រឿង ​Manga ដែល​ត្រូវ​គេរិះគន់ព្រោះ​និយាយ​ពីស្នេហារវាងបុរសវ័យកណ្តាល និង​ក្មេងស្រីវិទ្យាល័យ

Manga ដែល​ជិត​នឹង​បង្ហាញ​នៅជប៉ុនកំ​ពុងទទួល​មតិរិះ​គន់ ព្រោះគេ​យល់​ថា​ជំរុញទំនាក់ទំនងខុសច្បាប់ជាមួយអនីតិជន។

Manga Museme no Tomodachi Manga សាច់​រឿង​ប្រហាក់​ប្រហែល។ Kosuke ជាបុរសឧស្សាហ៍ព្យាយាមម្នាក់តែង​តែ​ក្រៀមក្រំ។ ថ្ងៃមួយពេលគាត់កំពុងអង្គុយផឹកកាហ្វេនៅហាង​ឃើញបុគ្គលិកស្រីម្នាក់ឈ្មោះ Koto ត្រូវអតិថិជនវាយនៅទីនោះ។ Kosuke បានជួយ Koto ក្នុង​ស្ថានភាព​អាក្រក់ ប៉ុន្តែ​បែរជា​បដិសេធពាក្យ​អរគុណ​របស់​នាង​។ អ្នក​ទាំង​ពីរ​បន្តជួប​គ្នា​ដោយ​ចៃ​ដន្យ​ក្នុង​បរិវេណ​សាលា​ ពេល​នោះ Koto សួរ​ Line របស់​ Kosuke ហើយគាត់បានយល់ព្រម។ អ្នកទាំងពីរចាប់ផ្តើមមានទំនាក់ទំនងដែលហាក់​ដូចជា​ផ្លាស់ប្តូរជីវិតរបស់អ្នកទាំងពីរ។

ទោះជាយ៉ាងណានេះមិនមែនជារឿងស្នេហារ៉ូមែន​ទិច​ក្នុង​វ័យ​សិក្សាទេព្រោះ​តួ​អង្គ Kosuke មាន​អាយុ ៤០ ឆ្នាំ​រីឯ Koto គ្រាន់តែជាសិស្សវិទ្យាល័យប៉ុណ្ណោះ។ ក្រៅពី​នេះ​នៅ​មាន​ចំ​នុច​មួយ​ទៀត​គឺកូន​ស្រី​របស់​ Kosuke គឺជាមិត្តរួមថ្នាក់របស់ Koto ។ ដូច្នេះហើយបានជាមានឈ្មោះថា Museme no Tomodachi មានន័យថា “ មិត្តរបស់​កូនស្រីខ្ញុំ”។

រឿង​រ៉ាវ​នៅក្នុង​ Manga នេះ​បាន​បង្កអោយ​មាន​មតិ​រិះ​គន់​លើបណ្តាញ​សង្គម Twitter។

ជាមួយ​នឹង​មតិរិះគន់​ដូចខាង​ក្រោម៖

  • តើរឿង​បែបនេះ​អាចយក​ទៅធ្វើជា marketing បាន​ដែរឬ? មិន​គួរផ្សាយ​ពាណិជ្ជកម្មគាំទ្រ​បុរសវ័យកណ្តាល និង​ក្មេងស្រីវិទ្យាល័យទេ
  • និយាយអោយត្រង់ទៅនេះមានន័យថាការកេងប្រវ័ញ្ចផ្លូវភេទរបស់អនីតិជន

ហើយ​ក៏​មាន​មតិរិះ​គន់​ផ្សេងដូចជា៖

  • មនុស្សជាច្រើនមិនយល់រឿង fiction ​(ប្រលោម​លោក​ប្រឌិត) ជាអ្វីទេ 
  • ប្រសិន​បើ​អ្នក​មិន​ដឹងពី​ភាព​ខុស​គ្នា​រវាង fiction និង non-fiction យល់​ល្អកុំ​អាន

នេះមិនមែនជាលើកទីមួយសាច់​រឿងនិយាយ​អំពីស្នេហារវាងពូ និង​ក្មួយ​ទេ​។ កាលពីមុន​ខ្សែភាពយន្ត Koi wa Ameagari no youni (ស្នេហាដូចជាពេលឈប់ភ្លៀង) យក​តាម​ប្រធាន​បទ​តែ​មួយ​។ សិស្ស​ស្រី​វិទ្យា​ល័យ​ម្នាក់​មាន​អារម្មណ៍​ស្រលាញ់​ម្ចាស់ហាងកន្លែង​នាងធ្វើ​ការ​ ជាបុរសវ័យ​កណ្តាល​ម្នាក់។ សាច់​រឿងនិយាយ​អំពី​ស្នេហាបរិសុទ្ធបង្ហាញពីអារម្មណ៍តស៊ូ និង​តម្លៃ​របស់​ខ្លួនមិន​មែន​ផ្តោតទៅលើរឿង​ស្នេហា​ត្រូវ​ហាម​ឃាត់ឡើយ។

នៅ​ក្នុងរឿង​ Musume no Tomodachi, Kosuke គឺជាបុរសពោះម៉ាយម្នាក់មិនពេញចិត្តនឹងឋានៈការងាររបស់គាត់។ គាត់ក៏តែង​តែរអ៊ូរទាំជាមួយកូនស្រីរបស់​គាត់ដែរ។ ឳកាសជួប​ជាមួយ​​ Koto ជាវិធីជួយ​អោយ​គាត់​មាន​ទស្សនៈផ្សេងចំពោះតួ​នាទី​របស់​ខ្លួន។ ទំនាក់​ទំនង​រវាង Kosuke និង​ Koto មិនមែនជាស្នេហារវាងបុរស និងស្ត្រីទេ។

ជាមួយ​នឹង​ទស្សនៈតែ​មួយ​ប៉ុន្តែ Koi wa Ameagari no youni ​និយាយ​ពី​ក្មេង​ស្រី​ម្នាក់​មាន​ចិត្ត​ទៅលើ​បុរស​វ័យ​កណ្តាល​ នាង​មិន​មែន​ត្រូវ​អូសទាញឬល្បួង​អោយ​មាន​ទំនាក់​ទំនង​មិន​ល្អទេ។ ដើម្បីជំនះមតិសាធារណជន Musume no Tomodachi ត្រូវ​បង្ហាញ​ពី​ចរិក​លក្ខណៈរបស់ Kosuke ដោយអះអាងថាចេតនា និងសកម្មភាពរបស់បុរសម្នាក់នេះមិន​ខុស​ឆ្គងហើយត្រឹមត្រូវតាមច្បាប់។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: