខុសគ្នាកាន់តែខ្លាំងរវាងសីតុណ្ហភាពនៅរដូវក្តៅ និងរដូវស្លឹកឈើជ្រុះកាន់តែច្រើននឹង​ធ្វើ​អោយ​ស្លឹក​ឈើ​មាន​ពណ៌​កាន់​តែ​ស្អាត។ ឧទាហរណ៍ប្រសិនបើសីតុណ្ហភាពធ្លាក់ចុះក្រោម ៨ អង្សាភ្លាមៗនោះពណ៌បៃតងនៃស្លឹកនឹងប្រែទៅជាពណ៌ក្រហម ពណ៌ទឹកក្រូចឬលឿង។ ក្រៅពីនេះនៅពេលស្លឹកឈើទទួលពន្លឺព្រះអាទិត្យតិចដើម​ឈើនឹងបំ​បែក​​ក្លរ៉ូហ្វិល ហើយស្រូបយកសារធាតុចិញ្ចឹមពីស្លឹកបង្កើតជាបាតុភូតប្រែពណ៌។ ចំពោះ​លក្ខខណ្ឌដែលទាក់ទងនឹងទឹកភ្លៀង។ នៅពេលរបបទឹកភ្លៀងមិនគ្រប់គ្រាន់ធ្វើ​អោយ​ដើម​ឈើមិន​អាច​លូត​លាស់​។ ផ្ទុយទៅវិញប្រសិនបើភ្លៀងខ្លាំងដូចជា​មាន​ព្យុះ និងទឹកជំនន់ដើម​ឈើងាយ​នឹង​លិច​។ បរិមាណទឹក​ភ្លៀងល្មមផ្តល់​ជីវិតដ៏មានតម្លៃសម្រាប់រុក្ខជាតិ។ ការប្រែពណ៌របស់រុក្ខជាតិនៅរដូវស្លឹកឈើជ្រុះមាន​រយៈពេល​ខ្លី បន្ទាប់​មក​ស្លឹកនឹង​ចាប់​ផ្តើម​ជ្រុះពេល​អាកាស​ធាតុ​ប្រែជា​ត្រជាក់។

ទោះបីជាឆ្នាំនេះខ្ញុំអាចទៅមើលស្លឹកឈើក្រហមនៅក្នុងទីក្រុង Chino ប៉ុន្តែនៅឆ្នាំក្រោយខ្ញុំប្រាកដជាទៅ​លេង​នៅកន្លែង​ផ្សេង​ទៀត​នៅ Nagano ដើម្បី​គយ​គន់​ទេស​ភាព​ដ៏អស្ចារ្យទាំងនេះ។ ចំណាយពេលតែ ២ ម៉ោង​ធ្វើដំណើរចេញពីស្ថានីយ៍ Shinjuku ទីក្រុងតូក្យូអ្នកអាចក្រសោបយកធម្មជាតិទាំង​មូល​ ដូច្នេះកុំខក​ខាន​បទពិសោធដ៏អស្ចារ្យនៅ Nagano ណា!

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: