តើធ្វើយ៉ាងណាដើម្បីដឹងថាមានមនុស្សស្លាប់នៅក្នុងតំបន់ដែលអ្នកកំពុងរស់នៅ?
នៅពេលជួលផ្ទះក្រៅពីទំហំ ហេដ្ឋារចនាសម្ព័ន្ធរបស់ផ្ទះឬអាផាតមិន បរិយាកាសជុំវិញពិតជាសំខាន់យើងត្រូវចាប់អារម្មណ៍ផ្នែកព្រលឹងវិញ្ញាណដែរ។ ជាការពិតណាស់គ្មាននរណាម្នាក់ចង់ទិញឬជួលផ្ទះនៅតំបន់ឬកន្លែងដែលមានមនុស្សស្លាប់នោះទេ ជាពិសេសនៅពេលដែលមូលហេតុនៃការស្លាប់មិនត្រូវបានគេដឹង។
ប៉ុន្តែនៅប្រទេសជប៉ុនអចលនទ្រព្យលក្ខណៈពិសេសបែបនេះមិនមែនជារឿងចម្លែកទេព្រោះតម្លៃរបស់វាថោកជាង។ អាស្រ័យលើការគិតរបស់អ្នកជួលវាអាចជាការចរចាឬអាចជាបណ្តាសា។
Oshima Teru គឺជាគេហទំព័រដែលត្រូវបានគេ update តាំងពីឆ្នាំ ២០០៥។ នេះគឺជាឧបករណ៍មានប្រយោជន៍ពេលអ្នកចង់រកផ្ទះឬអាផាតមិននៅជប៉ុន ជាពិសេសប្រសិនបើអ្នកចង់ពិនិត្យមើលអ្វីដែលមិនធម្មតាក្នុងកន្លែងដែលអ្នកនឹងជួល។
សរុបសេចក្ដីមក Oshima Teru ចង្អុលបង្ហាញទីកន្លែង (ភាគច្រើនស្ថិតនៅក្នុងទីក្រុងធំ) កន្លែងដែលមានហេតុការណ៍ស្លាប់មិនធម្មតាកើតឡើង។ ពាក្យថា“ មិនធម្មតា” អាចបកស្រាយថាមានអំពើឃាតកម្ម ធ្វើអត្តឃាត ឬការស្លាប់ដែលគ្មានអ្នកដឹង។ គេហទំព័រចង្អុលបង្ហាញពីផែនទី ប្រសិនបើអ្នកពង្រីកវានឹងបង្ហាញរូបតំណាងភ្លើង។ នៅក្នុងរូបតំណាងមានតួលេខបង្ហាញពីចំនួនមនុស្សស្លាប់កើតឡើងនៅក្នុងតំបន់នីមួយៗ។ ប្រសិនបើអ្នកបន្តពង្រីកភ្លើងនឹងញែកចេញពីគ្នារហូតដល់កន្លែងកើតហេតុត្រូវបានបង្ហាញ។ នៅពេលអ្នកចុចលើរូបតំណាងនីមួយៗអ្នកនឹងដឹងច្បាស់ពីអ្វីដែលបានកើតឡើងរួមទាំងពេលវេលាផងដែរ។ ការរៀបរាប់អំពីព្រឹត្តិការណ៍គ្មានភាសាអង់គ្លេសទេ ដូច្នេះប្រសិនបើអ្នកមិនចេះភាសាជប៉ុនអ្នកអាចប្រើកម្មវិធីបកប្រែ Google Translate។
https://www.instagram.com/p/BqTKFFEFMld/?utm_source=ig_web_copy_link
គេហទំព័រនេះកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងប្រទេសជប៉ុនជាមួយនឹងការទស្សនាជារៀងរាល់ថ្ងៃពី ៧០០,០០០ ទៅ ៨០០,០០០ នាក់មើល និងមានរូបតំណាងជាង ៤៥,០០០ រូបនៅលើផែនទី។
គោលបំណងនៃការប្រើកម្មវិធី Oshima Teru មានដូចជា៖
១. ស្វែងរកអចលនទ្រព្យដែលសាកសម
ដូចដែលបានរៀបរាប់ខាងលើការប្រើ Oshima Teru អាចជួយអ្នកស្វែងរកអចលនទ្រព្យដែលមានតម្លៃថោកឬជៀសពីតំបន់ដែលមានបទល្មើសកើតឡើង។ ចំនុចទីមួយពេលមានអំពើឃាតកម្មកើតឡើងនៅទីនោះអ្នកនឹងទទួលបានការបញ្ចុះតម្លៃ ២០%។ អាជ្ញាធរគ្រប់គ្រងទីក្រុងអាចផ្តល់ការបញ្ចុះតម្លៃរហូតដល់ ៥០% សម្រាប់អ្នកដែលជួលផ្ទះរយៈពេល ១-២ ឆ្នាំហើយអតីតម្ចាស់ផ្ទះបានស្លាប់នៅផ្ទះនោះ។ ពិតជាល្អសម្រាប់អ្នកដែលកំពុងស្វែងរកកន្លែងស្នាក់នៅមានតម្លៃសមរម្យនៅក្នុងទីក្រុងធំ។ ក្រៅពីនេះទោះបីម្ចាស់ដីខ្លះមិនបានប្រាប់រឿងដែលកើតឡើងក៏អ្នកអាចមើលព័ត៌មាននៅលើ Oshima Teru ដើម្បីចរចាតម្លៃសមរម្យ។ ហើយប្រសិនបើអ្នកមិនចូលចិត្តកន្លែងមានមនុស្សស្លាប់អ្នកអាចប្រើកម្មវិធី Oshima Teru ផងដែរ។
២. បំពេញភាពចង់ដឹងចង់ឃើញ
ជាការពិតទោះបីអ្នកមិនមានគម្រោងជួលផ្ទះ អ្នកនៅតែអាចប្រើគេហទំព័រនេះសម្រាប់គោលបំណងផ្សេងៗជាពិសេសដើម្បីបំពេញចិត្តចង់ដឹងចង់ឃើញ។ ទោះបីជាគ្មាននរណាម្នាក់និយាយចេញមនុស្សតែងតែមានចម្ងល់ចំពោះអំពើឃាតកម្ម។ ថ្ងៃមួយអ្នកឃើញប៉ូលីសបិទតំបន់ក្បែរកន្លែងដែលអ្នករស់នៅតែមិនដឹងថាមានអ្វីកើតឡើង។ ព័ត៌មានមិនងាយបែកធ្លាយទេពីព្រោះប៉ូលីសមិនចង់ធ្វើអោយប្រជាជនភិតភ័យ ប៉ុន្តែប្រសិនបើអ្នកស្វែងរកនៅលើ Oshima Teru អ្នកនឹងទទួលបានព័ត៌មានមូលដ្ឋានមួយចំនួនអំពីបញ្ហានេះ។
មានមតិរិះគន់ជាច្រើនជុំវិញគេហទំព័រអ្នកខ្លះយល់ថាទង្វើនេះមិនគោរពអ្នកដែលស្លាប់គ្រាន់តែដើម្បីភាពចង់ដឹងចង់ឃើញរបស់ខ្លួន។ ប៉ុន្តែប្រសិនបើពិចារណាលើហេតុផលដំបូង គេហទំព័រនេះក៏នាំមកនូវអត្ថប្រយោជន៍មួយចំនួនផងដែរ។
តើអ្នកគិតយ៉ាងណាចំពោះគំនិតនេះ?
Sacchan