ឈ្មោះមុខម្ហូប និងអាហារសម្រន់ពិសេសឆ្ងាញ់ទាំង ៥ របស់ជប៉ុន
តើអ្នកចូលចិត្តម្ហូបជប៉ុនដែរទេ? ប្រសិនបើចូលចិត្តអ្នកប្រាកដជាធ្លាប់ស្គាល់ម្ហូបដូចជា Okonomiyaki, Oyako-don -ល-។
ដើម្បីយល់ពីមុខម្ហូបមិនមែនគ្រាន់តែបរិភោគអោយឆ្ងាញ់ ឆ្អែតប៉ុណ្ណោះទេ ប៉ុន្តែអ្នកត្រូវយល់អោយសុីជម្រៅអំពីអាហារដូចជាគ្រឿងផ្សំ ប្រភពដើម ហើយវាមានទំនាក់ទំនងយ៉ាងណាចំពោះវប្បធម៌។
ស្គាល់ឈ្មោះមុខម្ហូបជួយអោយអ្នកយល់ពីចំនុចដែលគួរអោយចាប់អារម្មណ៍ជាមួយនឹងរសជាតិនៃមុខម្ហូប។ ឧទាហរណ៍ឈ្មោះមុខម្ហូបបានមកពីប្រវត្តិធ្វើមុខម្ហូប។
ការដាក់ឈ្មោះមុខម្ហូបដូចជាការដាក់ឈ្មោះកូនគ្មានគោលការណ៍អ្វីច្បាស់លាស់ឡើយ។ មនុស្សខ្លះចូលចិត្តដាក់ឈ្មោះវែងអន្លាយ ខ្លះទៀតដាក់ឈ្មោះសាមញ្ញ។ ចំណែកម្ហូបជប៉ុនក៏មានរឿងរ៉ាវគួរអោយចាប់អារម្មណ៍ផងដែរ។ ថ្ងៃនេះខ្ញុំនឹងណែនាំមុខម្ហូបជប៉ុនមានដូចជា៖
១. 親子丼 Oyako-don
រូបភាព https://tabelog.com/tw/tokyo/A1307/A130701/13098270/
親子丼(Oyako don) ជាម្ហូបដែលពេញនិយមនៅជប៉ុន គ្រឿងផ្សំសាមញ្ញដូចជាពងមាន់ និងសាច់មាន់គ្របពីលើបាយ ជាមួយនឹងទឹកជ្រលក់ Terayaki មានអារម្មណ៍ថាឆ្ងាញ់។ ប៉ុន្តែតើអ្នកអាចពន្យល់ពីអត្ថន័យឈ្មោះម្ហូប Oyako-don បានទេ?
- 親 (oya) នៅក្នុងភាសាជប៉ុនគឺឪពុកម្តាយ (កន្លែងនេះនិយាយពីមាន់) និង 子 (ko) គឺជាកូន (កន្លែងនេះនិយាយពីស៊ុត)
- 丼 (don) គឺជាឈ្មោះចានបាយបែបជប៉ុន។
ដូច្នេះអាចពន្យល់ពាក្យ Oyako-don គឺជាឪពុកម្តាយ និងកូន (មាន់ និងស៊ុត) ក្នុងចាន។
២. 踊り丼 Odori-don
រូបភាព http://r.gnavi.co.jp/g-interview/entry/another/2559
ម្ហូបនេះមិនត្រឹមតែមានឈ្មោះចម្លែកប៉ុណ្ណោះទេថែមទាំងមើលទៅប្លែកផងដែរ។
踊り(odori) ភាសាជប៉ុនមានន័យថារាំ ដូច្នេះតើវាមានន័យយ៉ាងណា?
គ្រឿងផ្សំមានដូចជាមឹកធំត្រូវគេយកខួរចេញ។ ជាទូទៅសត្វមិនខុសពី Zoombie ទេទោះបីស្លាប់ទៅហើយប៉ុន្តែសាច់ដុំនៅតែមានចលនា។ នៅពេល Natri ក្នុងទឹកស៊ីអុីវប៉ះរាងកាយសត្វវានឹងរួញប្រៀបដូចជាខ្សែភាពយន្តរន្ធត់។
នៅពេលដៃឬព្រុយសត្វខ្លះធ្វើចលនាគេប្រៀបវាដូចជាកំពុងរាំ ដូច្នេះទើបគេហៅម្ហូបនេះថា Odori-don។
៣. きつねうどん Kitsune Udon
រូបភាព https://www.bob-an.com/recipes/detail/15703
អ្នកដែលធ្លាប់រៀនភាសាជប៉ុនប្រាកដជាស្គាល់ពាក្យ きつね (kitsune) មានន័យថាកញ្ជ្រោង។ តើម្ហូបនេះធ្វើពីសាច់កញ្ជ្រោងឬ? តាមពិត Kitsune Udon គឺជាមីជាមួយតៅហ៊ូចៀន។
មានទ្រឹស្តីជាច្រើនជុំវិញឈ្មោះនេះ។ នៅក្នុងរឿងព្រេងនិទានរបស់ជប៉ុននិយាយពីកញ្ជ្រោងចូលចិត្តតៅហ៊ូចៀន។ ក្រៅពីនេះមនុស្សមួយចំនួនយល់ថាតៅហ៊ូចៀនមានពណ៌ស្រដៀងរោមរបស់កញ្ជ្រោង។
៤. 玉子ガニ Tamagogani
រូបភាព https://twitter.com/hashtag/%E7%8E%89%E5%AD%90%E3%82%AC%E3%83%8B
នេះគឺជាអាហារសម្រន់ដ៏ពេញនិយមនៅតាមតំបន់ឆ្នេរសមុទ្រ។ ម្ហូបនេះគឺក្តាមតូចៗចៀន។ ឈ្មោះម្ហូបនេះគឺជាការរួមបញ្ចូលគ្នារវាង Tamago (ស៊ុត) និង Kani (ក្តាម)។ ប៉ុន្តែ Tamagogani មិនមានស៊ុតទាល់តែសោះ។ តាមពិត Tamago មិនមានន័យថាស៊ុតទេតែជារបស់តូចៗ។
៥. お好み焼き Okonomiyaki
មុខម្ហូបពិសេសនៃ Osaka និង Hiroshima គឺ Okonomiyaki បាញ់ឆៀវធ្វើពីម្សៅ ស្ពៃក្តោប និងប្រភេទ topping ផ្សេងៗទៀត។ ឈ្មោះម្ហូបនេះក៏ជាការលាយបញ្ចូលគ្នាគួរអោយចាប់អារម្មណ៍ដូចជាគ្រឿងផ្សំនៃម្ហូបដែរ។
រូបភាព https://www.hotpepper.jp/mesitsu/entry/yasunario/19-00024
- Okono (お好) សំដៅទៅលើអ្វីដែលធ្វើអោយនរណាម្នាក់ចូលចិត្ត មានរសជាតិឆ្ងាញ់។ ឧទាហរណ៍ពាក្យ コーヒーのお好みは? ត្រូវបកថាតើកាហ្វេត្រូវនឹងរសជាតិរបស់អ្នកទេ?
- Yaki (焼き) មានន័យថាចៀន ឆា ឬ អាំង។
នៅពេលរៀបពាក្យជាមួយគ្នាមានន័យថាចៀនឬឆាម្ហូបដែលអ្នកចូលចិត្ត។ ពិតជាវិធីគួរអោយចាប់អារម្មណ៍ពិពណ៌នាម្ហូបនេះ។
អ្វីដែលពិសេសពេលអ្នកកត់សម្គាល់ម្ហូបនឹងយល់ពីការសម្តែងអារម្មណ៍។ ដូច្នេះពេលបញ្ជាទិញម្ហូបក្នុងភោជនីយដ្ឋានគួរតែមើលរូបភាពជាជាងមើលឈ្មោះម្ហូប។