ការសិក្សានៅបរទេស – បទពិសោធដែលគួរឱ្យចងចាំបំផុតនៅប្រទេសជប៉ុន
ប្រសិនបើមាននរណាម្នាក់សួរខ្ញុំថា “តើអ្វីដែលគួរអោយចងចាំបំផុតនៅប្រទេសជប៉ុន?” ចម្លើយមានច្រើនណាស់។ នេះជាលើកទីមួយដែលខ្ញុំបានទៅលេង មើលទេសភាព ជិះរថភ្លើងក្រោមដី មើលភ្នំហ្វូជី និងទទួលទានអាហារនៅជប៉ុន។ ប៉ុន្តែសម្រាប់ខ្ញុំបទពិសោធដែលមិនអាចបំភ្លេចបាននៅប្រទេសជប៉ុនគឺជាការធ្វើដំណើរតាំងពីចាប់ផ្តើមរហូតដល់បញ្ចប់។
– តើអ្នកធ្លាប់ឆ្ងល់ថាទៅជប៉ុនដើម្បីអ្វីទេ?
ប្រហែលមនុស្សជាច្រើននឹងនិយាយថាដើម្បីទទួលបានបទពិសោធថ្មី ការសិក្សាឬរកប្រាក់ដើម្បីផ្គត់ផ្គង់គ្រួសារ។ ចំណែកខ្ញុំវិញគឺដើម្បីគេចខ្លួន នៅពេលបញ្ចប់ការសិក្សានៅវិទ្យាល័យខ្ញុំក៏ដូចជាមិត្តភក្តិដទៃទៀតចង់បានសេរីភាពគ្មាននរណាគ្រប់គ្រង និងមានក្តីស្រមៃជាច្រើន។ រៀបចំឥវ៉ាន់ទៅទីក្រុងស្នាក់នៅម្នាក់ឯង ខ្ញុំចាប់ផ្តើមចូលរៀន និងដាក់ពាក្យសុំការងារក្រៅម៉ោង។ ឆ្លងកាត់បទពិសោធការងារក្រៅម៉ោងជាច្រើន ការងារដែលខ្ញុំធ្វើយូរជាងគេគឺអ្នកគិតលុយក្នុងរង្គសាលមួយ។
បន្ទាប់ពីធ្វើការនៅកន្លែងនោះមួយរយៈពេល ខ្ញុំក៏បានធ្វើការនៅ Beerclub រង្គសាលឬភោជនីយដ្ឋានមួយចំនួន។ ព្រោះតែការងារទាំងនេះខ្ញុំអាចរកបានប្រហែល ៥០០ ដុល្លាក្នុងមួយខែ ក្នុងឱកាសបុណ្យប្រាក់ខែខ្ញុំអាចកើនឡើងពី ២-៣ ដង។ ចរិករបស់ខ្ញុំតាំងពីតូចចូលចិត្តដើរលេង ខ្ញុំអាចរកប្រាក់ដោយខ្លួនឯង ហើយធ្វេសប្រហែសក្នុងការសិក្សា។ ថ្ងៃមួយគ្រួសារខ្ញុំជួបការលំបាកផ្នែកហិរញ្ញវត្ថុ ហើយមិនសប្បាយចិត្តរឿងសេ្នហា។
មានអារម្មណ៍ថារឿងអាក្រក់ទាំងអស់កើតឡើងក្នុងពេលតែមួយ ខ្ញុំស្ថិតក្នុងស្ថានភាពធ្លាក់ទឹកចិត្ត និងអស់សង្ឃឹម។ ខ្ញុំចង់រត់គេចទៅអោយឆ្ងាយមើលឡើងវិញពីរបៀបរស់នៅ និងការគិតរបស់ខ្ញុំ។ គំនិតនេះធ្វើអោយខ្ញុំសម្រេចចិត្តទៅជប៉ុន ពេលទៅដល់ជប៉ុនខ្ញុំចាប់ផ្តើមជីវិតថ្មី បង្កើតមិត្តភាពថ្មី។
