ទំនើបណាស់ក្នុងយុគសម័យជិះរថយន្តដោយស្វ័យប្រវត្តិ
ការផលិតរថភ្លើងធ្វើដំណើរលើផ្លូវដែកគឺជាជំហានដំបូងនៃការផ្លាស់ប្តូររបស់មនុស្ស។ បន្ទាប់មកការផលិតរថយន្តទំនើបត្រូវបានផ្តួចផ្តើមដោយសារតម្រូវការយានយន្តដែលមិនធ្វើដំណើរលើផ្លូវដែក។ ហើយបន្ទាប់មកទៀតគឺយុគសម័យនៃការផលិតរថយន្តស្ព័រល្បឿនលឿន។ នៅប្រទេសជប៉ុនក្នុងទស្សវត្សឆ្នាំ ១៩៨០ រថយន្តស្ព័រទទួលការគាំទ្រយ៉ាងខ្លាំងពីប្រជាជនជប៉ុន។
ជនជាតិជប៉ុនផ្តោតសំខាន់លើសុវត្ថភាព និងតម្លៃនៃការប្រើប្រាស់ ដូច្នេះរថយន្តជប៉ុនជាទូទៅប្រតិបតិ្តការខ្ពស់ រូបរាងមិនសូវជាទាក់ទាញ ប៉ុន្តែម៉ាស៊ីនកម្រនឹងខូចណាស់។ ទោះជាយ៉ាងណាពេលនិយាយពីម៉ាកប្រណីត និងលក្ខណៈពិសេសយើងប្រាកដជាគិតពីរថយន្តដូចជា Roll-royce, Ferrari, Porsche ឬ Lamborghini។ ដូច្នេះក្រុមហ៊ុនផលិតរថយន្តជប៉ុនតែងមានក្តីស្រមៃប្រៀបជាមួយក្រុមហ៊ុនផលិតរថយន្តល្បីៗដទៃទៀតនៅលើពិភពលោក។ រយៈពេលកន្លងទៅក្រុមហ៊ុនបានបង្កើនបច្ចេកវិទ្យា និងបច្ចេកទេស ហើយអ្វីដែលពិសេសត្រូវនិយាយពី HONDA-F1 ដែលទទួលបានជ័យជម្នះជាប់ៗគ្នានៅទីលានប្រណាំង។
នៅទីបំផុតក្រុមហ៊ុនផលិតរថយន្តជប៉ុនបានផលិតរថយន្តស្ព័រដែលមិនចាញ់រថយន្តល្បីៗផ្សេងទៀតនៅលើពិភពលោកព្រោះតែលក្ខណៈពិសេស និងភាពប្រណីត។ ពួកគេបង្ហាញពីយុគសម័យរថយន្តជប៉ុនបានមកដល់ដោយដាក់តាំងម៉ូឌែលក្នុងពិព័រណ៍ Motoshow។
អ្នកបង្ហាញម៉ូតឈរផ្អែករថយន្តស្ព័រប្រណីត
ទោះបីជាព្រឹត្តិការណ៍តាំងពិព័រណ៍រថយន្តប្រារព្ធធ្វើឡើងធំយ៉ាងណាក៏យុវជនចូលរួមក្នុងកម្មវិធីនេះកំពុងធ្លាក់ចុះ។ ប៉ុន្តែពឹងទៅលើកម្មវិធីថ្មីលើកនេះ ចំនួនយុវជនដែលចាប់អារម្មណ៍នឹងរថយន្តកំពុងតែកើនឡើងបន្តិចម្តងៗ។
ជប៉ុនមិនអាចលក់ចេញរថយន្តតស្ព័រដែលប្រណីត និងមានមុខងារខ្ពស់។ ដូច្នេះការផលិតរថយន្តស្វ័យប្រវត្តិត្រូវបានបង្កើតឡើងសម្រាប់ឧស្សាហកម្មរថយន្តជប៉ុន។
ពេលក្រឡេកមើលរថយន្តដែលកំពុងដាក់តាំងអ្នកនឹងយល់ថាប្រតិបត្តិការបញ្ជាគឺមិនចាំបាច់ទេ។ ដោយសាររថយន្តធ្វើដំណើរដោយស្វ័យប្រវត្តិដូច្នេះការកំណត់ល្បឿនមិនចាំបាច់ទេ។ ផ្ទុយទៅវិញមុខងារនៅក្នុងរថយន្តទើបសំខាន់។
ឧទាហរណ៍តើអ្នកគិតយ៉ាងណាប្រសិនបើរៀបចំការប្រជុំនៅក្នុងឡាន?
ប្រជុំផងធ្វើដំណើរផងជាដំណោះស្រាយដ៏ល្អ និងសន្សំពេលវេលា។ ក្រៅពីនេះមានអេក្រង់ធំត្រូវបានតំឡើងជំនួសអោយបង្អួចភ្ជាប់អុីនធឺណេតដើម្បីអោយភាគីអាចប្រជុំពីចម្ងាយ។
យុគសម័យនៃរថយន្តធម្មតាត្រូវបានបញ្ចប់ ផ្ទុយទៅវិញរថយន្តគ្មានមនុស្សបើកបរជាមួយនឹងមុខងារជាច្រើនត្រូវបានបង្កើតឡើង។
តម្លៃនៃរថយន្តទាំងនេះថ្លៃណាស់រហូតដល់ខ្ញុំគ្មានលុយទិញ ទោះបីខ្ញុំទិញក៏មិនអាចប្រើអស់មុខងារនៃរថយន្តស្ពរទំនើបនេះដែរ។ ប៉ុន្តែខ្ញុំនៅតែចូលចិត្ត ដូច្នេះចំនួនមនុស្សដែលមកចូលរួមពិព័រណ៍ថ្មីបានកើនឡើង។
សង្ឃឹមថាក្នុងរយៈពេល ១០ ឆ្នាំទៀតនឹងមានបដិវត្តផ្លាស់ប្តូរឧស្សាហកម្មផលិតរថយន្ត។