វីដេអូជ្រើសរើសបុគ្គលិករបស់ក្រុមហ៊ុនធ្វើផ្លូវស្ពានជប៉ុនសុទ្ធតែបុរសរាងស្អាត និង​មាន​សាច់​ដុំ

នៅ​ប្រទេសជប៉ុនខ្វះ​កម្លាំង​ពលកម្ម​ក្នុង​ផ្នែក​ភោជនីយដ្ឋាន រោងចក្រ អ្នក​លក់ទំនិញ និង​កសិករ​ -ល-។ ភាគ​ច្រើន​​ផ្នែក​សំ​ណង់ត្រូវ​​ប្រើ​កម្លាំង​ច្រើន​ហើយ​មិន​សូវ​ទាក់ទាញ​យុវជនចូល​មក​ធ្វើទេ។ ​ផ្នែក​សំ​ណង់ធ្វើផ្លូវ និង​ស្ពាន​​ទទួល​ខុស​ត្រូវ​ធ្វើគ្រឹះ ថែរក្សា និងជួសជុលផ្លូវ។

នេះ​គឺជា​ការ​ងារទាម​ទារអោយ​ចេញ​ក្រៅ​ច្រើន​ ហាល​ថ្ងៃ​ហាលភ្ញៀងហើយ​ត្រូវចំ​ណាយ​កម្លាំង​ច្រើន។ ការ​ងារ​នេះ​ភាគ​ច្រើន​មិន​ត្រូវ​បាន​អោយ​តម្លៃទេ ព្រោះជាការ​ងារ​ប្រើ​កម្លាំងដៃជើងច្រើនទោះបី​ប្រាក់ខែល្អ​ក៏​ដោយ។

ក្នុងស្ថានភាពបែបនេះក្រុមហ៊ុនជំនាញធ្វើផ្លូវ និងស្ពានផ្តើមគំនិត​ផ្សព្វផ្សាយគួរអោយចាប់អារម្មណ៍។

មិន​មែន​ហាត់​ប្រាណ​ទេប៉ុន្តែគឺជា DOBOKU SIZE។

វីដេអូ​ហាក់​ដូចជាសិចស៊ី តើវីដេអូនេះអាចផ្លាស់ប្តូរអនាគតផ្លូវថ្នល់ និងស្ពានបានដែរឬទេ?

ក្រុមហ៊ុនទទួលបន្ទុកផលិតវីដេអូនេះមាន​អាយុ​កាល​យូរ​ណាស់​មក​ហើយជាង ១០០ ឆ្នាំ។

ពឹងទៅលើ​រូប​រាងស្អាតមាន​សាច់​ដុំ​របស់​បុរស ក្រុមហ៊ុនសង្ឃឹមថានឹងរកបានបុគ្គលិក​ក្នុង​ស្ថាន​ភាព​ខ្វះ​កម្លាំង​​ពលកម្ម​។

ក្នុង​នាម​ជាកម្ម​ករ​ធ្វើ​ផ្លូវ​ស្ពានទោះបី​មិន​អាចនៅ​ក្នុង​​ម៉ាសុីន​ត្រជាក់​ដូចនៅកន្លែងហាត់ប្រាណ ប៉ុន្តែយ៉ាង​ហោច​ណាស់អ្នកមានរាងកាយ​រឹង​មាំ និង​មាន​សាច់​ដុំ។

បន្ទាប់ពី​មើល​វីដេអូ​នេះ តើ​អ្នកចង់​ដាក់​ពាក្យ​ចូល​ធ្វើការទេ?

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: