តើជនជាតិជប៉ុនគិត​យ៉ាង​ណាចំពោះការយល់ច្រឡំទៅលើប្រទេសរបស់ពួកគេ?

ជុំ​វិញ​បញ្ហា​ជាច្រើន​នៃ​ប្រទេសជប៉ុន​ដែល​ត្រូវ​បាន​លើក​មក​ពិភាក្សា។ អ្នកប្រាកដឮពាក្យចចាមអារាមជាច្រើន​​អំពីប្រទេសជប៉ុន តើ​កន្លែងណាត្រូវ? ហើយ​ចំនុចណា​ខុស? ប្រសិនបើអ្នកមិនធ្លាប់មានឱកាសទៅប្រទេស​ជប៉ុនឬស្វែង​យល់អំពីវប្បធម៌ជប៉ុន អ្នក​អាចនឹង​យល់ស្របតាម​ពាក្យចចាមអាររាម។ តោះមកមើលពីរបៀបដែលជនជាតិជប៉ុនឆ្លើយតបចំពោះពាក្យចចាមអារាមមកលើប្រទេសរបស់ខ្លួន។

នៅលើគេហទំព័រ QUORA ផ្សាយផ្ទាល់សំ​ណួរ និង​ចម្លើយដូចតទៅ៖

“ពាក្យចចាមអារាមចំពោះប្រទេសជប៉ុនដែលអ្នកស្តាប់​ច្រើន”

ខ្ញុំនឹងសង្ខេបចម្លើយមួយ​ចំនួន​ដូចខាងក្រោម​៖

នេះជាចម្លើយរបស់ Miyu Takahashi

១. ជនជាតិជប៉ុនគិតថាពួកគេគឺលេខ ១ ជាប្រទេសថ្នាក់ខ្ពស់

យើងប្រហែលជាគិតថាយើងខុសពីជនជាតិអាស៊ីដទៃទៀត ប៉ុន្តែភាព​ខុសគ្នាមិនមែនមានន័យថាយើងជាប្រទេសថ្នាក់ខ្ពស់ទេ។ អានពាក្យទាំង​នេះពីជនបរទេសនៅលើទំព័រ QUORA ពិតជាពិបាក​ទ្រាំ។

–> ដើម្បី​ឆ្លើយ​តបចំពោះគំនិត​ទាំង​នេះ Kyoji Kobayashi (小林 恭司) បាននិយាយថា “ខ្ញុំគិតថាគំនិតនេះពិតជា​ល្ងង់។ មានតែជនជាតិជប៉ុនមួយផ្នែកតូចទេដែលគិតដូច្នេះ ចំពោះបទពិសោធធំឡើង​នៅ​ជប៉ុន​របស់​ខ្ញុំ ខ្ញុំ​គ្រាន់តែឃើញផ្ទុយពីនេះ។ ជនជាតិជប៉ុនជាច្រើនដែលខ្ញុំស្គាល់ភាគ​ច្រើន​ប្រៀបធៀបពួកគេនឹងជនជាតិដទៃទៀតតាមសម្តីដូចជា “ខ្ញុំឃើញថាជនជាតិកូរ៉េមានភាពទាក់ទាញជាង” “ខ្ញុំឃើញថាជនជាតិអាមេរិកល្អជាង” “ខ្ញុំឃើញថាជនជាតិបារាំងគួរអោយ​ស្រលាញ់ជាង” -ល- សូម្បីតែ​ពេល​ខ្លះ​ជនបរទេស​ប្រាប់​ពួកគេ​ថា “ជនជាតិជប៉ុនគួរអោយស្រលាញ់ណាស់” ពួកគេនឹងគិតថា “អ្នកនិយាយលេងឬ?” តាមពិតខ្ញុំមាន​​អារម្មណ៍ថាជនជាតិជប៉ុនជាច្រើនតែងអាក់​អន់ចិត្ត”។

២. អាហារជប៉ុនល្អចំពោះសុខភាព

រូបភាព https://livejapan.com/en/in-tokyo/in-pref-tokyo/in-tokyo_train_station/article-a0002670/