នៅថ្ងៃដំបូងខ្ញុំទៅដល់ជប៉ុនបងស្រីខ្ញុំនាំខ្ញុំចេញទៅញ៉ាំអាហារជាមួយមិត្តភក្តិជនជាតិជប៉ុន ចិន និងបារាំង -ល- ខ្ញុំពិតជាភ្ញាក់ផ្អើលអ្នករាល់គ្នាស្ទើរតែចេះ ២-៣ ភាសាផ្សេងៗគ្នា។ ពួកគេនិយាយគ្នាជាភាសាអង់គ្លេស ជប៉ុន ចិន -ល-។ ចំណែកខ្ញុំអាចនិយាយជាមួយបងស្រីប៉ុណ្ណោះ។ នៅពេលពិធីជប់លៀងចប់តាមផ្លូវត្រឡប់ទៅវិញខ្ញុំសួរគាត់ថា “ហេតុអ្វីអ្នកទាំងអស់គ្នាពូកែម្ល៉េះ?” បងស្រីខ្ញុំឆ្លើយថា “មិនមែនពួកគេពូកែពេកទេប៉ុន្តែដោយសារខ្លួនប្អូនមិនព្យាយាមអស់ពីសមត្ថភាព”។ ព្រោះតែសម្តីនេះខ្ញុំគិតពេញមួយយប់ ស្វែងរកនៅលើអុីធឺណេតសាលាដែលបងស្រីខ្ញុំរៀន ហេតុអ្វីពួកគេពូកែដូច្នេះ។ ខ្ញុំមានការភ្ញាក់ផ្អើលព្រោះនេះជាសាលាល្អបំផុតនៅក្នុងប្រទេសជប៉ុន ហើយបងស្រីរបស់ខ្ញុំផ្ទាល់ក៏ចេះ ៣ ភាសាដែរ។ ចំណែកខ្ញុំមិនដឹងទាល់តែសោះ។
ក្រោយមកពេលខ្ញុំទៅធ្វើការក្រៅម៉ោងនៅជប៉ុន ខ្ញុំមានឱកាសស្គាល់នារីម្នាក់អាយុ ១៩ ឆ្នាំ។ ជារៀងរាល់ខែសន្សំប្រាក់ផ្ញើទៅអោយក្រុមគ្រួសារ។ បន្ទាប់ពីធ្វើការជាមួយគ្នាមួយរយៈពេល ខ្ញុំក៏ដឹងថាស្ថានភាពគ្រួសាររបស់នាងពិតជាលំបាកខ្លាំងណាស់ នាងគឺជាអ្នករកលុយចិញ្ចឹមគ្រួសារ។ នៅពីក្រោយរូបរាងដ៏តូចរបស់នាងគឺទឹកចិត្តស្រលាញ់ និងឆន្ទៈដ៏អស្ចារ្យ។ ដោយសារតែជីវិតរបស់នាងខ្ញុំយល់ពីជីវិតឯករាជ្យ។ ពេលនៅស្រុកកំណើតខ្ញុំរកបានប្រាក់ត្រូវបង់ថ្លៃសិក្សា ថ្លៃជីវភាព និងការចំណាយប្រចាំថ្ងៃខ្លួនឯង -ល-។ គ្រាន់តែប៉ុណ្ណឹងខ្ញុំយល់ថាខ្លួនអាចរស់នៅដោយឯករាជ្យមិនពឹងទៅលើនរណាម្នាក់។ ប៉ុន្តែជីវិតឯករាជ្យគឺមិនធ្វើអោយគ្រួសារបារម្ភ មានគំនិតចាស់ទុំ។ ប្រទេសជប៉ុនបានផ្តល់ឱ្យខ្ញុំនូវបទពិសោធនេះ ឪពុកម្តាយរបស់ខ្ញុំមិនចាំបាច់ព្រួយបារម្ភមកលើខ្ញុំ។ ពួកគាត់យល់ថាខ្ញុំបានផ្លាស់ប្តូរ និងចេះគិតជាមុន។
ក្នុងកំឡុងពេលរស់នៅប្រទេសជប៉ុនខ្ញុំដឹងថាខ្លួនបានផ្តោតទៅលើអ្វីដែលមិនចាំបាច់ភ្លេចគ្រួសារ អ្នកដែលតែងតែស្រលាញ់ និងការពារខ្ញុំ។ យល់ថាខ្លួនគ្មានទំនួលខុសត្រូវអស់រយៈពេលជាច្រើនឆ្នាំ។ ប្រទេសជប៉ុនផ្តល់អោយខ្ញុំនូវបទពិសោធតាមរយៈការជួបមនុស្សនៅទីនោះ។ នេះជាមូលហេតុដែលខ្ញុំនិយាយថា “បទពិសោធដែលគួរឱ្យចងចាំបំផុតរបស់ខ្ញុំនៅប្រទេសជប៉ុនគឺជាការធ្វើដំណើរតាំងពីចាប់ផ្តើមរហូតដល់បញ្ចប់”។
ថ្ងៃទី ២៨ ខែវិច្ឆិកាឆ្នាំ ២០១៩ ។
Do Manh Tai