Rokurokkubi បិសាចស្រីកវែង
ប្រទេសជប៉ុនគឺជាប្រទេសមួយដែលមានវប្បធម៌សម្បូរបែបដូចជាសាមូរ៉ៃ Ninja រហូតដល់ភ្នំហ្វូជី។ រឿងព្រេងរបស់ជប៉ុនក៏ចម្រុះផងដែរ ដូច្នេះដើម្បីរៀបរាប់ទាំងអស់មិនមែនជារឿងមួយថ្ងៃទេ។ ថ្ងៃនេះយើងនឹងនិយាយអំពីតួអង្គ Rokurokkubi បិសាចស្រីកវែងនៅក្នុងរឿងព្រេងនិទាន។
រូបភាព http://hukumusume.com/douwa/pc/100monogatari/006.htm
នៅក្នុងរាត្រីព្រះច័ន្ទពេញវង្ស ខ្យល់ត្រជាក់ ចៃដន្យអ្នកឃើញនារីម្នាក់ស្លៀកឈុតគីម៉ូណូប្រពៃណី។ នារីស្រស់ស្អាតអង្គុយម្នាក់ឯងក្រោមពន្លឺព្រះច័ន្ទធ្វើអោយអ្នកមើលមិនព្រិចភ្នែក។ ប៉ុន្តែភ្លាមៗនោះករបស់នាងស្រាប់តែវែងធ្វើអោយអ្នកខ្លាច។
នារីកវែងនោះគឺជា Rokurokkubi ( ろくろっ首)
តំបន់ដែលនាងបង្ហាញខ្លួន៖ គ្រប់ទីកន្លែងជាពិសេសទីក្រុងធំ និងកន្លែងលេងកំសាន្ត។
ជំនាញ៖ ធ្វើអោយកវែង ប្តូរមុខមាត់
កម្រិតគ្រោះថ្នាក់៖ ជាទូទៅមិនបង្កគ្រោះថ្នាក់ទេ
ចូលចិត្ត៖ អ្នកដែលលោភលន់ឬក្រអឺតក្រទម
មិនចូលចិត្ត៖ អ្នកដែលខំធ្វើខ្លួនល្អ ចេះទប់ចិត្ត និងមនុស្សគួរអោយធុញទ្រាន់។
រូបភាព http://hukumusume.com/douwa/pc/100monogatari/006.htm
Rokurokkubi គឺជាបិសាចស្រីមានកវែងអាចបត់បែនបាន មើលទៅដូចជាមនុស្សធម្មតានៅពេលថ្ងៃប៉ុន្តែពេលយប់ករបស់នាងវែងសម្រាប់តាមដានឬធ្វើឱ្យមនុស្សភ័យស្លន់ស្លោ។ Rokurokkubi មានសមត្ថភាពប្រែមុខទៅជាបិសាចគួរឱ្យខ្លាចផងដែរ។ ក្រៅពីអាចទាញកអោយវែង និងប្តូរមុខមាត់ នាងដូចជាគ្មានសមត្ថភាពផ្សេងទៀតទេ ដូច្នេះកម្រិតបង្កគ្រោះថ្នាក់ហាក់ដូចជាស្មើសូន្យ។ ទោះជាយ៉ាងណារូបរាង និងមុខមាត់របស់នាងអាចនឹងបំភ័យមនុស្សអោយខ្លាច អ្នកដែលមានប្រវត្តិជំងឺបេះដូង កូនក្មេងឬមនុស្សចាស់ដែលត្រូវនាងបំភ័យអាចនឹងស្លាប់។ ទោះបីជាគួរឱ្យខ្លាចក៏ដោយប៉ុន្តែនៅជប៉ុននាងមានប្រជាប្រិយភាពណាស់ គេយករូបនាងផលិតជាខ្សែភាពយន្ត រឿងតុក្កតា សៀវភៅរឿងឬរបស់ក្មេងលេង។ អាចនិយាយបានថាតួអង្គនៅថ្ងៃនេះក្រៅពីមានកវែង នាងមានសម្រស់ស្រស់ស្អាត និងទន់ភ្លន់អង្គុយនៅក្រោមពន្លឺព្រះច័ន្ទ។
Do Manh Tai