បុរសម្នាក់រៀបចំគម្រោងសម្លាប់ប្រពន្ធដើម្បីទទួលបានប្រាក់ធានារ៉ាប់រង
នៅឆ្នាំ ១៩៨៦ នៅអូគីណាវ៉ាប្រទេសជប៉ុន។
ស្រ្តីម្នាក់អាយុ ៣៣ ឆ្នាំពេលកំពុងធ្វើដំណើរលើកោះអូគីណាវ៉ាស្រាប់តែតឹងទ្រូងពិបាកដកដង្ហើម។ នាងត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យយ៉ាងលឿន ប៉ុន្តែនៅតែមិនអាចសង្គ្រោះជីវិត។
វេជ្ជបណ្ឌិតធ្វើការវិនិច្ឆ័យរកមូលហេតុនៃការស្លាប់បណ្តាលមកពីគាំងបេះដូងធ្វើអោយគាត់ស្លាប់ភ្លាមៗមិននឹកស្មានដល់។ មនុស្សស្លាប់ដោយសារគាំងបេះដូងជាង ៤ ម៉ឺននាក់នៅក្នុងប្រទេសជប៉ុនដូច្នេះនេះជារឿងធម្មតា។ ទោះយ៉ាងណាវេជ្ជបណ្ឌិតវ័យក្មេងម្នាក់ឈ្មោះ Ohno សង្ស័យទើបយកឈាមពីស្ត្រីដែលបានស្លាប់ទៅធ្វើតេស្ត។
រឿងរ៉ាវកាន់តែស្មុគស្មាញនៅពេលបុរសម្នាក់ឈ្មោះ Kamiya ប្តីរបស់ជនរងគ្រោះបានមកការិយាល័យក្រុមហ៊ុនធានារ៉ាប់រង។ បុគ្គលនេះទទួលបានប្រាក់ចំនួន ២ លានដុល្លារដោយសារមរណភាពប្រពន្ធរបស់គាត់។ គាត់បានទិញកញ្ចប់ធានារ៉ាប់រង premium ២,០០០ ដុល្លាជារៀងរាល់ខែសម្រាប់ប្រពន្ធ ចំនួនទឹកប្រាក់ដូចជាមិនសមហេតុផលចំពោះអ្នកដែលធ្វើការមានប្រាក់ខែធម្មតាដូចគាត់។
ប៉ូលីសយល់ថាមិនប្រក្រតីទើបធ្វើការស៊ើបអង្កេត បន្ទាប់មករកឃើញព័ត៌មានគួរអោយសង្ស័យជាច្រើន។ Kamiya និងភរិយារៀបការក្រោយពេលជួបគ្នារយៈពេល ១ ខែ។ ពីមុន Kamiya ធ្លាប់មានប្រពន្ធពីរនាក់ទៀត អ្នកទាំងពីរស្លាប់ដោយសារមូលហេតុស្រដៀងគ្នា។ ព្រោះតែការស្លាប់របស់ប្រពន្ធ Kamiya ទទួលបានប្រាក់ធានារ៉ាប់រងយ៉ាងច្រើន។
វេជ្ជបណ្ឌិត Ohno បានត្រួតពិនិត្យផ្នែកវិទ្យាសាស្រ្ត។ គាត់បានស៊ើបអង្កេតថាតើជាតិពុលអ្វីអាចបណ្តាលអោយគាំងបេះដូង។ មានសារធាតុចំនួន ៣ ដែលត្រូវបានគេលើកឡើងគឺ Caffeine, amphetamines និង aconitine -ល-។ សារធាតុ aconitine ត្រូវបានគេរកឃើញនៅក្នុងផ្កាមានជាតិពុលច្រើនជាង ១០ ដងបើប្រៀបនឹង kali xyanua។ សារធាតុនេះរំញោចសាច់ដុំ និងកោសិកាបណ្តាអោយស្លាប់។
រូបភាព https://twitter.com/hashtag/aconitine
ប៉ូលីសក៏បានរកឃើញសារធាតុ aconitine ក្នុងអាផាតមេនរបស់ Kamiya ប៉ុន្តែភស្តុតាងមិនគ្រប់គ្រងសម្រាប់ចោទប្រកាន់។ មូលហេតុគឺថាពួកគេមិនអាចពន្យល់ពីកត្តាពេលវេលា។
ពេលវេលាមិនសុីគ្នា
Aconitine គឺជាសារធាតុពុលខ្លាំងដែលអាចសម្លាប់មនុស្សក្នុងរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ។ ប៉ុន្តែលើកចុងក្រោយជនរងគ្រោះលេបថ្នាំគឺជាង ២ ម៉ោងមុនពេលថ្នាំពុលចាប់ផ្តើមរើឡើង។ ប៉ូលីសព្យាយាមបង្ហាញពីសម្មតិកម្មថាថ្នាំគ្រាប់វែងធ្វើអោយកាត់បន្ថយជាតិពុល។ ប៉ុន្តែប្រសិនបើអាចពន្យាពេលវេលាក៏ត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ។
ភស្តុតាមិនអាចចោទប្រកាន់ Kamiya ទេ។
ចម្លើយគឺយកពិសបង្រ្កាបពិស សារធាតុដែលអាចទប់ស្កាត់ aconitine គឺ tetrodotoxin មាននៅក្នុងត្រី Pufferfish។
រូបភាព https://vietnamembassy-japan.org/
បុរសម្នាក់នេះបានស្រាវជ្រាវសារធាតុពុលទាំងពីរ ខណៈពេលដែល aconitine ធ្វើអោយរំញោចសាច់ដុំ និងណឺរ៉ូនសរសៃប្រសាទចំណែក tetrodotoxin រារាំងសកម្មភាពសាច់ដុំទទួលពីខួរក្បាល។ ល្បិចស្ថិតលើពេលវេលាប្រតិកម្មនៃសារធាតុទាំងពីរគឺខុសគ្នានាំអោយពេលវេលាស្លាប់របស់ជនរងគ្រោះត្រូវពន្យាពេល។
វេជ្ជបណ្ឌិត Ohno បានរកឃើញសារធាតុពុល និង etrodotoxine នៅក្នុងឈាម។ Kamiya ត្រូវបានចាប់ខ្លួន និងផ្តន្ទាទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត។ មុនពេលប្រើល្បិតសម្លាប់មនុស្សគាត់បានព្យាយាមបំពុលសត្វកណ្តុរដើម្បីទទួលបានលទ្ធផល។
អ្វីដែលគួរអោយសោកស្តាយគឺគំនិត និងសមត្ថភាពវិទ្យាសាស្រ្តរបស់ជនល្មើសគួរតែយកទៅប្រើក្នុងគោលបំណងល្អជាជាងសម្លាប់ប្រពន្ធខ្លួនដើម្បីទទួលបានប្រាក់ធានារ៉ាប់រង។
Sacchan