ពិធីជួបជុំផឹកស្រារបស់សាមូរ៉ៃនៅសម័យអេដូ
បើនិយាយពីសម័យសាមូរ៉ៃ អ្នកប្រាកដជាគិតថា ជាសម័យបុរាណ ប៉ុន្តែមានរយៈពេលត្រឹមតែ ១៥០ ឆ្នាំមុនប៉ុណ្ណោះ។
ក្នុងនាមជាសាមូរ៉ៃម្នាក់មិនដឹងថាពេលណាត្រូវគេវាយឆ្មក់នោះទេ ដូច្នេះពេលណាក៏ត្រូវតែដាក់ដាវតាមខ្លួនជានិច្ចដែរ។ ដោយសារដៃស្តាំប្រើសម្រាប់ដកដាវ ដូច្នេះសាមូរ៉ៃត្រូវផឹកស្រាប្រើដៃឆ្វេង។
នៅពេលដែលផឹកស្រា គឺជាពេលដែលត្រូវបន្ធូរអារម្មណ៍ ចំណែកសាមូរ៉ៃបែរជាត្រូវផឹកទាំងអារម្មណ៍តានតឹងខ្លាំង។ ជាការពិត សព្វថ្ងៃនេះមានមនុស្សមួយចំនួនក៏ដូច្នេះដែរ ប៉ុន្តែចំពោះសាមូរ៉ៃសម័យមុននេះជារឿងធម្មតា។
រូបភាព http://news4vip.livedoor.biz/archives/52342736.html
នៅពេលដែលស្រវឹងនរណាក៏ដូចនរណាដែរ។
ខ្ញុំសូមពន្យល់ពីបញ្ហានេះ។
យុគសម័យចុងក្រោយរបស់សាមូរ៉ៃគឺជាសម័យអេដូ។ Samurai Tokugawa បានបង្កើតប្រព័ន្ធមួយហៅថា Sankinkoutai ដើម្បីដាក់កម្រិតអំណាចរបស់សាមូរ៉ៃ។
ប្រព័ន្ធនេះតម្រូវឲ្យស្តេចក្រាញ់ប្តូរវេនគ្នាទៅទីក្រុងអេដូ (បច្ចុប្បន្នគឺតូក្យូ) ម្តងក្នុងមួយឆ្នាំហៅថា “ធម្មយាត្រាអភិជន” និងស្នាក់នៅអេដូប្រហែលមួយឆ្នាំដោយនាំគ្រួសារមកជាមួយ។ ការធ្វើដំណើរបែបនេះចំណាយប្រាក់ច្រើនក្នុងគោលបំណងទប់ស្កាត់ការបះបោរនឹង Shōgun នៅអេដូ។
ប្រព័ន្ធនេះដំណើរការមានប្រសិទ្ធភាពអំណាចនៃតំបន់នីមួយៗត្រូវបានគ្រប់គ្រងដោយ Shōgun។ សម័យអេដូមានរយៈពេលប្រហែល ៣០០ ឆ្នាំ។
ប៉ុន្តែអ្នកដែលចូលរួមធ្វើ “ធម្មយាត្រា” ទាំងនេះគ្មានការងារអ្វីត្រូវធ្វើឡើយ។ អ្នកដែលត្រូវគេចាត់តាំងឲ្យបំពេញការងារពិសេសមានតិចតួចណាស់។
សាមូរ៉ៃថ្នាក់ក្រោមធ្វើការតែ ៤ ម៉ោងក្នុងមួយថ្ងៃ និង ១០ ថ្ងៃក្នុងមួយខែប៉ុណ្ណោះ និយាយឲ្យត្រង់ទៅគ្មានអ្វីត្រូវធ្វើទេនៅអេដូ។ ភាគច្រើនពេលវេលាគេប្រើសម្រាប់សុីផឹក។ ប៉ុន្តែប្រសិនបើមិនធ្វើការប្រាកដជាគ្មានប្រាក់ទេ ដូច្នេះទោះបីជាសុីផឹកក៏ត្រូវទិញស្រាថោកដែរ។
ប៉ុន្តែស្រាប្រភេទនេះបើមិនផឹកច្រើនវាមិនឆ្ងាញ់នោះទេ។
នេះហើយជាមូលហេតុសុីផឹកស្រវឹងភ្លេចខ្លួន ហើយប្រសិនបើមានសត្រូវវាយឆ្មក់ប្រាកដជាចាញ់ជាមិនខាន។
អ្នកខ្លះស្រវឹងរហូតដល់ភ្លេចដាវដ៏មានតម្លៃរបស់ខ្លួនទៀត។
មើលទៅដូចជាជនប្រមឹក ពេលស្រវឹងដូចតែគ្នា!
Kengo Abe