ភ្នំហ្វូជីនិមិត្តរូបនៃវប្បធម៌របស់ប្រទេសជប៉ុន

ចំពោះជនជាតិ​ជប៉ុនការឡើងភ្នំហ្វូជីគឺជាពិធីផ្នែកព្រលឹងវិញ្ញាណ។ ចំណែកជនបរទេសវិញភ្នំ​ហ្វូជីពិតជាស្អាតដូចនៅលើពពក។

រូបភាព https://pixabay.com/

ភ្នំហ្វូជីគឺជានិមិត្តរូបដ៏ពិសិដ្ឋនៃប្រទេសជប៉ុន។ មានកម្ពស់ ៣៧៧៦ ម៉ែត្រគ្របដណ្តប់ទៅដោយព្រិលគ្រប់រដូវ ធ្វើអោយ​អ្នក​ដែល​មក​ទី​នេះចង់ឃើញសម្រស់ដ៏អស្ចារ្យនៃភ្នំហ្វូជី។ ភ្នំហ្វូជីតាម​ពិតគឺជា​ភ្នំ​ភ្លើងដែលមានអាយុកាលច្រើនឆ្នាំ ហើយ​នៅ​តែ​ដំ​ណើរ​ការ​ លើ​កំ​ពូល​ភ្នំមានព្រិល​សគ្របដណ្តប់ជាហេតុ​ទាក់ទាញភ្ញៀវទេសចរណ៍ឱ្យ​មកទស្សនា និង​កំ​សាន្ត។ សម្រាប់ប្រជាជនជប៉ុនភ្នំហ្វូជីគឺជាភ្នំដ៏ពិសិដ្ឋដែលតំណាងឱ្យសំណាងល្អ និងភាពល្អ។ នៅ​ថ្ងៃ​ដើម​ឆ្នាំ​ថ្មីអ្នកដែលសុបិនឃើញភ្នំនេះពិតជាមានសំណាងណាស់។

Fun fact អំពីភ្នំហ្វូជី៖

  • ប្រជាជន​ក្នុង​តំបន់ដែលគោរពបូជាភ្នំហ្វូជីបានបង្កើតសមាគមន៍សាសនាមួយមានឈ្មោះថាហ្វូជីកូ (Fujiko)
  • ប្រជាជន​ជប៉ុន​ចង់​ឡើង​ភ្នំ​ហ្វូ​ជី​ម្តងក្នុង​ជីវិត
  • នៅខែកក្កដាឆ្នាំ ២០១៥ ភ្នំហ្វូជីមានសេវាអុីនធឺណេតឥតគិតថ្លៃ ដូច្នេះអ្នកអាចចែករំលែកបទពិសោធ រូបថតរបស់អ្នកនៅលើភ្នំជាមួយគ្រួសារ និងមិត្តភក្តិ។

អ្វី​ដែល​ទាក់​ទាញ​ភ្ញៀវទេសចរណ៍មិន​ត្រឹម​តែ​ភាព​ដ៏អស្ចារ្យនៃ​ភ្នំ​ហ្វូ​ជី​ប៉ុណ្ណោះ​ទេ ភ្ញៀវទេសចរណ៍ក៏​អាច​គយ​គន់ទេសភាពជម្រាលភ្នំ និងតាមជួរភ្នំផងដែរ។ នៅលើជម្រាលភាគខាងជើងមានបឹងចំនួន ៥ លាតសន្ធឹងពីខាងកើតទៅខាងលិចដូចជាបឹង Kawaguchi បឹង Sai បឹង Shoji បឹង Motosu។ ជាពិសេសបឹង Kawaguchi មាន​មនុស្ស​មក​ទស្សនា​ច្រើន​បំផុត​ព្រោះផ្ទៃទឹក​នៅលើបឹង​ឆ្លុះបញ្ចាំងពីស្រមោលនៃកំពូលភ្នំហ្វូជីជាពិសេសនៅពេលថ្ងៃរះ និងពេលថ្ងៃលិច។ ទិដ្ឋភាព​ដូចក្នុង​សុបិន្តដែលមិនអាចបំភ្លេចបាន។

រូបភាព https://pixabay.com/

សៀវភៅ​មួយ​និយាយ​​អំពី​ប្រទេសជប៉ុន​ថាទោះបីចាប់ពី​ឆ្នាំ ១៧០៧ គ្មាន​បន្ទុះ​ភ្នំ​ភ្លើង​ ប៉ុន្តែភ្នំហ្វូជីនៅតែត្រូវបានគេចាត់ទុកជាភ្នំភ្លើងដែល​ដំ​ណើរ​ការធម្មតា​ក្នុងចំណោម ៧៧ ភ្នំ​ភ្លើង​ដទៃទៀត។ នៅប្រទេសជប៉ុននៅ​តែមានដាន ២ ដងនៃបន្ទុះ​ភ្នំ​ភ្លើងនេះ។ ពី​ទី​ក្រុង​តូក្យូពេល​មេឃស្រឡះគេអាច​មើល​ឃើញ​ស្នាម​ក្រហមនៅចំកណ្តាលផ្ទៃមេឃខៀវ។ នេះជានិមិត្តរូបជាតិដ៏ស្រស់ស្អាតដែលប្រជាជនជប៉ុនមានសំណាងណាស់។

Do Manh Tai

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: