ញ៉ាំចង្រិតដើម្បី​ការពារបរិស្ថានឬ? នំចង្រិត Muji នឹងចេញលក់នៅឆ្នាំក្រោយ

ការផ្លាស់ប្តូរអាកាសធាតុកំពុងក្លាយជាបញ្ហាក្តៅដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ក្រៅពី​​កាត់​បន្ថយការប្រើផលិតផល​ផ្លាស្ទិច ប្រជាពលរដ្ឋយល់​ដឹងអំពី​ការ​ថែរក្សាបរិស្ថានគិតពីមធ្យោបាយដើម្បី​កាត់​បន្ថយ​បន្ទុកឧស្សាហកម្មអាហារដែលកំ​ពុង​ប៉ះ​ពាល់​បរិស្ថាន។

គំនិត​កាត់​បន្ថយ​ការ​ទទួល​ទានសាច់​ដើម្បីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់។ ការចិញ្ចឹមសត្វបង្កការ​ការគំរាមកំហែងដល់​អាកាសធាតុ​ ដោយ​សារ​ការ​ចិញ្ចឹមសត្វយក​ព្រៃដាំស្មៅ និង​បញ្ចេញ​ឧស្ម័នមេតានមានគ្រោះថ្នាក់ជាងឧស្ម័នកាបូនិក ២៥ ដង។ ទោះជាយ៉ាងណាការបដិសេធមិនបរិភោគសាច់នឹង​ល្អ​សម្រាប់​បរិស្ថាន​តែ​មិន​ល្អចំ​ពោះ​សុខ​ភាព​របស់​មនុស្ស។ អ្នកអាចជួបបញ្ហាទាក់ទងនឹងកង្វះប្រូតេអុីន ។ល។

ប្រភព​ប្រូ​តេអុីន​មាន​ច្រើន​ក្នុង​ធម្មជាតិ​ដែល​យើ​ងមិន​នឹ​ក​ស្មាន​ វា​មាន​នៅគ្រប់​ទី​កន្លែង​ដូចជានៅជិតដើម​​ឈើ ថ្ម ហើយមិន​ចាំបាច់​ចិញ្ចឹមក៏​មាន​ច្រើន​គឺសត្វល្អិត។​

តើ​ទទួល​ទាន​សត្វ​ល្អិត​ដើម្បីសង្គ្រោះផែនដីឬ? គំនិតនេះច្បាស់ជាធ្វើអោយមនុស្សជាច្រើនយល់​ច្រឡំ។ នៅ​ប្រទេសមួយ​ចំនួនការ​ទទួល​ទាន​សត្វ​ល្អិតជារឿង​ធម្មតា​ ហើយ​នាំ​មក​នូវ​សារធាតុ​ចិញ្ចឹមខ្ពស់។

Muji – ហាង​មួយ​​របស់ជប៉ុនបានប្តេជ្ញាចិត្តបង្កើតនិន្នាការបណ្តុះ​ទម្លាប់ទទួល​ទាន​សត្វ​ល្អិត​ជាអាហារសម្រន់ ហើយនឹងចាប់ផ្តើមផលិតផលអាហារសម្រន់តាម​ប្រធាន​បទ​និទាឃរដូវឆ្នាំ ២០២០ គឺនំ​ចង្រិតឈ្ងុយ​ឆ្ងាញ់។

នៅ​ក្នុង​យុទ្ធនាការនេះ Muji បានចោទជាសំណួរថា៖

“តើ​ចង្រិត​អាចជួយសង្គ្រោះផែនដីបានទេ?”

សំឡេងចង្រិតធ្វើអោយយើងគិតដល់រាត្រីស្ងប់ស្ងាត់។ ប៉ុន្តែ​ដោយ​សារ Muji ចង្រិត​ដូចជា​ម្ហូប​សម្បូរជីវជាតិ និងរួមចំណែកដោះស្រាយបញ្ហាបរិស្ថាន។

ជីវជាតិ​ក្នុង​នំ​ចង្រិត​មានប្រូតេអុីន កាល់ស្យូម និង​ជាតិ​ដែក -ល-។ បើប្រៀបទៅនឹងការចិញ្ចឹមសត្វក្នុង​កសិដ្ឋានផលប៉ះពាល់បរិស្ថាននៃការចិញ្ចឹមចង្រិតមិន​ច្រើន​ប៉ុន្មាន​ទេ។

មិន​ត្រឹម​តែ​ប៉ុណ្ណឹង​ការ​បង្កាត់ចង្រិត​ងាយ​ស្រួល វា​ធំលូត​លាស់​លឿនជាងសត្វល្អិតដទៃទៀត ហើយប្រភពចំណីអាហារចម្រុះ។ ក្រៅពី​នេះការចិញ្ចឹមចង្រិតជួយកាត់បន្ថយកាកសំណល់អាហារផងដែរ។

ទោះបីគំនិតនេះគួរអោយខ្លាចចំពោះមនុស្សមួយចំនួន ប៉ុន្តែ​រូបរាងរបស់​នំគឺ​មិន​គួរអោយ​ខ្លាច​ទេ។ នំ​នេះ​ត្រូវ​បាន​ធ្វើ​ពី​ម្សៅចង្រិត​ និង​មិន​ខុស​ពី​នំ​ដទៃទៀតទេ។

តើអ្នកគាំទ្រគំនិតនេះទេ?

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: