ណែនាំអំពីវិធីថែរក្សាសុខភាព
ដើមកំណើតនៃឳសថជប៉ុនវិវត្តចេញពីឳសថចិន (ឳសថបូព៌ា) ។ ក្រោយមកឳសថពីបស្ចិមប្រទេសនាំចូលហើយមានឥទ្ធិពលខ្លាំង រហូតមកដល់បច្ចុប្បន្នវេជ្ជសាស្រ្តភាគច្រើនរបស់ជប៉ុនគឺមកពីប្រទេសលោកខាងលិច។
នៅលើពិភពលោកមាន ៧០០០ ជំងឺដែលវិជ្ជាពេទ្យមិនទាន់ព្យាបាលបាន។ ភាគច្រើនមិនដឹងពីមូលហេតុដែលបណ្តាលឲ្យមានជំងឺ ប្រហែល ៧០ ឆ្នាំមុនជំងឺអាឡែស៊ីកាន់តែច្រើនឡើងៗគ្មានវិធីព្យាបាល។ ហេតុអ្វីកាលពីមុនគ្មានជំងឺបែបនេះ?
រូបភាព https://www.sbbit.jp/article/cont1/33888
ការសំយោគវិជ្ជាពេទ្យបញ្ជាក់ថា សារធាតុគីមីក្នុងបរិយាកាសគឺជាមូលហេតុបង្កជំងឺ។ ចំពោះប្រទេសជប៉ុនតាំងពីចប់សង្គ្រាមសារធាតុគីមីភាយចូលបរិយាកាស អាហារមានផ្ទុកសារធាតុរក្សាចំណីកុំឲ្យខូច គ្រឿងទេសបន្ថែមរសជាតិ និងផលិតផលកសិកម្ម -ល-។ ជាមួយនឹងសារធាតុគ្រោះថ្នាក់មួយចំនួនទៀត។
មានស្ថិតិបង្ហាញថា ដោយសារមូលហេតុនេះធ្វើឲ្យជំងឺកើនឡើង។ តាំងពីពេលនោះមកពិភពលោកចាប់ផ្តើមកម្រិតការប្រើប្រាស់សារធាតុគីមី។ ឧទាហរណ៍លុបបំបាត់អាហារដែលផ្ទុកថ្នាំសម្លាប់សត្វល្អិត ឬសារធាតុរក្សាកុំឲ្យខូច។ បង្កើនការប្រើប្រាស់បន្លែសរីរាង្គ(បន្លែធម្មជាតិ) ។
គំនិតទទួលទានអាហារធានាសុខភាពកាន់តែពេញនិយម។ នៅក្នុងសម័យរបស់ខ្ញុំទីក្រុងតូក្យូត្រូវបំពុលធ្ងន់ធ្ងរ ប៉ុន្តែសព្វថ្ងៃនេះកាន់តែប្រសើរឡើង។ បច្ចុប្បន្នបណ្តាប្រទេសមួយចំនួនស្ថិតក្នុងស្ថានភាពត្រូវបំពុលបរិស្ថាន។ ប្រសិនបើចង់លើកកម្ពស់ការយល់ដឹងរបស់មនុស្សត្រូវពឹងទៅលើពេលវេលា និងល្បឿននៃការកែលំអ។ ការត្រួតពិនិត្យគុណភាពទឹកស្អាតកាន់តែកើនឡើង និងការគ្រប់គ្រងគ្រឿងបន្ថែមចំណីអាហារក៏កាន់តែរឹតបណ្តឹងដែរ។
ដូច្នេះហេតុអ្វីបានជាមនុស្សសម័យនេះនៅតែផ្អែកលើថ្នាំជាច្រើនដើម្បីឲ្យសុខភាពល្អ?
នៅក្នុងថ្នាំក៏មានសមាសធាតុគីមីច្រើនដែរ ហេតុអ្វីមនុស្សត្រូវបញ្ជូនសារធាតុគីមីទៅក្នុងខ្លួន?
សូមកុំបញ្ជូនសារធាតុគីមីទៅក្នុងខ្លួនរបស់អ្នកដើម្បីទទួលបានសុខភាពល្អ។
ការសំយោគវិជ្ជាពេទ្យបានគិតអំពីការព្យាបាលតាមបែបធម្មជាតិ ជួយឲ្យយរាងកាយមានសុខភាពល្អ មានន័យថាលើកកម្ពស់សុខភាពកាត់បន្ថយជំងឺ។ ជាជាងរង់ចាំឲ្យមានជំងឺទើបរកវិធីព្យាបាល។
ដើម្បីដាក់ឲ្យអនុវត្តមិនមែនជារឿងងាយស្រួលនោះទេ។ ដូចដែលបានរៀបរាប់រួចមកហើយ ប្រទេសជប៉ុនទទួលឥទ្ធិពលពីបស្ចិមប្រទេស។ ដើម្បីផ្លាស់ប្តូរគំនិតត្រូវការពេលវេលា។
ជាការពិត មិនអាចផ្លាស់ប្តូរផ្នត់គំនិតលើគ្រប់វិស័យដូចជាវេជ្ជសាស្ត្រ កសិកម្ម បរិស្ថានឆាប់ៗបានទេ។ អ្វីដែលត្រូវធ្វើនៅពេលនេះត្រូវចេះសង្កេតមើល។
ដើម្បីសុខភាពសហគមន៍ JAPO ជាមួយនឹងវិជ្ជាពេទ្យផ្តល់ឲ្យអ្នកនូវព័ត៌មានត្រឹមត្រូវ និងផ្លាស់ប្តូរគំនិតទៅលើថ្នាំពេទ្យក្នុងសម័យសព្វថ្ងៃ។
Kengo Abe