ដំណើរកំសាន្តនៃនិទាឃរដូវនៅ Kyushu ប្រទេសជប៉ុន
ប្រសិនបើអ្នកកំពុងស្វែងរកកន្លែងមានទេសភាពស្អាតធម្មជាតិ អ្នកអាចទៅកំសាន្តនៅកោះ Kyushu ពិតជាគួរអោយចាប់អារម្មណ៍។ នៅ Kyushu ប្រមូលផ្តុំកន្លែងត្រាំទឹកក្តៅធំបំផុតនៅជប៉ុន។ មានដូចជាភ្នំភ្លើង វាលស្មៅដ៏ធំល្វឹងល្វើយនៅប្រទេសជប៉ុន។
១. ឋានសួគ៌នៃ Yufuin
នៅ Kyushu ភូមិ Yufuin ជាកន្លែងទាក់ទាញភ្ញៀវទេសចរណ៍មកពីទូទាំងពិភពលោកដោយសារទេសភាពដូចនៅអឺរ៉ុប។ នៅទីប្រជុំជនមានបឹង Kinrin និងភូមិផ្កា Yufuin (Yufuin floral village) មានផ្ទះ និងហាងដែលត្រូវបានតុបតែងជាមួយកន្ត្រកផ្កាគួរអោយស្រឡាញ់។ Yufuin Floral Village ជាឧទ្យានឋានសួគ៌ដ៏ល្បីនៅខេត្ត Oita – Kyushu ដោយធ្វើតម្រាប់តាមទីក្រុង Cotswold នៃប្រទេសអង់គ្លេសជាកន្លែងដែលគេថតខ្សែភាព Harry Potter។
២. មើលផ្កាសាគូរ៉ា “Isshingyo no Oozakura”
ដើមផ្កាសាគូរ៉ា Isshingyo ត្រូវបានគេចាត់ទុកជាដើមផ្កាដែលធំ និងមានអាយុកាលយូរជាងគេនៅប្រទេសជប៉ុន។ អាយុកាលជាង ៤០០ ឆ្នាំដុះរួមជាមួយផ្កា Rapeseed ដែលទាក់ទាញភ្ញៀវទេសចរណ៍ជារៀងរាល់ឆ្នាំ។ មានកំពស់រហូតដល់ ១៤ ម៉ែត្រ មែកឈើមានប្រវែង ៣២ មែ៉ត្រទិសខាងកើត និងខាងលិច ២៦ ម៉ែត្រនៅខាងជើង និងខាងត្បូង។ ធ្វើដំណើរទៅជប៉ុនទស្សនាដើមផ្កាសាគូរ៉ាមានអាយុកាល ១០០ ឆ្នាំនៃនិទាឃរដូវពិតជារីករាយណាស់។
៣. ជិះទូកលេងនៅលើទន្លេ Yanagawa
អង្គុយនៅលើទូកបែប Gondola ឬត្រូវបានប្រជាជននៅ Yanagawa ហៅថា “Donko”។ ភ្ញៀវទេសចរណ៍អាចមកទស្សនាស្ថាបត្យកម្មបែបជប៉ុន ជញ្ជាំង Namako ជាដាននៃអតីតប្រាសាទពីមុន ស្ពាន Yaemon មានដុះស្លែកាត់ប្រឡាយឬរីករាយជាមួយនឹងបទចម្រៀងរបស់អ្នកអុំទូក។ ជិះទូកយឺតៗទៅមើលទេសភាព និងគយគន់ផ្កាក្នុងរដូវផ្ការីក។
៤. ទស្សនាភ្នំ Aso – ភ្នំភ្លើងធំបំផុតនៅជប៉ុន
ភ្នំ Aso គឺជាភ្នំភ្លើងមួយមានមាត់ភ្នំធំជាងគេនៅលើពិភពលោក លាតសន្ធឹង ១៨ គីឡូម៉ែត្រពីខាងកើតទៅខាងលិច ២៥ គីឡូម៉ែត្រពីខាងជើងទៅខាងត្បូង និងបរិមាត្រ ១០០ គីឡូម៉ែត្រ រហូតមកដល់ពេលនេះវានៅតែមានបន្ទុះភ្នំភ្លើង និងផ្សែង។ ភ្នំភ្លើងនៅទីនេះត្រូវបានព័ទ្ធជុំវិញដោយភ្នំដ៏ធំ។ អ្នកអាចចូលទៅជិតភ្នំភ្លើងដើម្បីមើលផ្សែងអណ្តែតឡើងផ្ទាល់ភ្នែកដូចជាពពករសាត់នៅលើផ្ទៃមេឃ។
៥. Oita ឋានសួគ៌ Onsen នៃប្រទេសជប៉ុន
ត្រាំទឹកក្តៅ Onsen គឺជាលក្ខណៈពិសេសនៃវប្បធម៌នៅជប៉ុនទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើនជារៀងរាល់ឆ្នាំ។ តំបន់ Onsen ដែលល្បីបំផុតនៅ Beppu ខេត្ត Oita ប្រៀបដូចជា “ទីក្រុងផ្សែង”។ ក្រៅពីនេះ Oita ក៏ជាកន្លែងមួយដែលសម្បូរទៅដោយសួនសត្វធម្មជាតិ និងជលវប្បដ្ឋានចិញ្ចឹមត្រីចម្រុះពណ៌។
ក្រុមហ៊ុនទេសចរណ៍ Song Han