មិនមែនដូច្នេះ​ទេ Kara-age  (សាច់មាន់ចៀនបែបជប៉ុន) ឬ Katsu-don (បាយសាច់ជ្រូក) និងសូម្បីតែ​ការីជប៉ុនសុទ្ធតែជា​ម្ហូប​សម្បូរកាឡូរី និងកូលេស្តេរ៉ុល។ គ្មាន​អាហារ​ណា​​ល្អទេប្រសិន​បើ​ញ៉ាំច្រើន​ពេក។

–> ដូច្នេះមិន​មែន​អោយ​តែ​ម្ហូប​ជប៉ុន​សុទ្ធតែល្អចំពោះសុខភាពទេ ប៉ុន្តែល្អ​ជាង​ម្ហូប​នៃប្រទេសដទៃទៀត។

៣. ជប៉ុនជាប្រទេសធ្វើអត្តឃាត

ជាការពិតការធ្វើអត្តឃាតគឺជាបញ្ហានៅក្នុងប្រទេសជប៉ុន។ ប៉ុន្តែប្រទេសផ្សេងទៀតក៏មានអត្រាធ្វើអត្តឃាត​ខ្ពស់ផងដែរ។ ប្រទេសជប៉ុនគ្រាន់តែជាប្រទេសមួយ​ក្នុងចំណោមប្រទេសទាំងនោះប៉ុណ្ណោះ។ បញ្ហាធ្វើ​អត្តឃាត​ធ្ងន់​បំ​ផុតនៅទសវត្សឆ្នាំ ១៩៩០ ប៉ុន្តែថ្មីៗនេះបានចាប់ផ្តើមធ្លាក់ចុះ។ 

–> ពិតណាស់ដែល​ថាការធ្វើអត្តឃាតនៅប្រទេសជប៉ុនធ្ងន់ធ្ងរ ដោយ​សារប្រទេសដទៃតែងថាជប៉ុន​ជា​ប្រទេស​ធ្វើ​អត្តឃាត​ ខណៈដែលអត្រានេះនៅប្រទេសកូរ៉េខ្ពស់ជាង។

៤. Geisha ជាស្រីពេស្យា

រូបភាព https://jamjarjapan.com/tours/geisha/

ខ្ញុំមិនយល់ហេតុ​អ្វី​បាន​ជា​គិត​បែប​នេះទេ។ ភាគច្រើន Geisha ចេះ​លេង​ភ្លេង រាំរបាំ តែងកំណាព្យ ច្រៀង ហើយពួកគេមិនលក់ខ្លួនទេ។

—> ត្រូវណាស់ នៅអាមេរិកខ្ញុំត្រូវពន្យល់រឿងនេះជាច្រើនដង។ ពិតជារំខាន។

៥. Katana ជាអាវុធមុតស្រួចបំផុត

ត្រូវវាពិតជាមុត​ស្រួចប៉ុន្តែ​គ្មាន​ដាវ​ដែល​មុតស្រួច​បំ​ផុត​ឡើយ។ ហើយ Katana មិនមែនជាដាវមុតជាង​គេ​លើ​ពិភព​លោក​ទេ។

–> ការ​យល់​ច្រឡំ​នេះ​​ភាគច្រើន​ដោយសារការពន្យល់នៅក្នុងវីដេអូហ្គេម។ គ្មាន​ដាវ Katana កម្ចាត់​សត្រូវ​ពី ៣ ទៅ ៤ នាក់​ឡើយ ប្រសិន​បើអ្នក​ប្រើមិន​ទទួលបានការបណ្តុះបណ្តាលអោយបានត្រឹមត្រូវ។

៦. ជនជាតិ​ជប៉ុន​មាន​គំ​និត​ដូចគ្នា

មិន​ត្រូវ​ទេ ប្រទេសជប៉ុនមានចំនួន ៤៧ ខេត្ត​ក្រុងជាមួយ​នឹងវប្បធម្ម៌ ម្ហូប​អាហារ និង​សម្លេងភាសាក្នុង​ស្រុក​ខុស​គ្នា។ ជនជាតិជប៉ុនពិតជាមានចរិតលក្ខណៈទូទៅមិនដូចគ្នា នៅគ្រប់ទីកន្លែងមនុស្ស​តែងតែ​មាន​ភាពខុស​គ្នា។

រូបភាព https://www.scmp.com/news/asia/east-asia/article/3019421/japanese-women-fight-their-identity-starting-their-name

–> ខ្ញុំយល់ពីន័យរបស់អ្នក ប៉ុន្តែសូមនិយាយបន្ថែមអំពីគំនិតនៃសង្គមដូចគ្នា។ នោះគឺជា​សង្គមដែលប្រើភាសា និង​វប្បធម៌​តែ​មួយ​ ចំ​ណែក​សម្លេងភាសាក្នុង​តំបន់​មិន​ជា​បញ្ហា​ទេ។ ​តំបន់នីមួយៗនៃប្រទេសជប៉ុនមានអត្តសញ្ញាណរៀងៗខ្លួន ហើយជប៉ុនក៏មានជនជាតិភាគតិចដូចជា Okinawa ឬជនជាតិ Ainu ដែរ ប៉ុន្តែជប៉ុននៅតែមានភាសា និងវប្បធម៌រួម។

៧. ជនជាតិ​ជប៉ុនស្អប់ចិន

លើកលែងតែបញ្ហារដ្ឋាភិបាល និងនយោបាយ ជនជាតិ​ជប៉ុន និងចិននៅតែជាមិត្តនឹងគ្នា។ យើងអាចមានការយល់ច្រឡំអំពីវប្បធម៌ ប៉ុន្តែទំនាក់ទំនងរបស់យើងមិនអីទេ។

៨. ជនជាតិ​ជប៉ុន​ស្អប់​កូ​រ៉េ

ស្រដៀងប្រទេសចិន លើសពីនេះយើងក៏ចូលចិត្តស្តាប់ Kpop មើលរឿងភាគកូរ៉េ និងញ៉ាំអាហារកូរ៉េដដែល។

–> នៅ​ក្នុង​ចំ​នុច​លេខ ៧ និង​៨ ខ្ញុំយល់ស្របរាល់ការយល់ច្រឡំកើតចេញពីរដ្ឋាភិបាល។ ប្រជាជននៃប្រទេសទាំងបីមានអារម្មណ៍មិនស្រួលចំពោះរដ្ឋាភិបាល។ នៅក្នុងក្រុមមិត្តភក្តិរបស់ខ្ញុំមាន​អ្នក​និយាយភាសាចិន កូរ៉េ និងជប៉ុន។ ពួកយើង​ដើ​រលេង ទទួល​ទាន​អាហារ និង​ដើរកំ​សាន្ត​ជាមួយ​គ្នា។ នៅពេលខ្ញុំទៅសៀងហៃ និងសេអ៊ូលខ្ញុំត្រូវបានគេស្វាគមយ៉ាងកក់ក្តៅ។ ក្រៅពីនេះជនជាតិជប៉ុនជាច្រើនដែលចូលចិត្ត Kpop និង Kdrama ឧទាហរណ៍ដូចជាម្តាយ និង​បង​ស្រី​របស់​ខ្ញុំ ហើយ​ឪពុក​របស់​ខ្ញុំ​ក៏​ចូល​ចិត្ត​ម្ហូប​ចិន​ដែរ។

៩. ជនជាតិជប៉ុនបដិសេធពួកគេចាញ់ក្នុង​សង្គ្រាម

មិន​មែន​ដូច្នេះ​ទេ គ្មាននរណាម្នាក់បដិសេធរឿង​នេះទេ លើក​លែង​តែ​ជនបង្ក​ចលាចលមួយ​ចំនួន។

សង្ឃឹមថាបន្ទាប់ពីបានអានអារម្មណ៍របស់ជនជាតិជប៉ុនមួយចំនួនអំពីការយល់ច្រឡំចំពោះប្រទេសរបស់​ពួកគេ អ្នក​នឹងមានទស្សនៈកាន់តែ​ទូ​លាយ​ និងកាន់តែស៊ីជម្រៅ។ ប្រជាជាតិនីមួយៗមានអត្តសញ្ញាណវប្បធម៌ និងភាសាផ្ទាល់ខ្លួន ប៉ុន្តែមិនមែនជនជាតិជប៉ុនទាំងអស់សុទ្ធតែ​មាន​គំនិតបែប​នេះ​ទេ។ សុំ​កុំ​សន្មតដោយផ្អែកលើការវិនិច្ឆ័យតែម្ខាង។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: